Logo

    Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ៖ ក្នុង​នាម​ជា​អ្នកដឹកនាំ​​ចាំបាច់​ត្រូវ​ចេះ​ដឹកនាំ​ខ្លួន​ឯង​ជាមុន​សិន - សីហា ០៧, ២០២៣

    kmAugust 07, 2023
    What was the main topic of the podcast episode?
    Summarise the key points discussed in the episode?
    Were there any notable quotes or insights from the speakers?
    Which popular books were mentioned in this episode?
    Were there any points particularly controversial or thought-provoking discussed in the episode?
    Were any current events or trending topics addressed in the episode?

    About this Episode

    អ្នកនាង សាន សុជាតា ជា​នាយិកា​កម្មវិធី​នៃ​អង្គការ​មូលនិធិ​អាស៊ី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ការចេះ​រៀបចំ​គម្រោង​ដឹកនាំ​ខ្លួនឯង មាន​សារៈសំខាន់​នៅក្នុង​ការសម្រេច​បាន​គោលដៅ​ក្នុង​ជីវិត។ អ្នកនាង​ក៏​បាន​សង្កត់​ធ្ងន់​ថា ចំណេះ​ដឹង​គឺជា​អ្វី​ដែល​ត្រូវ​ពង្រីក​បន្ថែម​ឥត​ឈប់ឈរ។ ទោះបីជា​រៀន​ចប់​រហូត​ដល់​ថ្នាក់​បណ្ឌិត​ក៏ដោយ ក៏​យើង​ត្រូវ​តែ​ពង្រីក និង​អភិវឌ្ឍ​ចំណេះ​ដឹង​ជា​បន្តបន្ទាប់ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹងការវិវឌ្ឍ​របស់​សង្គម និង​ដើរ​ឱ្យ​ទាន់​ទៅ​តាម​សម័យ​កាល​ដ៏​ជឿន​លឿន។ អ្នក​នាង​បាន​បន្ថែម​ថា យុវជន​គួរ​តែ​ត្រូវ​ចេះ​រក​ឱ្យ​ឃើញ​នូវ​គោល​ដៅ​របស់​ខ្លួន​ឯង ​និង​រៀប​ចំ​ផែន​ការ​ដើម្បី​គោល​ដៅ​នោះ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៧ សីហា ២០២៣)

    Recent Episodes from Hello VOA - វីអូអេ

    Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មិនា ១១, ២០២៤

    Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មិនា ១១, ២០២៤
    ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អាត នោះនឹងអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្សដែលមានសមត្ថភាព។ កញ្ញាក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមលើកកម្ពស់ភាពជឿជាក់លើរូបរាងកាយរបស់គ្នាទៅវិញទៅមក៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ មីនា ២០២៤)

    Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មិនា ០៨, ២០២៤

    Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មិនា ០៨, ២០២៤
    រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារស៊ីដាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយកម្ពុជាជាពិសេសលើផ្នែកអភិបាលកិច្ចល្អ ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ បញ្ហានីតិរដ្ឋ បញ្ហាយុត្តិធម៌ លើកកម្ពស់នូវការគោរពសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបន្ថែមថា ជំនួយស៊ុយអែតផ្តោតលើវិស័យរសើបទាំងនេះ ដែលខុសពីជំនួយរបស់ប្រទេសផ្សេងទៀត។ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៧ មីនា ២០២៤)

    Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​បញ្ហាប្រឈម​​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម - មិនា ០៤, ២០២៤

    Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​បញ្ហាប្រឈម​​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម - មិនា ០៤, ២០២៤
    ការបង្កើតក្រុម​ការងារដែលល្អនៅជុំ​វិញខ្លួន​ឯងដើម្បី​ធ្វើ​ជា​បណ្តាញ​គាំទ្រ​ បានជួយឱ្យ​អ្នក​ស្រី​ អេង ​ចាន់​ឌី​ បន្តដំណើរទៅ​មុខ​ និងជម្នះឧបសគ្គជា​ច្រើនក្នុង​កា​រ​តស៊ូស្វែង​រកសម​ភាព​យេន​ឌ័រ​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ការចង់​ឃើញសម​ភាពយេន​ឌ័រមាននៅ​ក្នុងប្រទេសកម្ពុជា​ គឺ​ជាការកំណត់ភាពជោគ​ជ័យរបស់អ្នក​ស្រី ​អេង ​ចាន់​ឌី​។ ​នៅ​ក្នុងកម្មវិធី​ Hello VOA ​អ្នក​ស្រី​ ចាន់ឌី បាន​ថ្លែង​ថា ​ការស្វែងរកជំនួយគឺ​ជាភាពឆ្លាត​វៃ​សម្រាប់ភាពជាអ្នក​ដឹក​នាំរបស់ស្រ្តី​៕ (ធីតា ​វីន, Hello ​VOA, ភ្នំពេញ, ​០៤ ​មីនា ​២០២៤)

    Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ ២៣, ២០២៤

    Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ ២៣, ២០២៤
    ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឹក្សាយោបល់ពីការចំណាកស្រុកដល់ប្រជាពលរដ្ឋ និងពលករ ជួយកាត់បន្ថយការធ្វើចំណាកស្រុកដែលគ្មានសុវត្ថិភាព៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២២ កុម្ភៈ ២០២៤)

    Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ ១២, ២០២៤

    Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ ១២, ២០២៤
    ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងឌីជីថលតាំងពីកុមារភាពមក និងបានចាប់យកជំនាញពាក់ព័ន្ធនឹងឌីជីថលនេះ បន្ទាប់ពីចប់ការសិក្សាថ្នាក់វិទ្យាល័យ។ កញ្ញានិយាយថា កញ្ញាចង់ឃើញយុវតីកម្ពុជាចាប់យកជំនាញផ្នែកឌីជីថលកាន់តែច្រើនដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាកាន់តែមានភាពរីកចម្រើន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កុម្ភៈ ២០២៤)

    Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ ០៨, ២០២៤

    Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ ០៨, ២០២៤
    ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។ លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា វាទាមទារការប្តេជ្ញាចិត្តខ្លាំងពីអ្នកនយោបាយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កុម្ភៈ ២០២៤)

    Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​ - កុម្ភៈ ០៧, ២០២៤

    Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​  - កុម្ភៈ ០៧, ២០២៤
    អ្នកស្រី​ យឹម សុធារី គឺជាអ្នក​ជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំង​ពីកុមារភាព​មក អ្នកស្រីតែងមានក្តី​សុបិនធ្វើជា​អ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​ជីវភាព​គ្រួសារ។ ក្រោយ​មក ដោយសារការខិតខំ​ប្រឹងប្រែង អ្នក​ស្រីបានសម្រេចក្តី​សុបិន​របស់​ខ្លួនដោយធ្វើ​ជាអ្នកប្រឹក្សាផ្លូវ​ចិត្ត ហើយ​ជាពិសេសបាន​បង្កើត​មជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់​ប្រឹក្សានិងព្យាបាលបញ្ហា​ផ្លូវចិត្ត​។ អ្នកស្រី​លើកឡើងថា ​នៅ​ពេល​ដែល​ស្រ្តី​ថែរក្សាផ្លូវចិត្តបានល្អ នោះ​នឹងជួយ​ឱ្យការដឹកនាំរបស់​ស្រ្តីកាន់តែប្រសើរ​៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៥ កុម្ភៈ ២០២៤)

    Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា ២៥, ២០២៤

    Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា ២៥, ២០២៤
    ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាប្រភេទនៃការជួញដូរមួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ប៉ុន្តែមិនសូវមានអ្នកយកចិត្តទុកដាក់ បើធៀបនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗទៀត។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកក្នុងការកំណត់ និងបង្ក្រាប ដោយសារបទល្មើសនៃការជួញដូរមួយនេះមិនមានច្បាប់ចែងជាក់លាក់៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មករា ២០២៣)

    Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា ១២, ២០២៤

    Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា ១២, ២០២៤
    កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏រដ្ឋាភិបាលទេ បំណុលមីក្រូហិរញ្ញវត្ថុ«អាចមានហានិភ័យខ្ពស់»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មករា ២០២៤)

    Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា ០៨, ២០២៤

    Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា ០៨, ២០២៤
    ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន និងជួយឱ្យការរៀបចំបណ្ណាល័យសហគមន៍បានប្រសើរជាងមុន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មករា ២០២៤)
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io