Logo

    បទ​សម្ភាសន៍ - វីអូអេ

    បទសម្ភាសន៍វីអូអេ (VOA Interview) នាំ​មក​ជូន​នូវ​គំនិតថ្មី​ក៏ដូចជាទស្សន​វិស័យ​ជាច្រើន​របស់​វាគ្មិន​មក​ពី​គ្រប់វិស័យ និងគ្រប់​ដំណើរ​ជីវិត។
    km50 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (50)

    បទសម្ភាសន៍ VOA៖ យុវជន​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​«សេសសល់‍»​ក្រោយ​ការបញ្ចប់​ទៅ​នៃ​សាលាក្តី​ខ្មែរក្រហម - មេសា ១២, ២០២៣

    បទសម្ភាសន៍ VOA៖ យុវជន​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​«សេសសល់‍»​ក្រោយ​ការបញ្ចប់​ទៅ​នៃ​សាលាក្តី​ខ្មែរក្រហម - មេសា ១២, ២០២៣
    អង្គការ​យុវសន្តិភាព​ជា​អង្គការ​ដែល​បណ្តុះបណ្តាល​យុវជន​ឱ្យ​មាន​ភាព​ជា​អ្នកដឹកនាំ​ផង​និង​ចូលរួម​ក្នុង​ការដោះស្រាយ​បញ្ហា​សង្គម​មួយ​ចំនួន​ដែល​សេសសល់​ក្រោយ​សម័យ​ខ្មែរក្រហម​ផង។ លោក ម៉ន សុគឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​យុវសន្តិភាព​ថ្លែង​ថា យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការងារ​យូរអង្វែង​ជាច្រើន​នៅ​ក្រោយ​ការបញ្ចប់​ទៅ​នៃ​សាលាក្តី​ខ្មែរក្រហម ដូចជា​កិច្ចការ​បង្ការ​ការកើត​ឡើងវិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ និង​ការថែរក្សា​ការចងចាំ​ប្រវត្តិសាស្ត្រ​នៅ​តាម​សហគមន៍។ លោក ម៉ន សុគឿន កំពុង​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​៣​ខែ រហូត​ដល់​ចុង​ខែ​មេសា ​នៅ​សាកល​វិទ្យាល័យ Binghamton រដ្ឋ New York សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី Charles E. Scheidt Resident Practitioner ប្រឆាំ​ឆ្នាំ២០២២-២០២៣។ សូម​លោក​អ្នកស្តាប់​បទសម្ភាសន៍​ទាំងស្រុង​រវាង​លោក សឹង សុផាត នៃ​វីអូអេ ជាមួយនឹង​លោក ម៉ន សុគឿន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣៕

    បទសម្ភាសន៍៖ គ្រូរបាំ​និង​អ្នក​ច្នៃ​របាំ​ខ្មែរ​ម្នាក់​រាំ​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​ធំ​បំផុត​នៅ​អាមេរិក​ ​សង្ឃឹម​ថា​នឹង​ទទួល​កម្មសិទ្ធ​រូប​ចម្លាក់​អាទិទេព​មក​វិញ - មិនា ១៨, ២០២៣

    បទសម្ភាសន៍៖ គ្រូរបាំ​និង​អ្នក​ច្នៃ​របាំ​ខ្មែរ​ម្នាក់​រាំ​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​ធំ​បំផុត​នៅ​អាមេរិក​ ​សង្ឃឹម​ថា​នឹង​ទទួល​កម្មសិទ្ធ​រូប​ចម្លាក់​អាទិទេព​មក​វិញ - មិនា ១៨, ២០២៣
    អ្នក​ស្រី​ សុភីលីន​ ជាម សាភីរ៉ូ​ (Sophiline Cheam-Shapiro) ជាគ្រូ​របាំ​និង​អ្នក​ច្នៃ​របាំ​បុរាណ​និង​ទំនើប​ខ្មែរ​ម្នាក់។ អ្នក​ស្រី​ត្រូវ​បាន​អញ្ជើញ​មក​បុរី​ New York (​ញូវយ៉ក)​ថ្មីៗនេះ ដើម្បីចូល​រួម​ក្នុង​ការ​កិច្ច​ពិភាក្សា​និង​សម្ភោធ Podcast Dynamite Doug ស្តីអំពី​លោក Doughlas Latchford អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ដែល​បាន​លួចជួញ​ដូរ​រូបចម្លាក់​បុរាណ​ខ្មែរជាច្រើន។ ​រូប​ចម្លាក់​ប្រហែល​៣០ ក្នុង​ចំណោមនោះ​កំពុង​ត្រូវបាន​តាំង​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ Metropolitan ឬ Metropolitan Museum of Artក្នុង​បុរី New York។ ​កញ្ញា​ ទុំ ម្លិះ នៃ​វីអូអេ បាន​ជួប​សម្ភាសន៍​ជាមួយ អ្នក​ស្រី​ សុភីលីន​ ជាម សាភីរ៉ូ​ ក្រោយ​ពេល​អ្នកស្រីបាន​បង្ហាញ​ក្បាច់​រាំ​នៅ​ខាងមុខ​រូប​ចម្លាក់​លោកេស្វរៈ​ ដែលគេត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​ដ៏ធំ​បំផុត​នៅសហរដ្ឋ​អាមេរិកនេះ។ សូម​លោកអ្នកនាង​ស្តាប់​បទសម្ភាសន៍​នេះ​ដូច​តទៅ៖

    បទសម្ភាសន៍ VOA៖ ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​នយោបាយ​​និង​ការ​ឈឺឆ្អាល​រឿង​សង្គម​​ជួយ​​ឱ្យ​ស្ត្រី​រស់​ក្នុង​សន្តិភាព​ពិតប្រាកដ - មិនា ០៨, ២០២៣

    បទសម្ភាសន៍ VOA៖ ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​នយោបាយ​​និង​ការ​ឈឺឆ្អាល​រឿង​សង្គម​​ជួយ​​ឱ្យ​ស្ត្រី​រស់​ក្នុង​សន្តិភាព​ពិតប្រាកដ - មិនា ០៨, ២០២៣
    ថ្ងៃទី៨ មីនា ជា​ថ្ងៃ​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ។ អ្នកស្រី ធិត គឹមហ៊ុន ​ប្រធាន​កិច្ចការ​ស្ត្រី​គណបក្សសង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋអាមេរិក កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ចូលរូម​កិច្ចប្រជុំ​កំពូល​សិទ្ធិស្ត្រី​អន្តរជាតិ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ IRI និង​បណ្តាញ​ស្ត្រី​ប្រជាធិបតេយ្យ​ WDN។ អ្នកស្រី​បាន​ផ្តល់​បទសម្ភាស​ដល់​អ្នកនាង ស្រេង លក្ខិណា នៃ VOA អំពី​សិទ្ធិ​និង​តួនាទី​ស្ត្រី​ក្នុង​សង្គម៕

    បទ​សម្ភាសន៍ VOA៖ ​លោក ​គា សុគន្ធ ​ការពារ​បទ​ចម្រៀង​រ៉េប​«ឈាមបាតុករ»​ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស - មករា ១១, ២០២៣

    បទ​សម្ភាសន៍ VOA៖ ​លោក ​គា សុគន្ធ ​ការពារ​បទ​ចម្រៀង​រ៉េប​«ឈាមបាតុករ»​ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស - មករា ១១, ២០២៣
    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ភាព​ចម្រូង​ចម្រាស​ទាក់ទង​បទ​ចម្រៀង​រ៉េប​«ឈាម​បាតុករ»​របស់​លោក ​គា សុគន្ធ​ ដែល​លោក​បាន​ច្រៀង​រៀប​រាប់​នូវ​ព្រឹត្តិ​ការណ៍​ ហិង្សា​តាម​ផ្លូវ​វេងស្រង ​កាលពី​ឆ្នាំ​២០១៤។ ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​សមត្ថ​កិច្ច​កោះ​ហៅ​សាកសួរ ​និង​ព្រមាន​ឲ្យ​លុប​ចោល​បទ​ចម្រៀងនេះ​ពី​បណ្តាញ​សង្គម​របស់​ស្ថាប័ន​ខ្លួន។​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​នា​ថ្ងៃ​ពុធ​នេះ លោក​ គា សុគន្ធ​ ដែល​ជា​អ្នក​និពន្ធ​ និង​ច្រៀង​ចម្រៀង​រ៉េប​នេះ ​បានការពារ​បទ​ចម្រៀង​មួយ​នេះ​ថា ​មិនមាន​ចរិត​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ។ សូម​ស្តាប់​នូវ​បទ​សម្ភាសន៍​រវាង​លោក ​លាស់ លីបលីប ​នៃ​វីអូអេ ​ជាមួយ​លោក​ គា សុគន្ធ​ ​ម្ចាស់​បទចម្រៀង​«ឈាម​បាតុករ»​ ដូច​ត​ទៅ៕

    កិច្ច​សន្ទនា VOA៖ ប្រធានាធិបតី​អាមេរិក​និង​មេ​ដឹកនាំ​អាស៊ាន​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា​លើ​បញ្ហា​ប្រឈម​បន្ទាន់ៗ​ - វិច្ឆិកា ១២, ២០២២

    កិច្ច​សន្ទនា VOA៖ ប្រធានាធិបតី​អាមេរិក​និង​មេ​ដឹកនាំ​អាស៊ាន​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា​លើ​បញ្ហា​ប្រឈម​បន្ទាន់ៗ​ - វិច្ឆិកា ១២, ២០២២
    លោក​ Joe Biden (ចូ បៃដិន) ​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ​ដំណើរមក​ដល់​កម្ពុជា​ ហើយ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ ដូច​មេ​ដឹក​នាំ​ពិភព​លោក​ផ្សេង​ទៀត​ និង​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។ កិច្ច​ប្រជុំ​ទាំងនេះ​រំពឹង​ថា ​នឹង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ និង​សាកល។ ​លោក​ សុខ ខេមរា​ នៃ​វីអូអេ​ដែល​កំពុង​ចុះ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ក្នុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ ជូន​កិច្ច​សន្ទនា​ជាមួយ​អ្នក​នាង​ កាន់​ វិច្ឆិកា​ ដូចតទៅ៖

    បទសម្ភាសន៍ VOA៖ លោក ​សម រង្ស៊ី ​ទទូច​ឱ្យ​លោកBiden ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​ - វិច្ឆិកា ១២, ២០២២

    បទសម្ភាសន៍ VOA៖ លោក ​សម រង្ស៊ី ​ទទូច​ឱ្យ​លោកBiden ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​ - វិច្ឆិកា ១២, ២០២២
    ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃសៅរ៍​នេះ។ ក្នុង​នោះ​ដែរ​ក៏​នឹង​លោក​ប្រធានាធិបតី​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​សមាគម​អាស៊ាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក។​ លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ទទូច​ឲ្យ​លោក ​Biden ​ផ្តោត​លើការ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​វិញ​និង​រក្សា​ការពារ​អធិបតេយ្យ​របស់​កម្ពុជា​ទល់​នឹង​ការពង្រីក​ឥទ្ធិពល​កាន់តែ​ធំ​របស់​មហាអំណាច​ចិន។ លោក ម៉ែន គឹមសេង​ នៃ​វីអូអេ​បាន​សម្ភាស​លោក សម រង្ស៊ី​ នៅ​ថ្ងៃសុក្រ​នេះ​ដូចតទៅ៖

    កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាជួបរឿងស្មុគស្មាញច្រើន ត្រូវដោះស្រាយរួមគ្នា ក្រៅពីការប្រជែងអំណាច - តុលា ៣០, ២០២២

    កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាជួបរឿងស្មុគស្មាញច្រើន ត្រូវដោះស្រាយរួមគ្នា ក្រៅពីការប្រជែងអំណាច - តុលា ៣០, ២០២២
    អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាំបាច់ត្រូវពង្រឹងឥទ្ធិពល និង សាមគ្គីភាពនៅពេលមានការប្រកួតប្រជែងអំណាចយ៉ាងស្រួចស្រាល់ និង ប្រឈមជាមួយបញ្ហាស្មុគស្មាញខ្លាំង។ លោក សុខ ខេមរា នៃវីអូអេ បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី អំពីដំណើរការនៃកិច្ចប្រជុំ និងការប្រជែងអំណាចរវាងសហរដ្ឋអាមេរិកនិងចិន បញ្ហាវិបត្តិភូមា ហើយនិងបញ្ហាមួយចំនួនទៀតដែលត្រូវគ្របដណ្តប់លើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

    បទសម្ភាសន៍ VOA៖ តំណាង​ខ្មែរ​កម្ពុជា​ក្រោម​ប្រតិកម្ម​នឹង​សមាជិកភាព​វៀតណាម​​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. - តុលា ១៦, ២០២២

    បទសម្ភាសន៍ VOA៖ តំណាង​ខ្មែរ​កម្ពុជា​ក្រោម​ប្រតិកម្ម​នឹង​សមាជិកភាព​វៀតណាម​​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. - តុលា ១៦, ២០២២
    មេដឹកនាំ​ខ្មែរ​កម្ពុជាក្រោមដែល​ធ្វើការ​តស៊ូមតិ​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស​របស់​វៀតណាម​ បាន​សម្តែង​ការខកចិត្ត​ចំពោះការ​ជាប់ឆ្នោត​ជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​របស់​វៀតណាម។ លោក​ប្រាក់ សេរីវុឌ្ឍ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ប្រាប់ ​វីអូអេ​ថា ​វៀតណាម​ជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស ​មិនគួរ​ណាក្លាយ​ជា​សមាជិក​នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទេ​ ហើយ​ថាលោកនឹង​បន្តការ​តស៊ូមតិ​ទៅមុខទៀត​ទោះជា​វៀតណាម​ត្រូវ​ប្រទេស​ចំនួន​១៤៥​ លើ ១៨៩​ បាន​បោះឆ្នោត​ឲ្យ​វៀតណាម​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃទី១១ ខែតុលា​នៅឯ​បុរីញូវយ៉ក​ក្តី។ សូមស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក​ សុខ ខេមរា ​នៃ​ វីអូអេ ជាមួយ​លោក​ ប្រាក់ សេរីវុឌ្ឍ ដូចតទៅ៕

    បទសម្ភាសន៍ VOA៖ ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​អន្តរជាតិ​និង​កម្ពុជា​កុំ​គាំទ្រ​សមាជិកភាព​វៀតណាម​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. - តុលា ១០, ២០២២

    បទសម្ភាសន៍ VOA៖ ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​អន្តរជាតិ​និង​កម្ពុជា​កុំ​គាំទ្រ​សមាជិកភាព​វៀតណាម​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. - តុលា ១០, ២០២២
    មេដឹកនាំ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ធ្វើ​ចលនា​ទាមទារ​ដល់​ប្រទេស​ជា​ច្រើន​រួម​ទាំង​កម្ពុជា​ផង​កុំឲ្យ​គាំទ្រ​វៀតណាម​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​នៅមុន​ពេល​មាន​ការ​បោះឆ្នោត​គាំទ្រ​ឬមិន​គាំទ្រ​វៀតណាម​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ ​នៅថ្ងៃទី​១១ ​ខែតុលា​ ឆ្នាំ​២០២២។ លោក​ ប្រាក់ សេរីវុឌ្ឍ ​ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក​ ថ្លែង​យ៉ាងដូច្នេះ ​ដោយ​លោក​បាន​អះអាង​ថា ប្រទេស​វៀតណាម​ជា​ប្រទេស​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ខ្លាំង ​ដែល​មិនគួរ​នឹង​ទទួល​បាន​ការគាំទ្រ​នោះទេ។ សូម​លោក​អ្នក​ស្តាប់​កិច្ចសម្ភាសន៍​នេះ​រវាង​លោក​ សុខ ខេមរា​ នៃ​វីអូអេ​ និង ​លោក​ ប្រាក់ សេរីវុឌ្ឍ​ ដូចតទៅ៕

    បទសម្ភាសន៍ VOA៖ ការ​បង្ក្រាប​ដោយ​មាន​ប្រសិទ្ធភាព​លើ​ការ​ជួញ​ដូរ​មនុស្ស​​សម័យ​បច្ចេកវិទ្យា ចាំបាច់​ការ​សហការ​គ្រប់ភាគី - កញ្ញា ១៥, ២០២២

    បទសម្ភាសន៍ VOA៖ ការ​បង្ក្រាប​ដោយ​មាន​ប្រសិទ្ធភាព​លើ​ការ​ជួញ​ដូរ​មនុស្ស​​សម័យ​បច្ចេកវិទ្យា ចាំបាច់​ការ​សហការ​គ្រប់ភាគី - កញ្ញា ១៥, ២០២២
    នៅ​ក្នុង​អំឡុង​ពេល​មួយ​រយៈ​កន្លង​មក​នេះ ​មាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជាច្រើន បាន​ចុះ​ផ្សាយ​អំពី​ការ​ជួញ​ដូរ​មនុស្ស​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​កម្ពុជា​ពី​ចំណាត់​ថ្នាក់កម្រិត​ពីរ​ (Tier 2) មក​កម្រិត​បី ​(Tier 3) ដែល​ជាចំណាត់​ថ្នាក់​ទាប​បំផុត​មួយ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។ អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ស្រី ​ជូ ​ប៊ុន​អេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា។ លោក​ស្រី ​ជូ​ ប៊ុន​អេង ​បាន​ឱ្យ​ដឹង​ថា ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​គឺ​ជា​ការ​រួម​គ្នា​ ទទួល​ខុស​ត្រូវ​ជាមួយ​បណ្តាល​ប្រទេស​ពាក់​ព័ន្ធ ​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សហ​ការ​គ្នា ​ដោយ​យើង​មិន​អាច​ចង្អុល​ថា​ ជា​កំហុស​របស់​ប្រទេស​ណា​មួយ​នោះ​ទេ៕

    បទសម្ភាសន៍ VOA៖ អាជ្ញាធរ​​ខ្នះ​ខ្នែង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ ទោះ​មាន​ការ​រិះគន់ពី​ចន្លោះ​ប្រហោង - កញ្ញា ១៥, ២០២២

    បទសម្ភាសន៍ VOA៖ អាជ្ញាធរ​​ខ្នះ​ខ្នែង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ ទោះ​មាន​ការ​រិះគន់ពី​ចន្លោះ​ប្រហោង - កញ្ញា ១៥, ២០២២
    ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ជន​ជាតិ​ចិន​ទៅ​ធ្វើ​ការ​វិនិយោគ​ច្រើន​ជាង​បណ្តា​ខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន ​ខេត្ត​មួយ​នេះ​ បាន​ក្លាយ​ជា​ទីតាំង​ដ៏​ធំ​មួយ​របស់​ក្រុមជួញ​ដូរ​មនុស្ស។ អ្នក​ស្រី ​ធីតា​ វីន បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ ឡុង ​ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះ​សី​ហនុ អំពីការ​ជួញ​ដូរ​មនុស្ស ​ឬ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។ លោក ​ឡុង​ ឌីម៉ង់ ​បាន​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ គឺ​ជា​ភារកិច្ច​រួម​គ្នា ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចួល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​ទើប​មាន​ប្រសិទ្ធ​ភាព៕

    បទសម្ភាសន៍ VOA៖ អំពើ​ពុក​រលួយ​ជា​កត្តា​ចម្បង​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​គោល​ដៅ​នៃ​ការ​ជួញ​ដូរ​មនុស្ស - កញ្ញា ១៥, ២០២២

    បទសម្ភាសន៍ VOA៖ អំពើ​ពុក​រលួយ​ជា​កត្តា​ចម្បង​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​គោល​ដៅ​នៃ​ការ​ជួញ​ដូរ​មនុស្ស - កញ្ញា ១៥, ២០២២
    រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គោល​ដៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នៃ​លំហូរ​ជនជាតិ​ចិន​ មក​វិនិយោគ​ក្នុង​ប្រទេស។ អ្នក​ស្រី ធីតា​ វីន ​បាន​ជួបសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ​មឿន ​តុលា​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព ​ការងារ ​និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា ​សង់​ត្រាល់​ ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា។ លោក ​មឿន ​តុលា ​បាន​ឱ្យ​ដឹង​ថា ​ការ​កើន​ឡើង​នូវ​ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយផ្នែកដោយ​សារ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូរ​រលុង​ ហើយ​ចំណាត់​ការ​ធ្វើ​ឡើង​តាម​ការបញ្ជា​ពី​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ៕

    បទ​សម្ភាសន៍៖​​ អ្នក​ជំនាញ​ចង់ឃើញ​កម្ពុជា​លើក​កម្ពស់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​តាម​របាយការណ៍​អ.ស.ប​ - សីហា ២៦, ២០២២

    បទ​សម្ភាសន៍៖​​ អ្នក​ជំនាញ​ចង់ឃើញ​កម្ពុជា​លើក​កម្ពស់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​តាម​របាយការណ៍​អ.ស.ប​ - សីហា ២៦, ២០២២
    អ្នក​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ​បាន​ទទូច​ថា​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ទាក់ទង​នឹង​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា​គឺជា​រឿង​សំខាន់​ដែល​អាជ្ញាធរ​កម្ពុជា​មិន​គួរ​បដិសេធ​នោះ​ទេ។ លោក​បាន​ទទូច​ថា​អនុសាសន៍​ដ៏​មាន​សារ:សំខាន់​ក្នុង​របាយការណ៍​ចុង​ក្រោយ​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ២០២២ គួរ​ត្រូវ​បាន​គិតគូរ​និង​កែលម្អ​ជា​ពិសេស​ការ​បញ្ចប់​រឿងក្តី​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​អ្នក​សារព័ត៌មាន​ ធ្វើ​វិសោធនកម្ម​ច្បាប់​ឱ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ចំពោះ​សិទ្ធិ​សេរីភាព​ បញ្ចេញ​មតិ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​អ្នកសារព័ត៌មាន​ស្តី្រ​ជាដើម។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ក្នុងបទ​សម្ភាសន៍​ ជាមួយ​លោក សុខ ខេមរា នៃវីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន ​នៅ​ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»ដែល​ជា​កម្មវិធី​ថ្មី​មួយ​របស់​វីអូអេកាល​ពី​ថ្ងៃ​អង្គារទី២៣ ​ខែ​សីហា ឆ្នាំ​២០២២។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

    បទសម្ភាសន៍ VOA៖ អង្គការ​សង្ឃឹម​កុមារ​កម្ពុជា​មើល​ឃើញ​​ការ​អប់រំ​នៅ​ជនបទ​ជា​គន្លឹះ​ជួយ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ - សីហា ២០, ២០២២

    បទសម្ភាសន៍ VOA៖ អង្គការ​សង្ឃឹម​កុមារ​កម្ពុជា​មើល​ឃើញ​​ការ​អប់រំ​នៅ​ជនបទ​ជា​គន្លឹះ​ជួយ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ - សីហា ២០, ២០២២
    លោក សួន ប៊ុនរិទ្ធ គឺ​ជា​នាយក​ប្រតិបត្តិ​អង្គការ​សង្ឃឹម​កុមារ​កម្ពុជា។ អង្គការ​សង្ឃឹម​កុមារ​កម្ពុជា​នេះ​គឺ​ជា​អង្គការ​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ភូមិ​រង្វាន ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដែល​មាន​បេសកកម្មជួយ​ដល់​ការ​អប់រំ​របស់​កុមារ​នៅ​ក្នុង​ភូមិ​នៅ​ជនបទ​ដាច់ស្រយាល​មួយ​នេះ។​ អង្គការ​នេះព្យាយាម​នាំ​ការ​អប់រំមក​ដល់​មូលដ្ឋាន​ផ្ទាល់​ ដោយ​យល់​ថា​តំបន់​ជនបទ​មាន​ធនធាន​អប់រំ​តិច​ជាង​តំបន់​ទីក្រុង​និង​ទី​ប្រជុំជន ហើយ​ការ​អប់រំ​ជា​គន្លឹះ​ជួយ​កាន់​បន្ថយ​ភាព​ក្រីក្រ។ លោក សួន ប៊ុនរិទ្ធ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកស្រី ហុង ចិន្ដា នៃ VOA តាម​ទូរសព្ទ​កាល​ពី​ថ្ងៃទី ១៦ ខែ​សីហា កន្លង​ទៅ​នេះ អំពី​បេសកកម្ម​របស់​អង្គការ​របស់​លោក ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​នេះ​ដូច​ត​ទៅ៖

    បទសម្ភាសន៍​ VOA៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់​ដំបង​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ - សីហា ២០, ២០២២

    បទសម្ភាសន៍​ VOA៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់​ដំបង​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ - សីហា ២០, ២០២២
    រយៈពេល​ជិត​ ៥ ឆ្នាំ​ហើយ​ដែល​លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​កាត់​ផ្តាច់​សិទ្ធិ​នយោបាយ​ ក្រោយ​តុលាការ​កំពូល​បានរំលាយ​គណបក្ស​នេះ។ ទោះជា​យ៉ាងណា លោក​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ ទោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញផ្នែក​នយោបាយ​ក៏​ដោយ។ ប៉ុន្តែ​ពេល​នេះ លោក​បាន​សម្រេចចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​បាន​សុំសិទ្ធិ​ជ្រក​កោន​នយោបាយ ដោយសារ​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​និង​ការ​ចាប់​ខ្លួន។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២ លោក​ថ្លែង​ថា​ លោក​មិន​ចង់​ចាក​ចេញ​ពី​ស្រុក​កំណើត​ឡើយ។ លោក​បញ្ជាក់​ថា៖ «វត្ថុ​និង​គោល​បំណង​របស់​ខ្ញុំ​មិន​ចង់​ឆ្ងាយ​ពី​ទឹក​ដី​កំណើត​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ចង់​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ។ ខ្ញុំ​មាន​បំណង​ជួយ​ប្រជាពលរដ្ឋ​នៅ​ទឹក​ដី​ខេត្ត​បាត់ដំបង​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំពេញ​កិច្ច​ការងារ​ជាង​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក​នេះ»៕

    នគរបាល​​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​​និង​អ្នក​សារព័ត៌មាន​នៅ​កន្លែង​ឈូសឆាយ​ព្រៃ​ភ្នំតាម៉ៅ ក្នុង​ពេល​ឃាត់ខ្លួន​មុន​ពេល​ដោះលែង - សីហា ១៧, ២០២២

    នគរបាល​​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​​និង​អ្នក​សារព័ត៌មាន​នៅ​កន្លែង​ឈូសឆាយ​ព្រៃ​ភ្នំតាម៉ៅ ក្នុង​ពេល​ឃាត់ខ្លួន​មុន​ពេល​ដោះលែង - សីហា ១៧, ២០២២
    កាលពី​ថ្ងៃ​អង្គារ ទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០២២ អាជ្ញាធរ​ក្នុង​ខេត្ត​តាកែវ បាន​ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) ​ចំនួន​ ៥ ​នាក់ និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤ នាក់ ​ដោយ​ឃុំ​ពួកគេ​អស់​ជាច្រើន​ម៉ោង​ មុន​នឹង​ដោះ​លែង។ ​ការ​ឃាត់​ខ្លួន​នេះ​ធ្វើឡើង​ បន្ទាប់ពី​ពួកគេ​ទៅ​ធ្វើ​សេចក្តី​រាយការណ៍​ជុំ​វិញប​ញ្ហា​ឈូស​ឆាយ​ដីព្រៃ និង​ដាំ​ឡើង​វិញ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ ស្ថិត​ក្នុង​ស្រុកបាទី ខេត្ត​តាកែវ។​ អ្នក​ស្រី​ កាន់ វិច្ឆិកា​ នៃវីអូអេ បាន​សម្ភាសន៍​ កញ្ញា សុគុណ តុលា សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ អំពី​មូលហេតុ​នៃការ​ឃាត់​ខ្លួន​នេះ៕

    បទសម្ភាសន៍​ VOA៖ វិនិយោគិន​អាមេរិក​ចង់​ឃើញ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ល្អប្រសើរ​ខាង​នយោបាយ​ - សីហា ១៣, ២០២២

    បទសម្ភាសន៍​ VOA៖ វិនិយោគិន​អាមេរិក​ចង់​ឃើញ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ល្អប្រសើរ​ខាង​នយោបាយ​ - សីហា ១៣, ២០២២
    តំណាង​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំកម្ពុជា​ (AmCham Cambodia) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រតិភូ​សភា​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួប​ជាមួយ​អ្នក​មុខ​អ្នក​ការ​អាមេរិកាំង និង​ឈ្វេង​យល់​បន្ថែម​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក​ទាក់​ទង​នឹង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​តំបន់​អាស៊ីអាគ្នេយ៍។ លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាសន៍​លោក Anthony Galliano ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំកម្ពុជា អំពី​ដំណើរ​ទស្សនកិច្ច​នៅ​ខែ​កក្កដា និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ ដូច​តទៅ៖

    បទសម្ភាសន៍ VOA៖ វីរុស​អូមីក្រុង​បំប្លែងថ្មី​ BA4 និង​ BA5 ឆ្លងលឿន​ជាងមុន ប៉ុន្តែ​មាន​ស្ថានភាព​ជំងឺ​ស្រាល - កក្កដា ២៨, ២០២២

    បទសម្ភាសន៍ VOA៖ វីរុស​អូមីក្រុង​បំប្លែងថ្មី​ BA4 និង​ BA5 ឆ្លងលឿន​ជាងមុន ប៉ុន្តែ​មាន​ស្ថានភាព​ជំងឺ​ស្រាល - កក្កដា ២៨, ២០២២
    បើទោះបី​ជា​បណ្តា​ប្រទេស​ជាច្រើន​បាន​បន្ត​សកម្មភាព​សេដ្ឋកិច្ច​ជាថ្មី​ឡើង​វិញ​ក្តី ជំងឺ​កូវីដ១៩​នៅ​តែ​បន្ត​បំប្លែង​ខ្លួន​ដែល​មកទល់​ពេលនេះ​វីរុស​ដែល​គេ​ឃើញ​កំពុង​ឆ្លង​លឿន​នោះ​គឺ​វីរុស​អូមីក្រុង​បំប្លែង​ថ្មី BA4 និង​ BA5។ កាលពី​ពេល​ថ្មីៗនេះ អ្នកនាង ស្រេង លក្ខិណា បាន​សម្ភាស​លោកវេជ្ជបណ្ឌិត តាំង តេកហុង ដែល​ចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិកអំពី​ជំងឺ​អូមីក្រុង​បំប្លែង​ថ្មី BA4 និង​ BA5 វិធី​ព្យាបាល​និង​វិធីការពារ​ខ្លួន​ពី​វីរុសនេះ។ តទៅទៀតនេះ​សូមលោក​អ្នកនាង​ស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ៖

    ខេត្ត​ព្រះសីហនុ​ស្វែង​រក​ដំណោះស្រាយ​​​​ការ​​ជាប់​គាំង​វិស័យ​អចលនទ្រព្យ​និង​បង្កើន​សក្តានុពល​សេដ្ឋកិច្ចខេត្តអំឡុងវិបត្តិកូវីដ១៩ - កក្កដា ០៧, ២០២២

    ខេត្ត​ព្រះសីហនុ​ស្វែង​រក​ដំណោះស្រាយ​​​​ការ​​ជាប់​គាំង​វិស័យ​អចលនទ្រព្យ​និង​បង្កើន​សក្តានុពល​សេដ្ឋកិច្ចខេត្តអំឡុងវិបត្តិកូវីដ១៩ - កក្កដា ០៧, ២០២២
    ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្តព្រះសីហនុមាន​ជន​បរទេស​ជាច្រើន ជាពិសេសជនជាតិ​ចិន បាន​មកធ្វើវិនិយោគ និង​ធ្វើ​ទេសចរ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​បំព្រង​មួយ​នេះ​របស់​កម្ពុជា។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយនេះ​ ឡើង​ថ្លៃ​ខ្លាំង ហួស​ពីការរំពឹង​ទុក។​ ប៉ុន្តែ​ក្នុង​រយៈពេល​ជាង​ពីរឆ្នាំ​មកនេះ ខេត្ត​ព្រះ​សីហនុ​បាន​រងផល​ប៉ះពាល់​ខ្លាំង​ពី​ការ​បិទ​អនឡាញ​ហ្គេម​តាម​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ សណ្ឌាគារ និង​កាស៊ីណូ។ ​ហើយ​ផល​ប៉ះពាល់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នោះ គឺ​ការ​ជាប់​គាំង​នៃ​ផ្នែក​អចលន​ទ្រព្យ។ នៅ​ឆ្នាំ ២០២២ ​នេះ គេ​ឃើញ​វិស័យ​ឯកជន និង​ភាគីពាក់​ព័ន្ធ​ រួម​ទាំង​រដ្ឋបាល​ដឹកនាំ​ខេត្ត បានជួប​ប្រជុំ​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​មួយ​នេះ។ ​អ្នក​នាង កាន់ វិច្ឆិកា​ នៃវីអូអេ បាន​សម្ភាសន៍​លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ អំពី​ការ​វិវត្តរបស់​ខេត្ត​ព្រះ​សីហនុ និង​ដំណើរ​នៃ​ការ​ការ​ដោះ​ស្រាយ​ភាព​ជាប់គាំង​វិស័យ​អចលនទ្រព្យ​នេះ៕

    អ្នក​ជំនាញ​ព្រមាន​ពី​វិបត្តិ​អសន្ដិសុខ​ស្បៀង​និង​លំហូរ​ចំណាក​ស្រុក​ទ្រង់​ទ្រាយ​ធំ ​បើ​​​ទន្លេ​មេគង្គ​បន្ត​ស្ថិត​ក្នុង​សភាព​លំបាក​លំបិន - មិថុនា ៣០, ២០២២

    អ្នក​ជំនាញ​ព្រមាន​ពី​វិបត្តិ​អសន្ដិសុខ​ស្បៀង​និង​លំហូរ​ចំណាក​ស្រុក​ទ្រង់​ទ្រាយ​ធំ ​បើ​​​ទន្លេ​មេគង្គ​បន្ត​ស្ថិត​ក្នុង​សភាព​លំបាក​លំបិន - មិថុនា ៣០, ២០២២
    ​វិបត្តិ​លំហូរ​ចំណាក​ស្រុក​ទ្រង់​ទ្រាយ​ធំ និង​វិបត្តិ​អសន្ដិសុខ​ស្បៀង​ ​អាច​កើត​ឡើង​នា​ពេល​ខាង​មុខ នៅ​តំបន់​អាស៊ី​អគ្នេយ៍​ដីគោក បើ​សិន​ជា​ស្ថានភាព​ទន្លេ​មេគង្គ​បន្ត​សិ្ថត​ក្នុង​សភាព​យ៉ាប់​យ៉ឺន​ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ទាំង​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ​ និង​ខ្សែ​ទឹក​ខាងក្រោម។ នេះ​ជា​ការ​ព្រមាន​របស់​អ្នក​ជំនាញ​គឺ​ លោក Brian Eyler នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍ និង​កម្មវិធី​ថាមពល ធនធាន​ទឹក និង​ចីរភាព​ នៅ​មជ្ឈមណ្ឌល Stimson។ លោក Eyler បាន​ថ្លែង​ដូច្នេះ​ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​លោក អូន ឆេងប៉រ នៃ​វីអូអេ៕
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io