Logo

    Tackling misinformation: How to identify and combat false news - ដោះស្រាយព័ត៌មានមិនពិត៖ របៀបកំណត់អត្តសញ្ញាណ និងប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ

    kmMarch 05, 2024
    What was the main topic of the podcast episode?
    Summarise the key points discussed in the episode?
    Were there any notable quotes or insights from the speakers?
    Which popular books were mentioned in this episode?
    Were there any points particularly controversial or thought-provoking discussed in the episode?
    Were any current events or trending topics addressed in the episode?

    About this Episode

    In an era where information travels at the speed of light, it has become increasingly difficult to distinguish between true and false. Whether deemed false news, misinformation, or disinformation, the consequences are the same - a distortion of reality that can affect people's opinions, beliefs, and even important decisions. - នៅក្នុងយុគសម័យដែលព័ត៌មានធ្វើដំណើរក្នុងមួយពព្រិចភ្នែក ការបែងចែកអំពីការពិតនិងមិនពិត បានក្លាយទៅជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ មិនថាវាត្រូវបានគេដាក់ស្លាកថាជាព័ត៌មានមិនពិត ព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងបន្លំបោកប្រាស់ ផលប៉ះពាល់នៅតែដដែល - ការបំភ្លៃការពិតដែលអាចបំប្លែងគំនិត បង្កើតជំនឿ និងសូម្បីតែមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗ។ ថ្ងៃនេះ យើងនឹងស្វែងយល់អំពីប្រធានបទដ៏ស្មុគស្មាញនេះ ដោយលាតត្រដាងពីប្រភពដើមរបស់វា បំភ្លឺអំពីយន្តការនៅពីក្រោយព័ត៌មានមិនពិត និងផលប៉ះពាល់ជាសក្តានុពលរបស់វាមកលើសង្គម។

    Recent Episodes from SBS Khmer - SBS ខ្មែរ

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលចិនចេញអនុសាសន៍ជាបណ្តោះអាសន្នឱ្យលើកលែងពន្ធស្រាដែលនាំចូលពីអូស្រ្តាលី។ ** រដ្ឋាភិបាលអូស្រ្តាលីត្រូវបានបង្ខំឱ្យចេញទិដ្ឋាការឡើងវិញ ដល់ជនជាប់ឃុំអន្តោរប្រវេសន៍ដែលត្រូវបានដោះលែងក្រោមអំណាចតុលាការ។ ** អូស្ត្រាលីបង្កើនការគាំទ្ររបស់ខ្លួនចំពោះសហរដ្ឋអាមេរិក និងគម្រោងទិញនាវាមុជទឹកនុយក្លេអ៊ែរ ចំពេលមានក្តីបារម្ភថាមានបញ្ហាការផលិត។

    ដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជន

    ដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជន
    ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជនបានកំពុងធ្វើដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ តាមរយៈមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្ត្រាលី។ បេសកម្មសំខាន់របស់ព្រះភិក្ខុទាំងពីរព្រះអង្គ គឺដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលីនិងស្ថាប័ននានា ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារនៅតំបន់ដាច់ស្រយាល។

    ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន

    ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន
    អ្នកនាំពាក្យអយ្យការអម សាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនា បានចេញប្រកាស ផ្សាយថា ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប រងការប្តឹងផ្តល់ពីប្រជាពលរដ្ឋច្រើននាក់ ពាក់ព័ន្ធនឹងការឆបោក ក្នុងជំនួញដីធ្លីនោះ។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវិនិយោគជាប្រវត្តិសាស្ត្រមួយត្រូវបានប្រកាសឡើង ដើម្បីដោះស្រាយភាពចង្អៀតណែននៅក្នុងសហគមន៍ដែនដីភាគខាងជើង។ ** គណៈកម្មការសុវត្ថិភាព eSafety ដំណើរការកូដថ្មីមួយ ដែលនឹងតម្រូវឱ្យ ក្រុមហ៊ុនអ៊ីនធឺណិត បញ្ឈប់មាតិការំលោភបំពានផ្លូវភេទលើកុមារនៅលើAI។ ** មនុស្ស១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅងទីក្រុង Auckland បន្ទាប់ពី បានជួបប្រទះ "ព្រឹត្តិការណ៍បច្ចេកទេស" ក្នុងជើងហោះហើរចេញពីទីក្រុងស៊ីដនី។

    How to prepare a job application: Tips for success - ការត្រៀមខ្លួនសម្រាប់ការដាក់ពាក្យសុំការងារធ្វើ៖ គន្លឹះសម្រាប់ភាពជោគជ័យ

    How to prepare a job application: Tips for success - ការត្រៀមខ្លួនសម្រាប់ការដាក់ពាក្យសុំការងារធ្វើ៖ គន្លឹះសម្រាប់ភាពជោគជ័យ
    When coming across an advertisement for a job that interests you, understanding the subsequent steps is crucial. Preparing the requisite documentation and comprehending the recruiter's expectations will enhance your likelihood of securing that position. - នៅពេលប្រទះឃើញការផ្សាយពាណិជ្ជកម្មសម្រាប់ការងារដែលអ្នកចាប់អារម្មណ៍ ការយល់ដឹងអំពីជំហានបន្តបន្ទាប់ គឺមានសារៈសំខាន់ណាស់។ ការសរសេរពាក្យសុំការងារធ្វើ អាចជារឿងដ៏ពិបាកមួយ ប៉ុន្តែការយល់ដឹងពីការរំពឹងទុករបស់អ្នកជ្រើសរើស នឹងបង្កើនឱកាសរបស់អ្នកក្នុងការធានាបានការងារនោះ។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលប្រកាសលុបចោលពន្ធលើទំនិញប្រមាណជា៥០០មុខ ** មានការជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀវាយតម្លៃឡើងវិញនូវគោលជំហររបស់ខ្លួនលើការធ្វើតេស្តថ្នាំញៀន បន្ទាប់ពីបុរសម្នាក់ស្លាប់នៅពិធីបុណ្យតន្រ្តី។ ** អ៊ុយក្រែន និងសម្ព័ន្ធមិត្ត រិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលស្នើឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៊ី។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសដែលរងការចោទប្រកាន់ពីបទសម្លាប់ស្ត្រី Ballarat ឈ្មោះ Samantha Murphy ត្រូវបានប្រកាសអត្តសញ្ញាណ។ ** របាយការណ៍ទិវានារីអន្តរជាតិ៖ គម្លាតប្រាក់បៀវត្សរ៍យេនឌ័រនៅអូស្រ្តាលីមានកម្រិតទាប គឺ12 ភាគរយ។ ** ដប់ឆ្នាំក្រោយការបាត់ខ្លួននៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ។

    នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ

    នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ
    ក្នុងពិធីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំឡើង កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណា ដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។

    សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា

    សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា
    លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។ បេសកកម្មចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់លោក ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។