Logo

    បទ​សម្ភាសន៍ - វីអូអេ

    បទសម្ភាសន៍វីអូអេ (VOA Interview) នាំ​មក​ជូន​នូវ​គំនិតថ្មី​ក៏ដូចជាទស្សន​វិស័យ​ជាច្រើន​របស់​វាគ្មិន​មក​ពី​គ្រប់វិស័យ និងគ្រប់​ដំណើរ​ជីវិត។
    km50 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (50)

    បទ​សម្ភាសន៍ ​VOA៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ ​និង​វិស័យ​សារព័ត៌មាន - មិថុនា ២៣, ២០២២

    បទ​សម្ភាសន៍ ​VOA៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ ​និង​វិស័យ​សារព័ត៌មាន - មិថុនា ២៣, ២០២២
    នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) លោក អ៊ិត សូធឿត ថ្លែង​ថា ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​ប្រជា​ពលរដ្ឋជាពិសេស​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​ទទួល​បានព័ត៌មាន​ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​បែប​ស៊ី​ជម្រៅស្តី​ពី​ដំណើរ​ការ​អភិវឌ្ឍ និង​អភិបាល​កិច្ច​នៅ​ក្នុង​សង្គម។ តទៅ​នេះ​សូម​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក ណឹម សុភ័ក្រ្តបញ្ញា ដែល​រាយការណ៍ឲ្យវីអូអេ​ពី​រាជធានី​ភ្នំពេញ​ ជាមួយ​លោក​ អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដូច​តទៅ៖

    បទ​សម្ភាសន៍ VOA៖ ទាំង​GSP និង​EBA «មាន​លក្ខណៈ​ផុយ​ស្រួយ​ដូចគ្នា»​ សម្រាប់​កម្ពុជា - មិថុនា ២៣, ២០២២

    បទ​សម្ភាសន៍ VOA៖ ទាំង​GSP និង​EBA «មាន​លក្ខណៈ​ផុយ​ស្រួយ​ដូចគ្នា»​ សម្រាប់​កម្ពុជា - មិថុនា ២៣, ២០២២
    នៅ​ឆ្នាំ​២០២១​ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារអាមេរិក​ក្នុង​តម្លៃ​សរុបប្រមាណ ៨,៧​ពាន់​លាន​ដុល្លារ​ ហើយ​នៅត្រី​មាស​ទី​១​នៃ​ឆ្នាំ​២០២២​នេះ ​ការ​នាំ​ចេញ​កើន​ប្រមាណ​៥០​ភាគរយ ​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ ​នេះ​បើ​យោង​តាម​ស្ថិតិរបស់​សហរដ្ឋ​អាមេរិក។​ ទោះ​ជា​យ៉ាង​ណា​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP (Generalized System of Preferences) នៅ​មិន​ទាន់​អនុម័ត​ថា​នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ​តទៅ​ទៀត​ឬ​យ៉ាង​ណា​ទេ ​ក្រោយ​វា​ផុត​កំណត់កាល​ពី​ចុង​ឆ្នាំ២០២០។​ លោក​ អាត់ ​ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​ប្រាប់​វីអូអេ​ថាទាំង​ GSP​ របស់​សហរដ្ឋ​អាមេរិក ​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» របស់​អឺរ៉ុប EBA (Everything But Arms) សុទ្ធ​តែ​«មាន​លក្ខណៈ​ផុយ​ស្រួយ​ដូចគ្នា»​ សម្រាប់​កម្ពុជា ខណៈការ​បង្ក្រាប​នយោបាយ ​នៅ​តែ​បន្តនៅកម្ពុជា។ ​សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​របស់អ្នក​នាង ខាន់ សុគុំមនោ​ ដែល​រាយការណ៍​ឲ្យវីអូអេ ជាមួយ​លោក​ អាត់ ធន់ ដូច​តទៅ៖

    លោក​ ឆាង ​ផល្លា​ ៖ ភាព​ជោគ​ជ័យ​បាន​កើត​ឡើង​ក្រោយ​ពេល​ជម្នះ​គ្រប់​ឧបសគ្គ - មិថុនា ២២, ២០២២

    លោក​ ឆាង ​ផល្លា​ ៖ ភាព​ជោគ​ជ័យ​បាន​កើត​ឡើង​ក្រោយ​ពេល​ជម្នះ​គ្រប់​ឧបសគ្គ - មិថុនា ២២, ២០២២
    ឃុំ​ផ្តៅ​ជុំ ​ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម ​មាន ៤ ភូមិ​ មាន​អាសនៈ​ចំនួន​ ៩ ​ហើយ​មាន​គណ​បក្ស​នយោបាយ​ចំនួន​ ៣ ​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ នេះ។ ជា​លទ្ធ​ផលបឋម ​គណបក្ស​ភ្លើង​ទៀន​ទទួល​ជោគជ័យ​បាន ៥​ អាសនៈ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៤ ​អាសនៈ។អ្នកស្រី ធីតា​ វីន ​បាន​សម្ភាសន៍​លោក​ ឆាង ​ផល្លា ​អាយុ​៦០​ឆ្នាំ ​បេក្ខជន​ឃុំផ្តៅជុំ ​ស្រុក​ជើង​ព្រៃ ​ខេត្ត​កំពង់​ចាម​ នៃ​គណបក្ស​ភ្លើងទៀន​ ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​តំណែង​ជា​មេ​ឃុំ​នៅ​ក្នុង​បោះ​ឆ្នោត​នេះ។ លោក​ ឆាង ​ផល្លា បាន​ឱ្យ​ដឹង​ថា​ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​ក្នុង​ឃុំ​ឱ្យ​បាន​ល្អ​ គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​មូល​ដ្ឋាន៕

    មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី​៥ នឹង​ប្រារព្ធ​​​ក្នុង​ខេត្ត​ពោធិ៍សាត់​​ដោយ​កម្មវិធី​ប្លែក​ជាង​លើក​មុនៗ - មិថុនា ២០, ២០២២

    មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី​៥ នឹង​ប្រារព្ធ​​​ក្នុង​ខេត្ត​ពោធិ៍សាត់​​ដោយ​កម្មវិធី​ប្លែក​ជាង​លើក​មុនៗ - មិថុនា ២០, ២០២២
    មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី​ ៥ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២១-២២-២៣ ​ខែតុលា ឆ្នាំ​២០២២​ ខាង​មុខ នៅ​ក្នុងខេត្ត​ពោធិ៍សាត់ ក្រោម​ប្រធានបទ «ការ​ពាំនាំ​ចម្លង​បន្ត​វេន​អក្សរសិល្ប៍»។ មហោស្រព​ដែល​ត្រូវបាន​បង្កើត​ឡើង​ដំបូងនៅ​ឆ្នាំ​ ២០១៧ នេះ​ នឹង​ដាក់​បង្ហាញ​ជូន​សាធារណជន​នូវស្នាដៃ​និពន្ធ​រឿងព្រេង កំណាព្យ ក៏ដូចជា​ការនិពន្ធ​សាច់​រឿង​ផ្សេងៗ​របស់​អ្នកនិពន្ធ​ជាតិ ព្រម​ជាមួយ​នឹងសកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​អាននានា ដែល​ខុសពី​មហោស្រព​លើកមុនៗ។ អ្នក​នាង កាន់ វិច្ឆិកា​ នៃវីអូអេ បានសម្ភាសន៍​អ្នកស្រី សូ ភីណា អ្នកនិពន្ធ និង​ជា​ប្រធានក្រុមប្រឹក្សា​ភិបាល​មហោ​ស្រព​អក្សរ​សិល្ប៍ខ្មែរ អំពី​ព័ត៌មានលម្អិត​នៃ​ការរៀបចំ​មហោ​ស្រពអក្សរ​សិល្ប៍ខ្មែរលើកទី ៥ នេះ​ឡើង។ អ្នកស្រី សូ ភីណា បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​មហោស្រព​បែប​នេះ ​បាន​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​និពន្ធ​នៅ​កម្ពុជា​ ចាប់ផ្តើម​និពន្ធ​និង​បោះពុម្ព​សៀវភៅ​និង​ស្នាដៃ​និពន្ធ​បែប​ផ្សេងៗ​របស់​ខ្លួន៕

    ខ្សែភាពយន្ត​ ១៤៤ ​ជុំវិញ​ពិភព​លោក នឹង​ចាក់បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​លើកទី១១ - មិថុនា ២០, ២០២២

    ខ្សែភាពយន្ត​ ១៤៤ ​ជុំវិញ​ពិភព​លោក នឹង​ចាក់បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​លើកទី១១ - មិថុនា ២០, ២០២២
    មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជាលើកទី ១១ ឆ្នាំ​ ២០២២​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ២៨ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។ មហោស្រពនេះនឹងដាក់បញ្ចាំង​ខ្សែភាព​យន្ត​ជាតិ និង​អន្តរជាតិមក​ពី​ជុំវិញ​ពិភព​លោក​ចំនួន​ ១៤៤​ ជូន​សាធារណជន​ទស្សនា​ដោយ​សេរី​ភាពយន្ត​ខ្នាតខ្លី ភាពយន្ត​ឯកសារ និង​គំនូរជីវចល​ទាំង​ ១៤៤ ​នោះ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ទីតាំង​ធំៗ​ក្នុង​រាជធានីភ្នំពេញ រួមមាន​វិទ្យាស្ថាន​បារាំង មជ្ឈមណ្ឌល​បុប្ផាណា មហោស្រពចតុមុខ សណ្ឋាគារ Rosewood ភ្នំពេញ ហាង Java Creative Café មជ្ឈមណ្ឌលThe Factory Phnom Penh និង​ រោងភាពយន្ត Legend, Major Cineplex និង​ Prime Cineplex ។ អ្នក​នាង កាន់ វិច្ឆិកា​ នៃវីអូអេ បានសម្ភាសន៍​លោក ជា សុភាព នាយក​មជ្ឈមណ្ឌល​បុប្ផាណា និង​ជាអ្នក​សហការ​រៀបចំ​មហោ​ស្រពភាពយន្តអន្តរជាតិ​កម្ពុជាលើកទី១១ ​អំពី​ព័ត៌មាន​លម្អិត​នៃ​ការរៀបចំមហោស្រពនេះ​ឡើង។ លោក​ ជា សុភាព បាន​ឲ្យ​ដឹង​ថា គោលបំណង​សំខាន់ៗ​នៃ​មហោស្រពនេះ​ រួមមាន​ការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​សមិទ្ធករ​ភាពយន្ត​ជាតិ​ជាមួយ​សមិទ្ធករ​ភាព​យន្ត​អន្តរជាតិ​ និង​លើក​កម្ពស់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ជា​ដើម៕

    អ្នកស្រី ចៅ រតនៈ៖ ទោះ​មិន​ជោគជ័យ​ក្លាយ​ជា​ចៅសង្កាត់ ក៏​នៅតែ​ប្រឹង​បម្រើ​សហគមន៍​ឲ្យ​អស់​ពី​លទ្ធភាព - មិថុនា ១៨, ២០២២

    អ្នកស្រី ចៅ រតនៈ៖ ទោះ​មិន​ជោគជ័យ​ក្លាយ​ជា​ចៅសង្កាត់ ក៏​នៅតែ​ប្រឹង​បម្រើ​សហគមន៍​ឲ្យ​អស់​ពី​លទ្ធភាព - មិថុនា ១៨, ២០២២
    សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ មាន​ភូមិ​ចំនួន ៦ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ក្រុមប្រឹក្សា​ឃុំសង្កាត់​ចំនួន ១១ អាសនៈ។ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៥ កន្លងទៅ​នេះ គណបក្ស​នយោបាយ​ចំនួន ៥ បាន​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​ជាមេឃុំ​ចៅសង្កាត់​នៅ​ក្នុង​សង្កាត់​នេះ។ បើ​តាម​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន ៨ អាសនៈ ហើយ​គណបក្ស​ភ្លើង​ទៀត ឈ្នះ​បាន ៣ អាសនៈ។ អ្នកស្រី ធីតា វីន នៃវីអូអេ បានសម្ភាសន៍អ្នកស្រី ចៅ រតនៈ អាយុ ៣៥ ឆ្នាំ ដែលជាបេក្ខជនចៅសង្កាត់​ប៉ោយប៉ែតម្នាក់ មកពីគណបក្សភ្លើងទៀន ដែលបានជាប់ជាជំទប់ទី ២ នៃក្រុមប្រឹក្សា​សង្កាត់ប៉ោយប៉ែត។ អ្នកស្រី ចៅ រតនៈ បានឲ្យដឹងថា ទោះបីជាមិនទទួលបាន​ជោគជ័យកាន់តំណែងជា​ចៅសង្កាត់ក្តី ក៏អ្នកស្រីនៅតែតាំងចិត្តបម្រើសហគមន៍របស់​អ្នកស្រីឲ្យអស់ពីលទ្ធភាព៕

    លោក យី សីហា៖ ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ជា​ពលរដ្ឋ​សកម្ម​ ទោះ​ចាញ់​ការ​បោះឆ្នោត​ធ្វើ​ជា​មេឃុំ - មិថុនា ១៦, ២០២២

    លោក យី សីហា៖ ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ជា​ពលរដ្ឋ​សកម្ម​ ទោះ​ចាញ់​ការ​បោះឆ្នោត​ធ្វើ​ជា​មេឃុំ - មិថុនា ១៦, ២០២២
    ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ឬ​ចៅ​សង្កាត់ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ​ គណ​បក្ស​កម្ពុជា​និយម​ មាន​បេក្ខ​ជន​ឈរ​ឈ្មោះ ​៣០៦ ​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ ១១​៦២២។ ជា​លទ្ធផល​ គណបក្ស​នេះ​ទទួល​បាន​ ១​ អាសនៈ។ សម្រាប់​ឃុំ​សូភាស​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម ​ក្រុមប្រឹក្សា​ឃុំសង្កាត់​មាន​អាសនៈ​ចំនួន​ ៩។ ​គណ​បក្ស​ចំនួន​ ៤ ​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតឃុំសង្កាត់​អាណត្តិ​ទី ៥ ដើម្បី​គ្រប់គ្រង​អាសនៈ​ទាំង​នេះ។ ជា​លទ្ធ​ផល​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៧ ​អាសនៈ​ គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​ ២​ អាសនៈ។ អ្នកស្រី ធីតា​ វីន ​បាន​សម្ភាសន៍លោក ​យី ​សីហា ​អាយុ​ ៣៦ ​ឆ្នាំ ​បេក្ខជន​មេ​ឃុំ ​សូភាស ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម​ នៃ​គណបក្ស​កម្ពុជា​និយម​ ស្តី​អំពី​ជុំ​វិញ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥។ លោក ​យី ​សីហា ​ដែល​មិន​បាន​ជាប់​ឆ្នោត​ជា​មេឃុំ បាន​ឱ្យ​ដឹង​ថា ​មិន​មាន​បរិយា​កាស​ល្អ​សម្រាប់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ​ ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ។ លោក​ យី សីហា ​បាន​សង្កត់​ធ្ងន់ថា លោក​នឹង​បន្ត​បំពេញ​តួនាទី​ជា​ពលរដ្ឋ​សកម្ម​មួយ​រូប​ក្នុង​ឃុំ​របស់​លោក បើ​ទោះ​បី​ជា​លោក​មិន​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ក៏​ដោយ៕

    លោក ​ឈិត ​សូផាត៖ ការ​បម្រើ​រាស្រ្ត​បាន​ល្អ​នាំ​មក​នូវ​ភាព​ជោគ​ជ័យ - មិថុនា ១៦, ២០២២

    លោក ​ឈិត ​សូផាត៖ ការ​បម្រើ​រាស្រ្ត​បាន​ល្អ​នាំ​មក​នូវ​ភាព​ជោគ​ជ័យ - មិថុនា ១៦, ២០២២
    សង្កាត់​លេខ​ ១​ ក្រុង​ព្រះ​សី​ហនុ ខេត្ត​ព្រះ​សីហនុ​ មាន​ ១១ ​អាសនៈ​សម្រាប់​ក្រុមប្រឹក្សា​ឃុំសង្កាត់។ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី ៥ ​គណបក្ស​នយោបាយ​ចំនួន​ ៦​ បាន​ចូល​រួម​ប្រកួត​ប្រជែង​តំណែង​ជា​ក្រុមប្រឹក្សាសង្កាត់​លេខ​១ នេះ។ លទ្ធផល​បឋម​បង្ហាញថា គណបក្សតែ​ ២ ​ប៉ុណ្ណោះ​បាន​ទទួលអាសនៈ​នៅ​ក្នុង​សង្កាត់​នេះ ​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៩ ​អាសនៈ​ និង​គណបក្ស​ភ្លើង​ទៀន​បាន​ ២​ អាសនៈ។ អ្នកស្រី ​ធីតា ​វីន​ បាន​សម្ភាសន៍លោក ​ឈិត ​សូផាត ​ដែល​បាន​ជាប់​ឆ្នោត​បន្ត​ជា​ចៅ​សង្កាត់លេខ ១​ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះសីហនុ។ លោក ​ឈិត ​សូផាត ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​លទ្ធផល​មិន​បាន​ទទួល​ជោគ​ជ័យ​ ១០០​ ភាគ​រយ​ក៏​ដោយ​ ​ក៏​នេះ​នៅតែ​ជា​លទ្ធ​ផល​គួរ​ជា​ទី​គាប់​ចិត្ត​ដែរ៕

    គណបក្ស​ប្រជាជន​កម្ពុជា៖ គ្មាន​ការ​បោះ​ឆ្នោត​ណា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ - មិថុនា ១៦, ២០២២

    គណបក្ស​ប្រជាជន​កម្ពុជា៖ គ្មាន​ការ​បោះ​ឆ្នោត​ណា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ - មិថុនា ១៦, ២០២២
    សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​លទ្ធ​ផល​នាំ​មុខ​គេ​យ៉ាង​ខ្លាំង​ បើ​ទោះ​បី​ជា​ក្រុម​អ្នក​ឃ្លាំ​មើល​កា​របោះ​ឆ្នោត​ និង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​ បាន​ចាត់​ទុក​ថា​ការ​បោះ​ឆ្នោត​នេះ​មិន​ទាន់​មាន​យុត្តិធម៌​ និង​តម្លាភាព​នៅ​ឡើយ។ អ្នកស្រី ធីតា ​វីន ​បាន​សម្ភាសន៍​លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្តី​អំពី​ដំណើរ​ការ​ជុំ​វិញ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ។ លោក​ សុខ ​ឥសាន​ បាន​ឲ្យ​ដឹង​ថា​ ការ​ថែ​រក្សា​គោល​នយោបាយ ​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​បម្រើ​ប្រជា​ពលរដ្ឋ​កាន់​តែ​ល្អ ​និង​អភិវឌ្ឍន៍​សង្គម​កាន់​តែ​ប្រសើរ​ គឺ​ជា​គោល​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត៕

    បទសម្ភាសន៍ VOA៖ គណបក្ស​កែទម្រង់​កម្ពុជា​ថា ​ការ​បែកខ្ញែក​សំឡេង​ក្រុម​មន្ត្រី​អតីត​​បក្ស​ប្រឆាំង ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សំឡេង​អ្នក​គាំទ្រ - មិថុនា ០៩, ២០២២

    បទសម្ភាសន៍ VOA៖ គណបក្ស​កែទម្រង់​កម្ពុជា​ថា ​ការ​បែកខ្ញែក​សំឡេង​ក្រុម​មន្ត្រី​អតីត​​បក្ស​ប្រឆាំង ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សំឡេង​អ្នក​គាំទ្រ - មិថុនា ០៩, ២០២២
    ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ​គណបក្ស​កែទម្រង់កម្ពុជាបាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ចំនួន​ ៥៩​ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង ​១.៦៥២។ គណបក្សនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២១​ ដោយ​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ នាង​ ធីតា ​វីន ​បាន​សម្ភាសន៍​លោក ​អ៊ូ​ ច័ន្ទរ័ត្ន ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ ស្តី​អំពី​ដំណើរការ​ជុំវិញ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ។ លោក​ អ៊ូ​ ច័ន្ទរ័ត្ន​ បាន​ឱ្យ​ដឹង​ថា ​ការ​បែកខ្ញែក​សំឡេង​ក្រុម​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​សំឡេងគាំ​ទ្រ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​កិច្ច​សម្ភាសន៍​នេះ​ដូច​ត​ទៅ៖
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io