Logo

    Hello VOA - វីអូអេ

    ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។
    km250 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (250)

    Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មិនា ១១, ២០២៤

    Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មិនា ១១, ២០២៤
    ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អាត នោះនឹងអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្សដែលមានសមត្ថភាព។ កញ្ញាក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមលើកកម្ពស់ភាពជឿជាក់លើរូបរាងកាយរបស់គ្នាទៅវិញទៅមក៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ មីនា ២០២៤)

    Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មិនា ០៨, ២០២៤

    Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មិនា ០៨, ២០២៤
    រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារស៊ីដាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយកម្ពុជាជាពិសេសលើផ្នែកអភិបាលកិច្ចល្អ ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ បញ្ហានីតិរដ្ឋ បញ្ហាយុត្តិធម៌ លើកកម្ពស់នូវការគោរពសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបន្ថែមថា ជំនួយស៊ុយអែតផ្តោតលើវិស័យរសើបទាំងនេះ ដែលខុសពីជំនួយរបស់ប្រទេសផ្សេងទៀត។ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៧ មីនា ២០២៤)

    Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​បញ្ហាប្រឈម​​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម - មិនា ០៤, ២០២៤

    Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​បញ្ហាប្រឈម​​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម - មិនា ០៤, ២០២៤
    ការបង្កើតក្រុម​ការងារដែលល្អនៅជុំ​វិញខ្លួន​ឯងដើម្បី​ធ្វើ​ជា​បណ្តាញ​គាំទ្រ​ បានជួយឱ្យ​អ្នក​ស្រី​ អេង ​ចាន់​ឌី​ បន្តដំណើរទៅ​មុខ​ និងជម្នះឧបសគ្គជា​ច្រើនក្នុង​កា​រ​តស៊ូស្វែង​រកសម​ភាព​យេន​ឌ័រ​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ការចង់​ឃើញសម​ភាពយេន​ឌ័រមាននៅ​ក្នុងប្រទេសកម្ពុជា​ គឺ​ជាការកំណត់ភាពជោគ​ជ័យរបស់អ្នក​ស្រី ​អេង ​ចាន់​ឌី​។ ​នៅ​ក្នុងកម្មវិធី​ Hello VOA ​អ្នក​ស្រី​ ចាន់ឌី បាន​ថ្លែង​ថា ​ការស្វែងរកជំនួយគឺ​ជាភាពឆ្លាត​វៃ​សម្រាប់ភាពជាអ្នក​ដឹក​នាំរបស់ស្រ្តី​៕ (ធីតា ​វីន, Hello ​VOA, ភ្នំពេញ, ​០៤ ​មីនា ​២០២៤)

    Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ ២៣, ២០២៤

    Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ ២៣, ២០២៤
    ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឹក្សាយោបល់ពីការចំណាកស្រុកដល់ប្រជាពលរដ្ឋ និងពលករ ជួយកាត់បន្ថយការធ្វើចំណាកស្រុកដែលគ្មានសុវត្ថិភាព៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២២ កុម្ភៈ ២០២៤)

    Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ ១២, ២០២៤

    Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ ១២, ២០២៤
    ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងឌីជីថលតាំងពីកុមារភាពមក និងបានចាប់យកជំនាញពាក់ព័ន្ធនឹងឌីជីថលនេះ បន្ទាប់ពីចប់ការសិក្សាថ្នាក់វិទ្យាល័យ។ កញ្ញានិយាយថា កញ្ញាចង់ឃើញយុវតីកម្ពុជាចាប់យកជំនាញផ្នែកឌីជីថលកាន់តែច្រើនដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាកាន់តែមានភាពរីកចម្រើន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កុម្ភៈ ២០២៤)

    Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ ០៨, ២០២៤

    Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ ០៨, ២០២៤
    ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។ លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា វាទាមទារការប្តេជ្ញាចិត្តខ្លាំងពីអ្នកនយោបាយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កុម្ភៈ ២០២៤)

    Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​ - កុម្ភៈ ០៧, ២០២៤

    Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​  - កុម្ភៈ ០៧, ២០២៤
    អ្នកស្រី​ យឹម សុធារី គឺជាអ្នក​ជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំង​ពីកុមារភាព​មក អ្នកស្រីតែងមានក្តី​សុបិនធ្វើជា​អ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​ជីវភាព​គ្រួសារ។ ក្រោយ​មក ដោយសារការខិតខំ​ប្រឹងប្រែង អ្នក​ស្រីបានសម្រេចក្តី​សុបិន​របស់​ខ្លួនដោយធ្វើ​ជាអ្នកប្រឹក្សាផ្លូវ​ចិត្ត ហើយ​ជាពិសេសបាន​បង្កើត​មជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់​ប្រឹក្សានិងព្យាបាលបញ្ហា​ផ្លូវចិត្ត​។ អ្នកស្រី​លើកឡើងថា ​នៅ​ពេល​ដែល​ស្រ្តី​ថែរក្សាផ្លូវចិត្តបានល្អ នោះ​នឹងជួយ​ឱ្យការដឹកនាំរបស់​ស្រ្តីកាន់តែប្រសើរ​៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៥ កុម្ភៈ ២០២៤)

    Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា ២៥, ២០២៤

    Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា ២៥, ២០២៤
    ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាប្រភេទនៃការជួញដូរមួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ប៉ុន្តែមិនសូវមានអ្នកយកចិត្តទុកដាក់ បើធៀបនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗទៀត។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកក្នុងការកំណត់ និងបង្ក្រាប ដោយសារបទល្មើសនៃការជួញដូរមួយនេះមិនមានច្បាប់ចែងជាក់លាក់៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មករា ២០២៣)

    Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា ១២, ២០២៤

    Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា ១២, ២០២៤
    កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏រដ្ឋាភិបាលទេ បំណុលមីក្រូហិរញ្ញវត្ថុ«អាចមានហានិភ័យខ្ពស់»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មករា ២០២៤)

    Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា ០៨, ២០២៤

    Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា ០៨, ២០២៤
    ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន និងជួយឱ្យការរៀបចំបណ្ណាល័យសហគមន៍បានប្រសើរជាងមុន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មករា ២០២៤)

    Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់ - ធ្នូ ២៨, ២០២៣

    Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់ - ធ្នូ ២៨, ២០២៣
    បើតាមទិន្នន័យក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ពលករខ្មែរទាំងមាន និងមិនមានឯកសារយ៉ាងហោចណាស់ជាង ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ជារឿយៗ គេតែងឭអំពីការចាប់ខ្លួនពលករដែលកំពុងធ្វើការ និងពលរដ្ឋខ្មែរដែលព្យាយាមឆ្លងដែនដោយមិនផ្លូវការ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗ។ កាលពីដើមខែចុងខែតុលានេះ អាជ្ញាធរថៃបានឃុំខ្លួនពលករខ្មែរជាង ២០០នាក់ ដោយសារពួកគេគ្មានឯកសារ ហើយក្នុងអំឡុងពេលក្បែរៗគ្នានោះ ក៏មានការផ្សាយថាមានពលរដ្ឋខ្មែរចំនួន ៣៣នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ខណៈដែលពួកគេកំពុងប្រថុយឆ្លងកាត់ព្រំដែនដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ លោក ឌីថេ ហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លើកឡើងថា ប្រជាពលរដ្ឋខ្មែរនៅតែបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយសារបញ្ហាជីវភាព បើទោះបីជាមានការចាប់ខ្លួនជាញឹកញាប់៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៨ ធ្នូ ២០២៣)

    Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ ១៨, ២០២៣

    Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ ១៨, ២០២៣
    លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច និងពិនិត្យមើលឡើងវិញលើគោលការណ៍គតិយុត្តិមួយចំនួន ដូចជាការប្រកាសទ្រព្យសម្បតិ្តជាដើម ដើម្បីធ្វើកំណែទម្រង់ និងរៀបចំគតិយុត្តិដាច់ដោយឡែកលើការការពារសាក្សី អ្នករាយការណ៍ និងជនរងគ្រោះ។ លោកបន្ថែមថា រដ្ឋាភិបាលថ្មីបានបង្ហាញឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តែលោកលើកទឹកចិត្តឲ្យការអនុវត្ត ការតាំងចិត្ត និងឆន្ទៈនយោបាយនោះមានភាពមោះមុត និងប្រកបដោយប្រសិទ្ធិភាព៕ (ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ១៨ ធ្នូ ២០២៣)

    Hello VOA៖ សកម្មជនបរិស្ថានប្តេជ្ញាបន្តសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជា - ធ្នូ ១៥, ២០២៣

    Hello VOA៖ សកម្មជនបរិស្ថានប្តេជ្ញាបន្តសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជា - ធ្នូ ១៥, ២០២៣
    កាលពីពេលថ្មីៗនេះ ក្រុមយុវជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។ លោក លី ចាន់ដារ៉ាវុធ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ អះអាងថា វាដល់ពេលហើយដែលប្រជាជនខ្មែរត្រូវចាប់ផ្តើមការពារធនធានធម្មជាតិរបស់ខ្លួន ការពារភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងប្រទេស៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ ធ្នូ ២០២៣)

    Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ ១១, ២០២៣

    Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ ១១, ២០២៣
    ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងផ្សេងទៀត។ លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ ជួយពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន និងពង្រឹងភាពខ្លាំងរបស់យុជនក្នុងតំបន់អាស៊ាន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ ធ្នូ ២០២៣)

    Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពី​បានមក​រស់នៅ​សហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្ត​លើកស្ទួយ​ជីវភាពរស់នៅ - ធ្នូ ០៨, ២០២៣

    Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពី​បានមក​រស់នៅ​សហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្ត​លើកស្ទួយ​ជីវភាពរស់នៅ - ធ្នូ ០៨, ២០២៣
    ការតស៊ូ​និង​ការតាំងចិត្ត​រឹងមាំ នាំឱ្យជនភៀសខ្លួន​ខ្មែរម្នាក់​បានចូលធ្វើការ​នៅក្នុង​កងការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និង​មិនចេះ​ភាសា​អង់គ្លេស​មួយម៉ាត់ ពេលមកដល់​សហរដ្ឋអាមេរិក​ដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA ថា​លោកបានប្រាប់​ម្តាយលោក​នៅពេលនោះថា លោកនឹង​ខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ​គ្រួសារលោក​មានជីវភាពល្អ​ប្រសើរ​នៅលើ​ទឹកដីថ្មី៕ (លោក ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ៧ ធ្នូ ២០២៣)

    Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ៖ បទពិសោធន៍​ពី​អតីតកាល​បាន​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ក្លាយជា​ស្រ្តី​ម្នាក់​រឹងមាំ - ធ្នូ ០៤, ២០២៣

    Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ៖ បទពិសោធន៍​ពី​អតីតកាល​បាន​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ក្លាយជា​ស្រ្តី​ម្នាក់​រឹងមាំ - ធ្នូ ០៤, ២០២៣
    ការពង្រឹង​កម្លាំង​ចិត្ត​ឱ្យ​រឹងមាំ​បាន​ជួយ​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ទម្លុះ​ឧបសគ្គ​ជាច្រើន​ដែល​បាន​ជួប​ប្រទះ​លើ​វិថី​ការងារ​និង​ជីវិត។ ការប្តេជ្ញា​ចិត្ត​ដើម្បី​ឱ្យ​ខ្លួន​ក្លាយជា​ស្រ្តី​ម្នាក់​ដែល​រឹងមាំ​បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​សហគ្រិន​មួយ​រូប​ដែល​បាន​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មាន​បុគ្គលិក​ប្រមាណ​ជាង​១០០​នាក់។ នៅក្នុង​កម្មវិធី Hello VOA អ្នកស្រី ក្លារ៉ា បាន​ថ្លែង​ថា ស្ត្រី​ត្រូវតែ​ធ្វើ​ជា​ម្ចាស់​ជីវិត​លើ​ខ្លួន​ឯង ហើយ​មិន​ត្រូវ​ធ្វើ​ជា​បន្ទុក​ឱ្យ​នរណា​ម្នាក់​នោះ​ទេ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៤ ធ្នូ ២០២៣)

    Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំងឺ​កូវីដ​១៩ - វិច្ឆិកា ២៣, ២០២៣

    Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំងឺ​កូវីដ​១៩ - វិច្ឆិកា ២៣, ២០២៣
    លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ។

    Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូវទាល់ - វិច្ឆិកា ២០, ២០២៣

    Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូវទាល់ - វិច្ឆិកា ២០, ២០២៣
    ប្រធាន​គណបក្ស​កម្លាំងជាតិលោក ស៊ុន ចន្ធី បាន​លើក​ឡើង​ថា លោក​ និង​សហស្ថាបនិក​ដទៃទៀត បង្កើត​គណបក្ស​ជំទាស់​ថ្មី ដោយ​សារតែគណបក្សចាស់​របស់​ពួកគេ​ គឺ​គណបក្សភ្លើង​ទៀន​ ដើរ​ដល់​ចំណុច​ទាល់​មួយ​លើ​ផ្នែក​បច្ចេកទេស​នយោបាយ​ ដែល​ជាប់គាំង និងមិន​អាចបន្តទៅ​មុខ​ទៀត​ ពីព្រោះ​គណបក្សនេះ​អាច​មិន​ចូល​រួមការបោះ​ឆ្នោត​បាន។ ​លោក​បាន​បន្ថែម​ថា គណបក្ស​ថ្មី​របស់​លោក​មិន​បាន​បង្កើតមក ​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​លោកថា​ សមាជិក​គណបក្ស​ថ្មី​របស់​លោក​ស្ទើរ​តែ​ ១០០ភាគរយ​ គឺ​«សុទ្ធ​សឹង​តែជា​អតីត​អ្នក​តស៊ូ​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន»។ លោក​បញ្ជាក់ថា អ្នក​ចុះ​ចូល​គណបក្ស​លោក​«មិន​មែន​ក្បត់​នឹង​គណបក្ស​ភ្លើងទៀន​ទេ»៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២០ វិច្ឆិកា ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុរកិច្ច​បង្កើត​ថ្មី​«បណ្តូល»​ផ្តល់​ឱកាស​ហាត់ការ​ដោយ​​ទទួល​បាន​ប្រាក់​កម្រៃ - វិច្ឆិកា ១៤, ២០២៣

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុរកិច្ច​បង្កើត​ថ្មី​«បណ្តូល»​ផ្តល់​ឱកាស​ហាត់ការ​ដោយ​​ទទួល​បាន​ប្រាក់​កម្រៃ - វិច្ឆិកា ១៤, ២០២៣
    ជាទូទៅ យុវជន ឬ​សិស្ស​និស្សិត​ដែល​ចង់ស្វែង​រក​បទពិសោធន៍​ការ​ងារ តែង​ស្វែង​រក​ឱកាស​សម្រាប់​ហាត់ការ​នៅ​តាម​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ យុវជន​មួយ​ក្រុម​បាន​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី​មួយ​ឈ្មោះ​ «បណ្តូល» ដោយ​ភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​យុវជន​ដែល​ចង់​ហាត់​ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិក​ធុរកិច្ច​បង្កើត​ថ្មី «បណ្តូល» លើក​ឡើងថា ធុរកិច្ច​ថ្មី​នេះ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ទទួល​បាន​ឱកាស​ហាត់​ការ ដោយទទួល​បាន​ប្រាក់​កម្រៃ ឬ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការងារ​របស់​ពួកគេ៕ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១៣ វិច្ឆិកា ២០២៣)

    Hello VOA៖ អ្នក​ជំនាញ​ថា​ ជំងឺ​មិន​ឆ្លង​បាន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​កម្ពុជា - វិច្ឆិកា ០៩, ២០២៣

    Hello VOA៖ អ្នក​ជំនាញ​ថា​ ជំងឺ​មិន​ឆ្លង​បាន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​កម្ពុជា - វិច្ឆិកា ០៩, ២០២៣
    អត្រា​កើត​ជំងឺ​មិន​ឆ្លង​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ជំងឺ​ទាំង​នោះ​ ដែល​មាន​ដូច​ជា​ទឹក​នោម​ផ្អែម លើសសម្ពាធ​ឈាម​និង​ខ្លាញ់​ជាដើម កំពុង​វាយ​លុយ​ក្នុង​ស្រទាប់​យុវជន​ផង​ដែរ។ ឱសថបណ្ឌិត លោក វិរៈ ខ្លូតជា ដែល​ជា​សហស្ថាបនិក និង​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឪសថ​មួយ​ដែល​គ្រប់​គ្រង​គេហទំព័រ​ (ទៅពេទ្យ)​ TOVPET.COM​ ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហូប​ចុក និង​ហាត់​ប្រាណ ដើម្បី​បញ្ចៀស​ជំងឺ​មិន​ឆ្លង​ទាំង​នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ វិច្ឆិកា ២០២៣)
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io