Logo

    បទ​សម្ភាសន៍ - វីអូអេ

    បទសម្ភាសន៍វីអូអេ (VOA Interview) នាំ​មក​ជូន​នូវ​គំនិតថ្មី​ក៏ដូចជាទស្សន​វិស័យ​ជាច្រើន​របស់​វាគ្មិន​មក​ពី​គ្រប់វិស័យ និងគ្រប់​ដំណើរ​ជីវិត។
    km50 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (50)

    អ្នកនិពន្ធភ្លេងនៃក្រុមសៀក«មាសស»នៃអង្គការសៀកកម្ពុជា Phare ថា តន្ត្រីខ្មែរទទួលបានចំណាប់អារម្មណ៍ច្រើននៅលើឆាកអន្តរជាតិ - ធ្នូ ២២, ២០២៣

    អ្នកនិពន្ធភ្លេងនៃក្រុមសៀក«មាសស»នៃអង្គការសៀកកម្ពុជា Phare ថា តន្ត្រីខ្មែរទទួលបានចំណាប់អារម្មណ៍ច្រើននៅលើឆាកអន្តរជាតិ - ធ្នូ ២២, ២០២៣
    ក្រុមសៀក «ហ្វា» មកពីទីក្រុងសៀមរាបប្រទេសកម្ពុជាបា នធ្វើការសម្តែងសៀកដែលមានចំណងថា «មាសស» នៅក្នុងមហោស្រពមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មានរយៈពេលមួយម៉ោង «មាសស» បានបង្ហាញពីសារសំខាន់របស់គ្រាប់អង្ករដែលជាអាហារដ៏ចាំចាច់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការសម្តែង «មាសស» នេះ ក៏បានទាក់ទាញចំនាប់អារម្មណ៍របស់់ទស្សនិកជន ទៅលើសាសនា ប្រពៃណីរបស់កម្ពុជា និងឧបករណ៍ភ្លេងខ្មែរដូចជារនាថឯក ពិណ ស្គរដៃ ទ្រ និងខ្លុយខ្មែរជាដើមដែលត្រូវបានប្រគុំផ្ទាល់នៅក្នុងការសម្តែងនោះ។ កញ្ញា ទុំ ម្លិះ នៃវីអូអេបានធ្វើការសម្ភាសន៍ជាមួយលោក នង ចន្ថា អ្នកនិពន្ធភ្លេង សម្រាប់ការសម្តែងសៀក«មាសស» នៅទីក្រុងញូវយ៉ក៕

    យុវជនចង់ឃើញភាគីពាក់ព័ន្ធចូលរួមជាមួយមេដឹកនាំពិភពលោកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ - ធ្នូ ០៥, ២០២៣

    យុវជនចង់ឃើញភាគីពាក់ព័ន្ធចូលរួមជាមួយមេដឹកនាំពិភពលោកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ - ធ្នូ ០៥, ២០២៣
    សន្និសីទភាគីទៅកាន់អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី២៨ ឬហៅថា COP28 កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជជែក និងយល់ព្រមលើមធ្យោបាយដោះស្រាយវិបត្តិអាកាសធាតុ។ យុវជនកម្ពុជាដែលកំពុងចូលរួមក្នុងសន្និសីទនេះបានចែករំលែកបទពិសោធន៍ និងចង់ឃើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការជាមួយមេដឹកនាំពិភពលោករួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍កញ្ញា ហ៊ង សុជាតា ប្រតិភូយុវជនផ្នែកអាកាសធាតុពីកម្ពុជាដែលកំពុងចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឬហៅថា COP28 អំពីក្តីរំពឹងរបស់យុវជនពីភាគីពាក់ព័ន្ធនិងមេដឹកនាំពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួល៕ (បទសម្ភាសន៍នេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)

    យុវជនកម្ពុជានៃសន្និសីទ COP28 ប្តេជ្ញាបន្តសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ - ធ្នូ ០៥, ២០២៣

    យុវជនកម្ពុជានៃសន្និសីទ COP28 ប្តេជ្ញាបន្តសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ - ធ្នូ ០៥, ២០២៣
    បម្រែបម្រួលអាកាសធាតុកំពុងជាបញ្ហាចោទរបស់ពិភពលោក និងកម្ពុជា។ របាយការណ៍របស់អង្គការយូនីសេហ្វ ចេញកាលពីឆ្នាំ២០២១ បង្ហាញថា មនុស្សវ័យក្មេងដែលរស់នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងចំណោមក្រុមដែលប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់សុខភាព ការអប់រំ និងការទទួលបានការការពារ។ យុវជនមកពីកម្ពុជាចំនួនមួយចំនួនបាននិងកំពុងចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬហៅថា COP28 ដែលធ្វើឡើងក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ២០២៣។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍កញ្ញា អ៊ុត ច័ន្ទតារាពេជ្រ អ្នករៀបចំកម្មវិធី«សន្និសីទយុវជនក្នុងស្រុក» ប្រទេសកម្ពុជា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់យុវជនក្នុងបន្តសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុដើម្បីចីរភាព៕ (បទសម្ភាសន៍នេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)

    បទសន្ទនា VOA អំពី​ការ​បោះឆ្នោតនៅ​កម្ពុជា៖ ថ្នាក់​ដឹកនាំ​ចិន​អបអរ និង​​បង្ហាញ​ការ​​គាំទ្រ​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ - កក្កដា ២៦, ២០២៣

    បទសន្ទនា VOA អំពី​ការ​បោះឆ្នោតនៅ​កម្ពុជា៖ ថ្នាក់​ដឹកនាំ​ចិន​អបអរ និង​​បង្ហាញ​ការ​​គាំទ្រ​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ - កក្កដា ២៦, ២០២៣
    ក្រោយ​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឈ្នះ​ការ​បោះឆ្នោតជាតិ​កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ដោយគ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​នោះ​ ឮ​ ថ្នាក់ដឹកនាំ​កំពូលៗរបស់​ចិន​បានផ្ញើ​សារអបអរ និង​បង្ហាញ​ការគាំទ្រ​ចំពោះ​ជ័យជម្នះ​គណបក្ស​គ្រប់គ្រង​ប្រទេស។ លោក សុខ ​ខេមរា នៃ​វីអូអេ ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន និង​ អ្នកនាង​កាន់ វិច្ឆិកា ​ពី​រាជធានី​ភ្នំពេញ ​ជូន​កិច្ច​សន្ទនា​អំពីការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន​និងដំណើរការ​វិវត្ត​ផ្សេងៗ​ទាក់ទង​នឹង​ការ​បោះឆ្នោត។ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង ​លោក សុខ ខេមរា​ នៃ​ វីអូអេ  ជាមួយ​អ្នកនាង ​កាន់ វិច្ឆិកា​ ពី​រាជធានី​ភ្នំពេញ​ដូចតទៅ៕

    បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ មជ្ឈដ្ឋាន​អន្តរជាតិនិង​​តំបន់ រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មិន​សេរី​និង​យុត្តិធម៌ - កក្កដា ២៥, ២០២៣

    បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ មជ្ឈដ្ឋាន​អន្តរជាតិនិង​​តំបន់ រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មិន​សេរី​និង​យុត្តិធម៌ - កក្កដា ២៥, ២០២៣
    ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែលបាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ដោយមិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ ក្រុម​សមាជិក​សភាអាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​មជ្ឈដ្ឋានអន្តរជាតិ​ និងក្នុង​តំបន់បាន​រិះ​គន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ថា​ ជាការ​បោះឆ្នោត​ដែលមិន​មាន​ភាព​សេរី និង​យុត្តិធម៌។ លោក ​សុខ ខេមរា នៃ​វីអូអេ ពី​រដ្ឋធានី​ វ៉ាស៊ីនតោន ​និង ​អ្នកនាង ​កាន់ វិច្ឆិកា​ នៃ​វីអូអេ​ពី​រាជធានី​ភ្នំពេញ ​ជូន​កិច្ច​សន្ទនា​អំពី​រឿង​នេះ៕

    បទសន្ទនា VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត - កក្កដា ២៤, ២០២៣

    បទសន្ទនា VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត  - កក្កដា ២៤, ២០២៣
    ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ដោយ​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​បឋម​ក្រៅ​ផ្លូវការ​ដំបូងៗ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន បាន​ឈ្នះ​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើសលុប។ លោក ​សុខ ខេមរា​ នៃ ​វីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ លោក ស៊ុន ណារិន​ ពី​រាជធានី​ភ្នំពេញ​ ជូន​កិច្ច​សន្ទនា​អំពី​រឿងនេះ​ដូច​តទៅ៖

    បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍ - កក្កដា ២៤, ២០២៣

    បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍ - កក្កដា ២៤, ២០២៣
    នៅ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧​ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ចូលរួម។ អ្នកនាង​ កាន់ វិច្ឆិកា ​នៃ​វីអូអេ​បាន​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​លោក ​ហ៊ុន ម៉ាណែត ​បេក្ខភាព​អនាគត​នាយករដ្ឋមន្រ្តី​បាន​ទៅ​បោះ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​ក្នុង​សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក។ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង ​លោក សុខ ខេមរា​ នៃ​ វីអូអេ  ជាមួយ​អ្នកនាង ​កាន់ វិច្ឆិកា​ ពី​រាជធានី​ភ្នំពេញ​ដូចតទៅ៕

    បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ បក្ស​កាន់​អំណាច​ឈ្នះ​នាំមុខ​ និង​ អ្នក​បោះឆ្នោត​ជាង​៨លាន ​ចេញ​ទៅ​បោះឆ្នោត - កក្កដា ២៤, ២០២៣

    បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ បក្ស​កាន់​អំណាច​ឈ្នះ​នាំមុខ​ និង​ អ្នក​បោះឆ្នោត​ជាង​៨លាន ​ចេញ​ទៅ​បោះឆ្នោត - កក្កដា ២៤, ២០២៣
    លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​បឋមៗ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រកាស​ឲ្យ​ដឹង​ថា​ឈ្នះ​នាំមុខ​ដាច់​គណបក្ស​ចំនួន​១៧ទៀត​ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣​ ខែក្កដា​ ឆ្នាំ​២០២៣ ដែល​គ្មាន​គណបក្ស​ជំទាស់​ចម្បង​ចូលរួម។ លោក​ ស៊ុន ណារិន ​អ្នកយកព័ត៌មាន​វីអូអេ បាន​ចុះ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​ជូន​កិច្ច​សន្ទនា ​ជាមួយ​លោក ​សុខ ខេមរា ​នៃ​វីអូអេ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

    បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម - កក្កដា ២៣, ២០២៣

    បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម - កក្កដា ២៣, ២០២៣
    ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​បង្ហាញ​លទ្ធផល​បឋមៗ​ក្រៅផ្លូវការ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្នះ​សំឡេង​លើស​លុប​ មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​ សម រង្ស៉ី ​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ដ៏​សំខាន់​ចូលរួម​នោះ​ នឹង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ ហើយ​លោក​បន្ត​ថា​ ផែនការ​ផ្ទេរ​អំណាច​របស់​លោក ​ហ៊ុន សែន ដល់​លោក ហ៊ុន ម៉ាណែត​ ជា​កូន​ច្បង​ក៏​មិន​អាច​ទៅ​រួចដែរ។ លោក​ សម រង្ស៉ី បាន​ផ្តល់​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ តាម​ទូរស័ព្ទ​ជាមួយ​លោក ​សុខ ខេមរា ​នៃ ​វីអូអេ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃអាទិត្យ។ សូម​ស្តាប់​កិច្ចសម្ភាសន៍​នេះ​ដូច​តទៅ៖

    បទសម្ភាសន៍ VOA៖ គណបក្ស​ភ្លើងទៀន​ថា​អវត្តមាន​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​ម្ចាស់​សន្លឹក​ឆ្នោត​បាត់​​ទំនុក​ចិត្ត - កក្កដា ២០, ២០២៣

    បទសម្ភាសន៍ VOA៖ គណបក្ស​ភ្លើងទៀន​ថា​អវត្តមាន​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​ម្ចាស់​សន្លឹក​ឆ្នោត​បាត់​​ទំនុក​ចិត្ត - កក្កដា ២០, ២០២៣
    នៅខែ​កក្កដា​ ឆ្នាំ​២០២៣​ អ្នកយក​ព័ត៌មាន​ឱ្យ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) បាន​ជួប ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ ភិរិទ្ធ​ អំពី​អវត្តមាន​គណបក្ស​ជំទាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣។ ក្នុង​បទសម្ភាសន៍​ ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​ទីក្រុង​ភ្នំពេញ​ លោក​ គីម សួរភិរិទ្ធ​ អះអាង​ថា​ ការបោះឆ្នោត​លើក​នេះ​បង្ហាញ​ឱ្យ​ឃើញ​ទិដ្ឋភាព​អវិជ្ជមាន​នៃ​ការ​ប្រកួតប្រជែង​ខាងនយោបាយ​នៅ​កម្ពុជា ដោយ​សារ​គ្មាន​ការ​ចូលរួម​ពី​សំឡេង​អ្នក​នយោបាយ​ប្រឆាំង។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះទាំងស្រុង​រវាង ​លោក ហ៊ុល រស្មី​ អ្នក​យក​ព័ត៌មាន​ឱ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ និង​អ្នកនាំពាក្យ​គណបក្ស​ជំទាស់ ​លោក ​គីម សួរភិរិទ្ធ ដូច​តទៅ៖

    បទសម្ភាសន៍ VOA៖ អ្នកនាំពាក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា​ឈប់​ឱ្យ​ប្រជារាស្រ្ត​ខ្មែរ​រង​ទុក្ខវេទនា​ដោយសារ​ប្រព័ន្ធ​តុលាការ - កក្កដា ១៧, ២០២៣

    បទសម្ភាសន៍ VOA៖ អ្នកនាំពាក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា​ឈប់​ឱ្យ​ប្រជារាស្រ្ត​ខ្មែរ​រង​ទុក្ខវេទនា​ដោយសារ​ប្រព័ន្ធ​តុលាការ - កក្កដា ១៧, ២០២៣
    យុវជន​អត់​ការ​ងារ​ធ្វើ ការជំពាក់​បំណុល​របស់​ប្រជា​ពល​រដ្ឋ ​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ ​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​ គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​ក្នុង​គោល​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៧​ នេះ​។ អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​ លោក ​ញឿន ​ រ៉ា​ដែន ​អ្នក​នាំ​ពាក្ស​គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច​ ជុំ​វិញ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៧​ នៅ​ក្នុង​អំឡុង​ពេល​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​។ លោក​ ញឿន ​រ៉ា​ដែន ​បាន​និយាយ​ថា​ ភាព​ចាស់​ទុំ​ផ្នែក​នយោ​បាយ​របស់​គណ​បក្ស​ដែលចូល​រួម​ការ​បោះ​ឆ្នោត​លើក​នេះ ​បាន​ធ្វើ​ឱ្យ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕

    បទសម្ភាសន៍ VOA៖ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​ ពលរដ្ឋ​កុំ​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​ខ្លួន - កក្កដា ១៤, ២០២៣

    បទសម្ភាសន៍ VOA៖ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​ ពលរដ្ឋ​កុំ​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​ខ្លួន - កក្កដា ១៤, ២០២៣
    ទោះ​បី​ជា​សមាជិក​សំខាន់​ៗ​មួយ​ចំនួន​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​បាន​ទៅ​ចូល​រួម​ជាមួយ​គណ​បក្ស​កាន់​អំណាច​ក៏​ដោយ ​ក៏​ប្រធាន​គណបក្ស​មួយ​នេះ​នៅ​តែ​មាន​ជំនឿ​ថា​ នឹង​អាច​ទទួល​បាន​អាសនៈ​ខ្លះ​នៅ​ក្នុង​រដ្ឋ​សភា​ នា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​នេះ។ អ្នក​ស្រី ធីតា​ វីន ​បាន​ជួបសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ​លោក​ យ៉េង​ វីរៈ ​ប្រធាន​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ​ស្តី​អំពី​ជុំ​វិញ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​ ៧​ នៅ​ក្នុង​អំឡុង​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត។ លោក ​យ៉េង វីរៈ ​បាន​មាន​ប្រសាសន៍​ថា៖ «​សូម​ប្រជា​ពលរដ្ឋ​ប្រើ​សន្លឹក​ឆ្នោត​របស់​ខ្លួន​ឱ្យ​មាន​តម្លៃ​ ដើម្បី​កុំ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​នេះ​ដឹក​នាំ​ដោយ​ឯកបក្ស»៕

    លោក ​ញឹក​ ប៊ុន​ឆៃ​៖ វិស័យ​អប់រំ ​សុខា​ភិបាល ​សេដ្ឋកិច្ច​ ជា​គោល​នយោ​បាយ​អាទិភាព - កក្កដា ១៤, ២០២៣

    លោក ​ញឹក​ ប៊ុន​ឆៃ​៖ វិស័យ​អប់រំ ​សុខា​ភិបាល ​សេដ្ឋកិច្ច​ ជា​គោល​នយោ​បាយ​អាទិភាព - កក្កដា ១៤, ២០២៣
    នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៧​នេះ​ គណ​បក្ស​កម្ពុជា​ និយម​បាន​ចូល​រួម​ជីវ​ភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ដើម្បី​ពង្រឹង​សន្ទុះ​កម្លាំង​អ្នក​គាំ​ទ្រ​។ អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក ​ញឹក ​ប៊ុន​ឆៃ​ ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​និង​លោក​ យ៉ែម​ បុញ្ញ​ឬទ្ធិ ​អនុ​ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​ស្តី​អំពី​ជុំ​វិញ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៧ ​នៅ​ក្នុង​អំឡុង​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​។ លោក ​ញឹក ​ប៊ុន​ឆៃ ​និង​លោក​ យ៉ែម​ បុញ្ញ​ឬទ្ធិ ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ នឹង​ទទួល​បាន​អាសន:​ក្នុង​សភា ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ ​ដោយ​សារ​សន្ទុះ​អ្នក​គាំ​ទ្រ​មាន​ការ​កើន​ឡើង​ បន្ទាប់​ពី​មាន​ការ​រួប​រួម​គ្នា​ជា​មួយ​គណ​បក្ស​កម្ពុជា​និយម​ ។ សូម​អញ្ជើញ​អស់​លោក​អ្នក​ស្តាប់​កិច្ច​សន្ទនា​នេះ ​ដូច​ត​ទៅ​៖

    បទសម្ភាសន៍ VOA៖​ គណបក្ស​កាន់​អំណាច​ការពារ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ចូលរួម - កក្កដា ១២, ២០២៣

    បទសម្ភាសន៍ VOA៖​ គណបក្ស​កាន់​អំណាច​ការពារ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ចូលរួម - កក្កដា ១២, ២០២៣
    នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ)ដែលធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នាទី​ក្រុងភ្នំពេញ​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន បាន​ថ្លែង​អំពី​ភាព​ត្រឹមត្រូវ​ ពាក់​ព័ន្ធ​នឹង​ដំណើរការ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ និង​បញ្ហា​មួយចំនួន​ទៀត​ ទាក់​ទិន​នឹង​អវត្តមាន​គណបក្ស​ភ្លើងទៀន​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ដែល​កំពុង​តែ​ខិតជិត​ចូល​មក​ដល់។ ​សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះទាំងស្រុង​រវាង​លោក ហ៊ុល រស្មី​ អ្នក​យក​ព័ត៌មាន​ឱ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន​ ដូច​តទៅ​៖

    បទសម្ភាសន៍ VOA៖ ភាព​យន្ត​​​​​ចំនួន​ ១៨៨​ នឹង​ត្រូវ​ចាក់បញ្ចាំង​​​​​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​លើក​ទី១២ - ឧសភា ២៩, ២០២៣

    បទសម្ភាសន៍ VOA៖ ភាព​យន្ត​​​​​ចំនួន​ ១៨៨​ នឹង​ត្រូវ​ចាក់បញ្ចាំង​​​​​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​លើក​ទី១២ - ឧសភា ២៩, ២០២៣
    មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើកទី​ ១២​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ៣០ ខែឧសភា ដល់​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០២៣។ មហោស្រពនេះនឹងដាក់បញ្ចាំង​ខ្សែភាព​យន្ត​ជាតិ និង​អន្តរជាតិមក​ពី​ជុំវិញ​ពិភព​លោក​ចំនួន ១៨៨ ជូន​សាធារណជន​ទស្សនា​ដោយ​ឥតគិតថ្លៃ។ ភាពយន្ត​ខ្នាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និង​គំនូរជីវចល​ទាំងនោះ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ទីតាំង​ធំៗ​ក្នុង​រាជធានីភ្នំពេញ។ អ្នក​នាង កាន់ វិច្ឆិកា​ នៃវីអូអេ បាន​សម្ភាសន៍​លោក ជា សុភាព នាយក​មជ្ឈមណ្ឌល​បុប្ផាណា និង​ជាអ្នក​សហការ​រៀបចំ​មហោ​ស្រពភាពយន្តអន្តរជាតិ​កម្ពុជាលើកទី១២ ​អំពី​ព័ត៌មាន​លម្អិត​នៃ​ការរៀបចំមហោស្រពនេះ​ឡើង៕

    បទសម្ភាសន៍​ VOA៖ ការ​មិន​បាន​ជោគ​ជ័យ​លើក​នេះ​ជា​បទ​ពិសោធន៍​សម្រាប់​ហ្វឹក​ហាត់​បន្ថែម​ដើម្បី​ជោគជ័យ​លើក​ក្រោយ - ឧសភា ២៥, ២០២៣

    បទសម្ភាសន៍​ VOA៖ ការ​មិន​បាន​ជោគ​ជ័យ​លើក​នេះ​ជា​បទ​ពិសោធន៍​សម្រាប់​ហ្វឹក​ហាត់​បន្ថែម​ដើម្បី​ជោគជ័យ​លើក​ក្រោយ - ឧសភា ២៥, ២០២៣
    ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​ ៣២ ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៦៤ ឆ្នាំ បាន​បញ្ចប់​ទៅ​កាល​ពី​ពាក់កណ្តាល​ខែ​ឧសភា។ កម្ពុជា​បាន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក​កាន់​តែ​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត​ ដោយ​កម្ពុជា​បាន​ឈរ​ក្នុង​លំដាប់​ទី​ ៤ ដែល​បាន​ដណ្តើម​បាន​មេដាយ​មាស​ចំនួន​ ៨១​ និង​លំដាប់​ទី​ ៣​ ដែល​បាន​ដណ្តើម​មេដាយ​ច្រើន​គឺ​ចំនួន ២៨២។ លើស​ពី​នេះ កីឡា​ការិនី​ បូ ​សំណាង​ ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​រត់​ប្រណាំង​ចម្ងាយ​ ៥០០០ ​ម៉ែត្រ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ ​ត្រូវបានពិភព​លោក​ស្ញប់​ស្ញែង​ចំពោះ​ភាព​តស៊ូ​អត់​ធ្មត់​ មិន​ព្រម​បោះ​បង់​ការ​ប្រកួត​របស់​កីឡា​ការនី​រូប​នេះ​ ទោះ​មិន​បាន​ទទួល​ជោគ​ជ័យ ខណៈ​ពេល​នាង​ជា​កីឡាការិនី​ចុង​ក្រោយ​គេ ដែល​បាន​ចំណាយ​ពេល​យូរ​ជាង​គេ​ដើម្បី​រត់​គ្រប់​ជុំ ក្រោម​ភ្លៀង​ធ្លាក់​ដ៏​ជោគជាំ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​ស្រី ​ធីតា​ វីន ​នៃ​វីអូអេ កីឡាការិនី​វ័យ​ ២០ ឆ្នាំ​រូប​នេះ​ បូ ​សំណាង ​បាន​ចាត់​ទុក​ការ​មិន​ទទួល​បាន​ជោគជ័យ​ពេល​នេះ ជា​មេរៀន​ជំរុញ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ហ្វឹក​ហាត់​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង​ សម្រាប់​ដណ្តើម​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​ប្រកួត​នា​ពេល​អនាគត៕

    បទ​សម្ភាសន៍ VOA៖ ភរិយាលោក ញិល ភាព អះ​អាង​ពីភាព​ស្អាត​ស្អំ​របស់​ស្វាមី និង​ថា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុ​ផល - ឧសភា ២៣, ២០២៣

    បទ​សម្ភាសន៍ VOA៖ ភរិយាលោក ញិល ភាព អះ​អាង​ពីភាព​ស្អាត​ស្អំ​របស់​ស្វាមី និង​ថា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុ​ផល  - ឧសភា ២៣, ២០២៣
    កាល​ពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគមសម្ព័ន្ធសហគមន៍​កសិករកម្ពុជា​(CCFC) និង​សហការី​របស់​លោក​២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវ​បាន​សមត្ថកិច្ចខេត្ត​ក្រចេះឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក​ហាន ណូយ​ នៃវីអូអេ អ្នកស្រី ម៉ែន រ៉ន អាយុ​៤៨ឆ្នាំ ភរិយា​របស់​លោក ញិល ភាព បានការពារភាពត្រឹមត្រូវរបស់ស្វាមី ដោយ​លើក​ឡើង​ពី​ភាពអយុត្តិ​ធម៌​ចំពោះ​រឿងក្តីមួយនេះ​។

    បទសម្ភាសន៍ VOA៖ ភរិយា​ទទូច​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក ថេង សាវឿន និង​សហការី ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​កសិករ - ឧសភា ២៣, ២០២៣

    បទសម្ភាសន៍ VOA៖ ភរិយា​ទទូច​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក ថេង សាវឿន និង​សហការី ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​កសិករ - ឧសភា ២៣, ២០២៣
    កាលពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ហាន ណូយ នៅ​ខេត្ត​រតនគិរី អ្នកស្រី ញូង សុខហៀង អាយុ​៣៣​ឆ្នាំ ភរិយា​របស់​លោក ថេង សាវឿន បាន​ទទូច​ឱ្យ​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​សង្គម​និង​កសិករ៕

    បទសម្ភាសន៍ VOA៖ ម្តាយ​ទទូច​ឱ្យ​ដោះលែង​កូនប្រុស​ជា​សហការី​របស់​លោក ថេង សាវឿន ដែល​រង​បទ​ចោទ​«រួម​គំនិត​ក្បត់» - ឧសភា ២៣, ២០២៣

    បទសម្ភាសន៍ VOA៖ ម្តាយ​ទទូច​ឱ្យ​ដោះលែង​កូនប្រុស​ជា​សហការី​របស់​លោក ថេង សាវឿន ដែល​រង​បទ​ចោទ​«រួម​គំនិត​ក្បត់» - ឧសភា ២៣, ២០២៣
    កាលពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ហាន ណូយ នៅខេត្តរតនគិរី​ អ្នកស្រី មី លុន អាយុ​៥២​ឆ្នាំ ដែល​ត្រូវ​ជា​ម្តាយ​របស់​លោក ថាន់ ហាច បាន​ទទូច​យ៉ាង​ក្តុកក្តួល​ឱ្យ​ដោះលែង​កូន​ប្រុស​របស់​អ្នកស្រី​ដែល​កំពុង​មាន​ជំងឺ​ប្រចាំកាយ៕

    បទសម្ភាសន៍ VOA៖ តំណាង​ព្រះសង្ឃ​ខ្មែរ​ត្រូវ​បាន​និមន្ត​ឲ្យ​ចូលរួម​ពីធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដំបូង​នៅ​សេតវិមាន - ឧសភា ០៥, ២០២៣

    បទសម្ភាសន៍ VOA៖ តំណាង​ព្រះសង្ឃ​ខ្មែរ​ត្រូវ​បាន​និមន្ត​ឲ្យ​ចូលរួម​ពីធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដំបូង​នៅ​សេតវិមាន - ឧសភា ០៥, ២០២៣
    តំណាង​ព្រះសង្ឃ​ខ្មែរ​លើក​ដំបូង​ដែល​ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ​ ឥទ្ធិមុនី ​ម៉ឹង សាង ​ព្រះ​គ្រូចៅ​អធិការ​វត្ត​មុនីសុតារាម​ និងជា​ព្រះប្រធាន​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋ​អាមេរិក ត្រូវបាន​និមន្ត​ឲ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា​ដ៏សំខាន់មួយ​ គឺពិធី​បុណ្យ​វិសាខបូជា​ នៅសេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ជាមួយនឹង​ព្រះសង្ឃ​មកពី​ប្រទេស​នានា​ដែរ។ លោក សុខ ខេមរា​ នៃ វីអូអេ​ បានសម្ភាសន៍​ជាមួយ​នឹង​ព្រះតេជព្រះគុណ​ ម៉ឹង សាង និង​ព្រះតេជព្រះគុណ​ សែម ចន្ទធីរ៍ ​អគ្គលេខាធិការ​ពុទ្ធិក​សមាគម​ព្រះសង្ឃខ្មែរ ​សហរដ្ឋ​អាមេរិក អំពី​កម្មវិធី​បុណ្យ​ក្នុង​សេតវិមាន៕
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io