Logo

    SBS Khmer - SBS ខ្មែរ

    Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
    km500 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (500)

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលចិនចេញអនុសាសន៍ជាបណ្តោះអាសន្នឱ្យលើកលែងពន្ធស្រាដែលនាំចូលពីអូស្រ្តាលី។ ** រដ្ឋាភិបាលអូស្រ្តាលីត្រូវបានបង្ខំឱ្យចេញទិដ្ឋាការឡើងវិញ ដល់ជនជាប់ឃុំអន្តោរប្រវេសន៍ដែលត្រូវបានដោះលែងក្រោមអំណាចតុលាការ។ ** អូស្ត្រាលីបង្កើនការគាំទ្ររបស់ខ្លួនចំពោះសហរដ្ឋអាមេរិក និងគម្រោងទិញនាវាមុជទឹកនុយក្លេអ៊ែរ ចំពេលមានក្តីបារម្ភថាមានបញ្ហាការផលិត។

    ដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជន

    ដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជន
    ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជនបានកំពុងធ្វើដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ តាមរយៈមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្ត្រាលី។ បេសកម្មសំខាន់របស់ព្រះភិក្ខុទាំងពីរព្រះអង្គ គឺដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលីនិងស្ថាប័ននានា ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារនៅតំបន់ដាច់ស្រយាល។

    ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន

    ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន
    អ្នកនាំពាក្យអយ្យការអម សាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនា បានចេញប្រកាស ផ្សាយថា ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប រងការប្តឹងផ្តល់ពីប្រជាពលរដ្ឋច្រើននាក់ ពាក់ព័ន្ធនឹងការឆបោក ក្នុងជំនួញដីធ្លីនោះ។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវិនិយោគជាប្រវត្តិសាស្ត្រមួយត្រូវបានប្រកាសឡើង ដើម្បីដោះស្រាយភាពចង្អៀតណែននៅក្នុងសហគមន៍ដែនដីភាគខាងជើង។ ** គណៈកម្មការសុវត្ថិភាព eSafety ដំណើរការកូដថ្មីមួយ ដែលនឹងតម្រូវឱ្យ ក្រុមហ៊ុនអ៊ីនធឺណិត បញ្ឈប់មាតិការំលោភបំពានផ្លូវភេទលើកុមារនៅលើAI។ ** មនុស្ស១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅងទីក្រុង Auckland បន្ទាប់ពី បានជួបប្រទះ "ព្រឹត្តិការណ៍បច្ចេកទេស" ក្នុងជើងហោះហើរចេញពីទីក្រុងស៊ីដនី។

    How to prepare a job application: Tips for success - ការត្រៀមខ្លួនសម្រាប់ការដាក់ពាក្យសុំការងារធ្វើ៖ គន្លឹះសម្រាប់ភាពជោគជ័យ

    How to prepare a job application: Tips for success - ការត្រៀមខ្លួនសម្រាប់ការដាក់ពាក្យសុំការងារធ្វើ៖ គន្លឹះសម្រាប់ភាពជោគជ័យ
    When coming across an advertisement for a job that interests you, understanding the subsequent steps is crucial. Preparing the requisite documentation and comprehending the recruiter's expectations will enhance your likelihood of securing that position. - នៅពេលប្រទះឃើញការផ្សាយពាណិជ្ជកម្មសម្រាប់ការងារដែលអ្នកចាប់អារម្មណ៍ ការយល់ដឹងអំពីជំហានបន្តបន្ទាប់ គឺមានសារៈសំខាន់ណាស់។ ការសរសេរពាក្យសុំការងារធ្វើ អាចជារឿងដ៏ពិបាកមួយ ប៉ុន្តែការយល់ដឹងពីការរំពឹងទុករបស់អ្នកជ្រើសរើស នឹងបង្កើនឱកាសរបស់អ្នកក្នុងការធានាបានការងារនោះ។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលប្រកាសលុបចោលពន្ធលើទំនិញប្រមាណជា៥០០មុខ ** មានការជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀវាយតម្លៃឡើងវិញនូវគោលជំហររបស់ខ្លួនលើការធ្វើតេស្តថ្នាំញៀន បន្ទាប់ពីបុរសម្នាក់ស្លាប់នៅពិធីបុណ្យតន្រ្តី។ ** អ៊ុយក្រែន និងសម្ព័ន្ធមិត្ត រិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលស្នើឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៊ី។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសដែលរងការចោទប្រកាន់ពីបទសម្លាប់ស្ត្រី Ballarat ឈ្មោះ Samantha Murphy ត្រូវបានប្រកាសអត្តសញ្ញាណ។ ** របាយការណ៍ទិវានារីអន្តរជាតិ៖ គម្លាតប្រាក់បៀវត្សរ៍យេនឌ័រនៅអូស្រ្តាលីមានកម្រិតទាប គឺ12 ភាគរយ។ ** ដប់ឆ្នាំក្រោយការបាត់ខ្លួននៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ។

    នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ

    នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ
    ក្នុងពិធីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំឡើង កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណា ដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។

    សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា

    សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា
    លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។ បេសកកម្មចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់លោក ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការបាត់ខ្លួនស្រ្តីបាឡារ៉ាត់ឈ្មោះ Samantha Murphy។ ** រដ្ឋាភិបាលសហព័ន្ធប្រកាសបង់ប្រាក់ស៊ុបភើសម្រាប់ការឈប់សម្រាក របស់ឳពុកម្តាយពេលសម្រាលបុត្រ “paid parental leave”។ ** ប្រតិបត្តិការរុករកអាបេស្តូសបង្ហាញទីតាំងចំនួន ៧៥កន្លែង មានស្រទាប់ការពារក្រាលលើដីដែលមានជាតិពុល នៅទីក្រុងស៊ីដនី។

    លទ្ធផលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងមែលប៊ន

    លទ្ធផលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងមែលប៊ន
    មេដឹកនាំមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊នសម្រាប់កិច្ចប្រជុំកំពូលពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ បញ្ហាជាមួយសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងបម្រែបម្រួលអាកាសធាតុបានគ្របដណ្ដប់លើកិច្ចពិភាក្សាការទូត ដោយអូស្ត្រាលីបានប្រកាសមូលនិធិរាប់ពាន់លានដុល្លារដើម្បីជំរុញទំនាក់ទំនងក្នុងតំបន់។

    កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី រយៈពេលបីថ្ងៃ នៅទីក្រុងម៉ែលប៊ន

    កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី រយៈពេលបីថ្ងៃ នៅទីក្រុងម៉ែលប៊ន
    ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅទីក្រុងម៉ែលប៊ន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អូស្រ្តាលី បានបញ្ចប់ទៅ ដោយមានទាំងបាតុកម្មប្រឆាំង និងគាំទ្ររូបលោក ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងទេ។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុន Qantas ត្រូវពិន័យ $250,000 បន្ទាប់ពីមានការចោទប្រកាន់ពីការរើសអើង និងការរំលោភលើសុខភាព និងសុវត្ថិភាព។ ** សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី កើនឡើង 0.2 ភាគរយនៅក្នុងត្រីមាសខែធ្នូ។ ** លោក Joe Biden កំណត់ថានឹងឈ្នះការតែងតាំងបឋមរបស់រដ្ឋ Iowa។

    លទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា

    លទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា
    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែមីនា បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

    កម្ពុជា-អូស្ត្រាលី ចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស

    កម្ពុជា-អូស្ត្រាលី ចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
    កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី។ កិច្ចប្រជុំទ្វេភាគីនេះ បានធ្វើឡើង ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

    Tackling misinformation: How to identify and combat false news - ដោះស្រាយព័ត៌មានមិនពិត៖ របៀបកំណត់អត្តសញ្ញាណ និងប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ

    Tackling misinformation: How to identify and combat false news - ដោះស្រាយព័ត៌មានមិនពិត៖ របៀបកំណត់អត្តសញ្ញាណ និងប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ
    In an era where information travels at the speed of light, it has become increasingly difficult to distinguish between true and false. Whether deemed false news, misinformation, or disinformation, the consequences are the same - a distortion of reality that can affect people's opinions, beliefs, and even important decisions. - នៅក្នុងយុគសម័យដែលព័ត៌មានធ្វើដំណើរក្នុងមួយពព្រិចភ្នែក ការបែងចែកអំពីការពិតនិងមិនពិត បានក្លាយទៅជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ មិនថាវាត្រូវបានគេដាក់ស្លាកថាជាព័ត៌មានមិនពិត ព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងបន្លំបោកប្រាស់ ផលប៉ះពាល់នៅតែដដែល - ការបំភ្លៃការពិតដែលអាចបំប្លែងគំនិត បង្កើតជំនឿ និងសូម្បីតែមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗ។ ថ្ងៃនេះ យើងនឹងស្វែងយល់អំពីប្រធានបទដ៏ស្មុគស្មាញនេះ ដោយលាតត្រដាងពីប្រភពដើមរបស់វា បំភ្លឺអំពីយន្តការនៅពីក្រោយព័ត៌មានមិនពិត និងផលប៉ះពាល់ជាសក្តានុពលរបស់វាមកលើសង្គម។

    ព័ត៌មានខ្លីៗពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

    ព័ត៌មានខ្លីៗពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤
    មាតិកាព័ត៌មានសំខាន់ៗ៖ ** ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីអូស្រ្តាលីនិងកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានថ្ងៃនេះ។ ** រដ្ឋាភិបាលអាល់បានីកំពុងបង្កើតកន្លែងផ្តល់ហិរញ្ញប្បទានវិនិយោគចំនួន 2 ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ** ការកែលម្អលទ្ធភាពទទួលបានទិដ្ឋាការសម្រាប់អាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលអូស្រ្តាលី ចំពោះអនុសាសន៍សេដ្ឋកិច្ច។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលីចាប់ផ្តើមជាផ្លូវការនៅទីក្រុងម៉ែលប៊ន នៅថ្ងៃនេះ។ ** មានការជួបជុំតវ៉ាប្រឆាំងក៏ដូចជាការគាំទ្រចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នៅក្នុងទីក្រុងម៉ែលប៊ន។ ** ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងថាមពលស្អាត គឺជារបៀបវារៈកំពូលនៃកិច្ចប្រជុំពិសេសអាស៊ានអូស្រ្តាលី។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកត្រូវបានជម្លៀសចេញ បន្ទាប់ពីមានរណ្តៅស្រុតនៅខាងក្រោមអគារការិយាល័យក្រុងស៊ីដនី។ ** ការកាន់ទុក្ខជូនសមាជិកព្រឹទ្ធសភាបក្សលេប័រនៃរដ្ឋវិចថូរៀ លោកស្រី Linda White។ ** ASIO ការពារសេចក្តីសម្រេចដែលមិនបង្ហាញឈ្មោះអតីតអ្នកនយោបាយ ដែលត្រូវបានបញ្ចុះបញ្ចូលដោយបណ្តាញចារកម្មបរទេស។