Logo

    Hello VOA - វីអូអេ

    ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។
    km250 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (250)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ​ការ​សហការ​ជា​វិជ្ជមានរ​វាង​ស្រ្តី​និង​បុរស​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​ទទួល​​លទ្ធផល​ល្អ​ប្រសើរ - មិថុនា ០៦, ២០២៣

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ​ការ​សហការ​ជា​វិជ្ជមានរ​វាង​ស្រ្តី​និង​បុរស​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​ទទួល​​លទ្ធផល​ល្អ​ប្រសើរ  - មិថុនា ០៦, ២០២៣
    អ្នក​ស្រី​ ម៉ម​ ដាត្ថាលីណែត​ ជា​ស្ថាបនិក ​Cam​ Book ​Club​ និង​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​ថា ​ការ​គិត​របស់​បុរស​ ខុស​គ្នា​ពី​ការ​គិត​របស់​ស្រ្តី។ ដូច្នេះ​នៅ​គ្រប់​ស្ថាប័ន ការ​ចូលរួម​សហការ​ជា​វិជ្ជមាន​របស់​ស្រ្តី​ជាមួយ​នឹង​បុរស​ មិនថា​លើ​កិច្ចការ​អ្វី​ក៏ដោយ​ ពិតជា​អាចនាំ​នូវ​លទ្ធ​ផល​ការងារ​ដែល​ទទួល​បាន​មាន​តុល្យភាព និង​គុណភាព​ប្រសើរ។ អ្នក​ស្រី​បាន​បន្ថែម​ថា​ ចំណេះដឹង ​បទ​ពិសោធន៍​ ទំនាក់​ទំនង​ ការ​តាំង​ចិត្ត​ខ្ពស់​ កុំ​ខ្លាច​នឿយ​ហ៊ត់ ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​ជា​កត្តា​សំខាន់​ដែល​ស្រ្តី​គួរ​តែ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ក្នុង​ស្ថាប័ន​និង​តួនាទី​របស់​ខ្លួន៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ៥ មិថុនា ២០២៣)

    Hello VOA៖ អ្នកតស៊ូមតិ​ស្នើ​ដំឡើង​ពន្ធ​ស្រាបៀ ​និង​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង - ឧសភា ២៩, ២០២៣

    Hello VOA៖ អ្នកតស៊ូមតិ​ស្នើ​ដំឡើង​ពន្ធ​ស្រាបៀ ​និង​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង - ឧសភា ២៩, ២០២៣
    អង្គការ​សង្គមស៊ីវិល​មួយ​ដែល​តាមដាន​លើ​វិស័យ​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​គោល​បំណង​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ស្រាបៀ និង​គ្រឿង​ស្រវឹង​ផ្សេងៗ ហើយ​ពន្លឿន​ដំណើរការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​គ្រឿ​ងស្រវឹង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ។ ការ​ដំឡើងពន្ធ​លើ​ស្រាបៀ និង​គ្រឿង​ស្រវឹង​នេះ ត្រូវបាន​មើល​ឃើញ​ថា នឹង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ពី​ការ​សេព​គ្រឿ​ង​ស្រវឹង។ លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព ថ្លែង​ថា៖ «ការ​ដំឡើង​ពន្ធ​នេះ វា​ជា​គោល​នយោបាយ​ឈ្នះៗ​ដែរ រដ្ឋ​ក៏​បាន​ចំណូល​ពន្ធ​ច្រើន ហើយ​បញ្ហា​សុខភាព​ក៏​ត្រូវ​បាន​លើក​កម្ពស់ ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដោយ​សារ​គ្រឿង​ស្រវឹង​ក៏​ត្រូវ​បាន​កាត់​បន្ថយ»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី២៩ ខែឧសភា ឆ្នាំ២០២៣)

    Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប៉ះពាល់ - ឧសភា ២៥, ២០២៣

    Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប៉ះពាល់ 
  - ឧសភា ២៥, ២០២៣
    ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ក្លាយ​ចលករ​ដ៏សំខាន់សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ក៏​ប៉ុន្តែ​អ្នកធ្វើ​ចំណាក​ស្រុក​ជាច្រើននាក់យល់​ដឹង​តិចតួច​នៅ​ឡើយអំពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ និង​សង្គម​លើ​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ជាពិសេស​កូនៗរបស់​ពួកគេ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ចំណាកស្រុក អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ទទួល​បន្ទុក​សុខភាពនៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅ​កាត់ថា IOM ​ថ្លែង​ថា ការអភិវឌ្ឍ​សង្គម​នឹង​រង​ផល​ប៉ះពាល់ ប្រសិន​បើ​កុមារ​កាន់តែច្រើន​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយដែល​ធ្វើ​ចំណាកស្រុក៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ ឧសភា ២០២៣)

    Hello VOA៖ អ្នកនយោបាយ​គណបក្ស​ភ្លើង​ទៀន​សង្ឃឹម​ឈ្នះ​អាសនៈ​សភា​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង - ឧសភា ១៥, ២០២៣

    Hello VOA៖ អ្នកនយោបាយ​គណបក្ស​ភ្លើង​ទៀន​សង្ឃឹម​ឈ្នះ​អាសនៈ​សភា​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង - ឧសភា ១៥, ២០២៣
    គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន ដែល​នឹង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក ភូ សុវណ្ណថា ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​ភ្លើង​ទៀន ក៏​បាន​សម្រេច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ការ​បោះឆ្នោត លោក​ ភូ សុវណ្ណថា ជំរុញឱ្យ​អាជ្ញាធរ​អនុញ្ញាត​គណបក្ស​ភ្លើង​ទៀនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ដោយ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​គណបក្ស​ដទៃ​ទៀត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)

    Hello VOA៖ សហជីព​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ពេល​រោង​ចក្រ​បិទ​ទ្វារ - ឧសភា ១២, ២០២៣

    Hello VOA៖ សហជីព​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ពេល​រោង​ចក្រ​បិទ​ទ្វារ  - ឧសភា ១២, ២០២៣
    កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​រោងចក្រនៅ​កម្ពុជា​ជាង​ ៧០​ បាន​ព្យួរ​ការងារ​កម្មករ​ជាង​ ៣​ ម៉ឺន​នាក់ ដោយ​លោក​ថា​សភាពការណ៍​សេដ្ឋកិច្ច​ពិភព​លោក​មិន​ល្អ។ នៅ​ក្នុង​កម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការពារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ ប្រសិន​បើ​រោង​ចក្រ​បិទ​ទ្វារ ហើយ​កម្មករ​បាត់​បង់​ការងារ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ អ្នកសារព័ត៌មាន​វ័យ​ក្មេង​ចង់​ឃើញ​ស្ថានភាព​សារព័ត៌មាន​ប្រសើរ​ជាង​ពេល​​​​​​បច្ចុប្បន្ន - ឧសភា ០៨, ២០២៣

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ អ្នកសារព័ត៌មាន​វ័យ​ក្មេង​ចង់​ឃើញ​ស្ថានភាព​សារព័ត៌មាន​ប្រសើរ​ជាង​ពេល​​​​​​បច្ចុប្បន្ន - ឧសភា ០៨, ២០២៣
    សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ ​នេះ ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​មាន​ស្ថានភាពអាក្រក់​ខ្លាំង​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បិទវិទ្យុសំឡេង​ប្រជាធិបតេយ្យ​ ដែល​ជា​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ចុងក្រោយ​គេ។ ខណៈ​អ្នកសារព័ត៌មាន​ទូទាំង​ពិភព​លោក​នាំ​គ្នា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​លើកទី​ ៣០ ​នៅ​ខែ​ឧសភា​នេះ នៅ​កម្ពុជា ការ​រឹតត្បិត​លើ​អ្នក​សារព័ត៌មាន​នៅ​តែបន្ត​កើត​មាន។​ កញ្ញា ហ៊ន ថូវ៉ាន អ្នកសារព័ត៌មាន​សេរី​ ​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កញ្ញា​ចង់​ឃើញ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពជា​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៨ ឧសភា ២០២៣)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ជួយ​ផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​លើ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម - ឧសភា ០១, ២០២៣

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ជួយ​ផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​លើ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម - ឧសភា ០១, ២០២៣
    អ្នកស្រី អ៊ុង ច័ន្ទថុល បាន​ក្លាយជា​នាយិកា​ប្រតិបត្តិ​អង្គការ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​ស្ត្រី​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ តួនាទី និង​សារៈសំខាន់​នៃ​ការចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​កម្ពុជា ចាប់តាំងឆ្នាំ ១៩៩៥ មក។ បើទោះបី​ជា​អ្នកស្រី​មិន​មាន​ជំនាញ​ខាង​វិស័យ​សារព័ត៌មាន អ្នកស្រី​បាន​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ស្ត្រី​មួយ​រូប​ក្នុង​វិស័យ​ដែល​គ្របដណ្តប់​ដោយ​បុរស​នេះ ដោយ​សង្ឃឹម​ថា អ្នក​ស្រី​អាច​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​លើ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម។ ស្របពេល​ជាមួយ​គ្នា​នោះ អ្នកស្រី​ក៏​បាន​សង្កេត​ឃើញ​ថា សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​រង​ការរឹត​បន្តឹង ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ចំណែកឯ​សុវត្ថិភាព​សម្រាប់​អ្នកសារព័ត៌មាន ក៏​មាន​ការប្រឈម​នឹង​ហានិភ័យ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​មាន​ចំនួន​តិច ពោល​គឺ​មាន​ចំនួន​ជិត ៥០០ នាក់ ស្មើ​នឹង​ប្រមាណ៩ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន​សរុប​ប្រមាណ​ជា ៥.០០០ នាក់​នៅ​កម្ពុជា។ អ្នកស្រី អ៊ុង ច័ន្ទថុល បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន ប្រឈមនឹង​បញ្ហា​ជាច្រើន រួមមាន​ការបៀតបៀន​ផ្លូវភេទ ពាក្យសម្តី​អសុរស និង​អសុវត្ថិភាព៕ (អ្នកស្រី ធីតា វីន, Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, ភ្នំពេញ, ១ ឧសភា ២០២៣)

    Hello VOA៖ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិតមក​ដល់ ពលករ​នៅ​ក្រៅ​ប្រទេស​រង​សម្ពាធ​នយោបាយ - មេសា ២៨, ២០២៣

    Hello VOA៖ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិតមក​ដល់ ពលករ​នៅ​ក្រៅ​ប្រទេស​រង​សម្ពាធ​នយោបាយ  - មេសា ២៨, ២០២៣
    កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ​នេះ ខណៈពលករ​កម្ពុជាយ៉ាង​ហោច​ណាស់​ពីរលាននាក់ បាន​និង​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ពលករ​ចំណាក​ស្រុក​ភាគ​ច្រើន​មិនបាន​ចូលរួម​ការ​បោះឆ្នោត​នោះទេ ដោយ​សារ​តែ​កត្តា​ការងារ ការ​ធ្វើ​ដំណើរ និង​កង្វះ​យន្តការ​គាំទ្រ​ពលករ​ឱ្យ​ចូល​រួមការ​បោះឆ្នោត​ជាដើម។​ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គ​ការ​សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ចំណាក​ស្រុក​ថា នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នីតិកា​ទី​ ៧ ​ឈាន​មក​ដល់ ពលករ​ចំណាកស្រុករង​សម្ពាធ​នយោបាយ​ ដោយមានការបង្ខំឱ្យ​ចូល​ជាសមាជិក ​និងបម្រើ​កិច្ចការគណបក្ស​នយោបាយ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៧ មេសា ២០២៣)

    Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា ១៨, ២០២៣

    Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា ១៨, ២០២៣
    កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ នោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​បោះឆ្នោត​ ដែល​នឹង​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខ។​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ​លំហ​សេរីភាព​របស់​របស់ពលរដ្ឋ​ដែល​ហ៊ានលើក​ឡើង​នូវចំណុច​ខ្វះ​ខាត​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ និង​សារព័ត៌មាន​ឯករាជ្យ ដែល​ផ្តល់ព័ត៌មាន​សំខាន់​ដល់ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​គាត់​គួរ​បោះឆ្នោត​ឲ្យ​អ្នក​ណា​ កំពុង​ត្រូវ​បាន​បាត់បង់។​ កញ្ញា​អង្កេត​ឃើញ​ថា ពលរដ្ឋ​មានភាព​នឿយ​ណាយ​នៅ​ក្នុង​ការ​បោះឆ្នោត តែ​ទោះ​យ៉ាង​ណា ​ពួកគេនៅ​មាន​សង្ឃឹម​ ប្រសិនមាន​វត្តមាន​គណបក្ស​ប្រឆាំង ពោល​គឺគណបក្ស​ភ្លើងទៀន​ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ៕ (ខាន់ សុគុំមនោ, Hello VOA, ១៧ មេសា ២០២៣)

    Hello VOA៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង - មេសា ១៤, ២០២៣

    Hello VOA៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង - មេសា ១៤, ២០២៣
    កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជក្រឹត្យ​ចំនួន​ពីរ ​ដោយ​តែង​តាំង​អតីត​មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (Grassroots Democratic Party) ​ជា​រដ្ឋលេខា​ធិការ ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ ក្រោយ​ពី​ពួកគេ​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​កម្មវិធី​ Hello VOA លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​លើក​ឡើង​ថា​ ការ​ចាក​ចេញ​នេះ​មិន​ប៉ះពាល់​ដល់​គណបក្ស​ឡើយ ដោយ​សារគណបក្ស​មាន​គោលការណ៍​បែប​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ មេសា ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​រចនា​បែប​ច្នៃ​ប្រតិដ្ឋ​​​​ជួយ​​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​បង្កើត​ថ្មី - មេសា ១០, ២០២៣

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​រចនា​បែប​ច្នៃ​ប្រតិដ្ឋ​​​​ជួយ​​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​បង្កើត​ថ្មី - មេសា ១០, ២០២៣
    ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោ​យនេះ នៅកម្ពុជា​គេ​ឃើញ​មាន​ការ​អនុវត្ត​និង​យកចិត្ត​ទុក​ដាក់​ច្រើន​លើ​ការ​រចនា​បែប​ច្នៃប្រតិដ្ឋ​ រួមមាន​ការ​ច្នៃ​ប្រតិដ្ឋ​ដោយ​ប្រើ​កុំព្យូរទ័រ និង​ដោយ​ដៃដើម្បី​បង្កើត​ជាវត្ថុ ឬ​ផលិតផល​នានា​ជាដើម។​ លោក​ នួន សង់ទី ស្ថាបត្យករ និង​ជាអ្នក​រចនា​វ័យ​ក្មេង បាន​ចូលរួម​ក្នុង​គម្រោង​មួយ​ឈ្មោះ​ថា Under the Canopy ឬ​ដែល​ប្រែ​សម្រួល​ជា​ខ្មែរថា «នៅ​ក្រោមម្លប់​ដែល​ផ្តោត​លើ​ភាពច្នៃប្រតិដ្ឋ​ នគរូបនីយកម្ម និង​និរន្តរភាព»។ អ្នក​រចនា​វ័យក្មេង​រូបនេះ​ ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​រចនា​បែប​ច្នៃ​ប្រតិដ្ឋជំរុញ​ឱ្យ​សង្គមមាន​ការ​អភិវឌ្ឍ​តាមរយៈ​ការ​បង្កើត​ថ្មី។ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១០ មេសា ២០២៣)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ប្រែក្លាយការ​បន្តុះ​បង្អាប់​និងការ​រើស​អើង​ ​ទៅជា​កម្លាំង​ពង្រឹង​ភាពជាអ្នក​ដឹក​នាំ - មេសា ០៣, ២០២៣

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ប្រែក្លាយការ​បន្តុះ​បង្អាប់​និងការ​រើស​អើង​ ​ទៅជា​កម្លាំង​ពង្រឹង​ភាពជាអ្នក​ដឹក​នាំ - មេសា ០៣, ២០២៣
    អ្នកស្រី​ ម៉ិល ​សុគង្គា ​ជាមេ​ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​ថា​ ពាក្យ​បន្តុះ​បង្អាប់​ និងមាក់​ងាយមក​លើសមត្ថភាពរបស់​ស្រ្តីលែង​ជា​ឧបសគ្គរា​រាំង​ដល់ស្រ្តីក្នុង​ការ​ចូល​រួមអភិវឌ្ឍន៍សង្គម​ តែធ្វើឱ្យ​ស្ត្រីកាន់​តែមាន​កម្លាំងចិត្តចូល​រួមធ្វើ​កា​រ​ជា​មួយបុរសគ្រប់​វិស័យ​។ អ្នក​ស្រីជឿ​ជាក់ថា​ ការចូល​រួម​ដឹក​នាំរបស់ស្រ្តី​គ្រប់លំដាប់ថ្នា​ក់​ តាំង​ពី​ថ្នាក់មូល​ដ្ឋានរហូតទៅដល់ថ្នាក់​ជាតិ ​គឺ​ជា​ការបង្ហាញឱ្យ​ឃើញថាស្រ្តីមិន​មែនទន់​ជ្រាយនោះទេ​ ក៏​ប៉ុន្តែទន់​ភ្លន់ ​ហើយរឹង​មាំ៕​ (​ធីតា ​វីន​, Hello ​VOA, ភ្នំពេញ​, ៣​ ​មេសា ​២០​២៣)

    Hello VOA៖ ស្រ្តី​ពលករ​ចំណាកស្រុក​ត្រូវ​ការ​ការ​គាំទ្រ​​ពី​សង្គម​​ក្រោយ​ត្រឡប់​​មក​ស្រុក​កំណើត​វិញ - មិនា ២៤, ២០២៣

    Hello VOA៖ ស្រ្តី​ពលករ​ចំណាកស្រុក​ត្រូវ​ការ​ការ​គាំទ្រ​​ពី​សង្គម​​ក្រោយ​ត្រឡប់​​មក​ស្រុក​កំណើត​វិញ - មិនា ២៤, ២០២៣
    ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេសមាន​ការ​កើនឡើង ស្របពេល​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទាំង​នោះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ដល់​សេដ្ឋកិច្ច​កម្ពុជា។ស្ត្រី​ក៏​ជា​អ្នក​រួមចំណែក​ស្ទើរតែ​ស្មើគ្នា​នៃ​អត្ថប្រយោជន៍​ទាំង​នេះ ប៉ុន្តែ​ពួកគេ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការធ្វើ​ដំណើរ​ចំណាក​ស្រុក​ និង​នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ។ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី​គម្រោង​ថ្នាក់​ជាតិ​នៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅ​កាត់​ថា IOM ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ស្រ្តី​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ត្រូវ​ការ​ការ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​សុខុមាលភាព​សង្គម​ដើម្បី​អាច​ធ្វើ​សមាហរ័ណ​កម្ម​ចូល​ក្នុង​សង្គម​វិញ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ មីនា​ ២០២៣)

    លោក អ៊ិត សូធឿត៖ ស្ថានការណ៍​ ​«រឹតត្បិត​ខ្លួន​ឯង» ពី​ប្រភព​ព័ត៌មាន​ ​ជះ​ឥទ្ធិពល​ដល់​សេរី​ភាព​សារព័ត៌មាន - មិនា ២១, ២០២៣

    លោក អ៊ិត សូធឿត៖ ស្ថានការណ៍​ ​«រឹតត្បិត​ខ្លួន​ឯង» ពី​ប្រភព​ព័ត៌មាន​ ​ជះ​ឥទ្ធិពល​ដល់​សេរី​ភាព​សារព័ត៌មាន - មិនា ២១, ២០២៣
    លោក​ អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ្យ ​មើល​ឃើញ​ថា ​កម្តៅ​នយោបាយ​ដែល​កើតមានឡើង​ជា​ហូរហែ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧មក ដែល​បាន​ធ្វើ​អោយ​ពល​រដ្ឋ និង​ប្រភព​របស់អ្នកសារព័ត៌មាន​ ថមថយ​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន ​បញ្ចេញ​មតិដោយ​ប្រុង​ប្រយ័ត្ន ឬ​«​រឹតត្បិត​ខ្លួនឯង» ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ​ពិសេស​នៅ​ពេល​និយាយ​ទៅ​កាន់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ លោកសង្កត់​ធ្ងន់​ថា​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដូច​កម្ពុជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​ព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​អំពី​ហេតុការណ៍​នៅ​ក្នុង​សង្គម​ដោយ​ពុំ​មាន​ការ​ភ័យខ្លាច ពុំ​មាន​ការ​គំរាម​កំហែង និង​ប្រកប​ដោយ​សុវត្ថិភាព គឺ​ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ។ ​នៅ​ពេល​ខ្វះ​ការ​រាយការណ៍​ព័ត៌មាន​ស៊ីជម្រៅ​អំពី​បញ្ហា​សង្គម​ និង​កិច្ច​ការងារប្រទេស​ជាតិ​ នោះ​នឹង​ពាល់​ដល់​ការ​សម្រេច​ចិត្ត និងសិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋម្ចាស់​ឆ្នោត៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី២០ ខែ​មីនា ឆ្នាំ២០២៣​)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយកចិត្ត​ទុកដាក់​គ្រប់គ្រង​អាហារ​សល់​ជួយ​ទប់ស្កាត់​បញ្ហា​បរិស្ថាន - មិនា ១៣, ២០២៣

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយកចិត្ត​ទុកដាក់​គ្រប់គ្រង​អាហារ​សល់​ជួយ​ទប់ស្កាត់​បញ្ហា​បរិស្ថាន - មិនា ១៣, ២០២៣
    ជារឿយៗ គេតែង​ឃើញ​នៅ​តាម​ភោជនីយដ្ឋាន និង​កន្លែង​លក់​ទំនិញ​មួយ​ចំនួន​តែង​នៅ​សល់​អាហារ​ដែល​លក់​មិនអស់ រីឯ​កន្លែង​ខ្លះទៀត​ឃើញ​មាន​ការលក់​អាហារ​សល់បញ្ចុះ​តម្លៃ ហើយ​អាហារ​ខ្លះ​ត្រូវ​បាន​បោះចោល​ក៏មាន។ ថ្មីៗ​នេះ គេ​ឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា Feel the Deal ដែល​ជា​គម្រោង​ផ្តោត​លើ​ការដោះស្រាយ​បញ្ហា​សំណល់​អាហារ។ កញ្ញា ទឹង ផានាថ សហ​ស្ថាបនិក​គម្រោង Feel the Deal ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការយកចិត្ត​ទុកដាក់​ក្នុងការ​គ្រប់គ្រង​អាហារ​សល់ អាច​ជួយ​ទប់ស្កាត់​បញ្ហា​បរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៣ មីនា ២០២៣)

    Hello VOA៖យន្តការពង្រឹងក្រមសីលធម៌សារព័ត៌មានក្នុងប្រទេសកម្ពុជា - មិនា ១០, ២០២៣

    Hello VOA៖យន្តការពង្រឹងក្រមសីលធម៌សារព័ត៌មានក្នុងប្រទេសកម្ពុជា - មិនា ១០, ២០២៣
    ការ​ពង្រឹង​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​កំពុង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ថា​ ការ​អនុវត្ត​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​ត្រូវ​បាន​ទុក​ចិត្ត​ពី​សាធារណ​ជន។ លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា បាន​លើក​ឡើង​ថា ​អ្នក​គោរព​ក្រមសីលធម៌​សារព័ត៌មាន​បាន​ដិត​ដល់ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ដែល​លោក​អាច​ប៉ាន់​ប្រមាណ​ស្ថិត​ក្នុង​រង្វង់​១០% ​នៃ​អ្នក​សារព័ត៌មាន​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។នៅ​ក្នុង​បទសម្ភាសន៍​ជាមួយលោក ស៊ុន ណារិន នៃវីអូអេ លោក​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ក្រុម​ប្រឹក្សា​សារព័ត៌មាន​មួយ ដែល​ដើរ​តួនាទី​ឯករាជ្យក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ក្រម​សីលធម៌​សារព័ត៌មាន។ (​ស៊ុន ណារិន​, Hello VOA, ភ្នំពេញ​, ​៩ មីនា ២០២៣)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការ​ជម្នះ​តំណម​ដែលថា​ស្ត្រីធ្វើមិនបាន - មិនា ០៦, ២០២៣

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការ​ជម្នះ​តំណម​ដែលថា​ស្ត្រីធ្វើមិនបាន - មិនា ០៦, ២០២៣
    ​អ្នកស្រី កែវ ភ័ក្រ្ត​ ​ជាអ្នកដឹកនាំ​ក្រុម​ស្គរនារី​កម្ពុជា​ ដែលមានឈ្មោះ​ថាក្រុម​ «មេធា»​។ អ្នកស្រីបានរៀបរាប់ថា ​ការបង្កើត​ក្រុម​ស្គរនេះ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ដែល​ថា ​ស្ត្រីធ្វើ​អ្វី​មិនបាន​ និង​បញ្ចប់តំណមដែលថា ​ស្ត្រីមិនសមនឹង​លេងស្គរ។​ ជាអ្នកដឹក​នាំ​មួយរូបនៅក្នុងវិស័យ​សិល្បៈ​ទម្រង់សហសម័យ​ អ្នកស្រី កែវ ភ័ក្រ្ត​ មានប្រសាសន៍​ថា ភាព​ជាដឹកនាំ​បាន​បង្រៀន​អ្នកស្រីនូវ​វិធី​សាស្ត្រ​លើកទឹក​ចិត្តសមាជិក​ក្រុម ជាពិសេស​ស្ត្រីៗដែល​ជា​សមាជិក​នៃ​ក្រុម​ស្គរនារី​មេធានេះ ដែលអ្នកស្រី​ថា​ ភាគច្រើន​ជា​ស្ត្រី​មេម៉ាយ​ និងមានគ្រួសារ ​ ​ហើយ​ជួនកាល «បំបៅដោះ​កូនបណ្តើរ​ ផាត់មុខបណ្តើរ» ប៉ុន្តែសម្តែងដោយដាក់ចិត្ត និងបេះដូង៕ (​ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ​០៦ មីនា ២០២៣)

    Hello VOA៖ កម្ពុជា​នៅ​ខ្វះ​យន្តការ​សម្របសម្រួល​ពលករ​ចំណាក​ស្រុក​ឱ្យ​មក​បោះឆ្នោត - កុម្ភៈ ២៤, ២០២៣

    Hello VOA៖ កម្ពុជា​នៅ​ខ្វះ​យន្តការ​សម្របសម្រួល​ពលករ​ចំណាក​ស្រុក​ឱ្យ​មក​បោះឆ្នោត - កុម្ភៈ ២៤, ២០២៣
    កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ឬ​ហៅ​ថា​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ពលករ​ខ្មែរ​ជាង​១​លាន​នាក់​កំពុង​ធ្វើការ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​ដោយ​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​មក​ចូលរួម​ការបោះឆ្នោត ស្របពេល​ដែល​មិនមាន​យន្តការ​ណាមួយ​ដែល​អាច​ឱ្យ​ពួកគេ​បោះឆ្នោត​ពី​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ និង​ធ្វើការ​នៅឡើយ។ លោក ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តីពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​ចំណាក​ស្រុក​នៅតែ​មាន​ឧសគ្គ​ក្នុង​ការចូលរួម​បោះឆ្នោត៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ កុម្ភៈ​ ២០២៣)

    Hello VOA៖ បរិយាកាស​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​អំណោយផល​ដល់​ការ​ប្រជែង​ដោយ​ស្មើ​ភាព​​​ - កុម្ភៈ ២១, ២០២៣

    Hello VOA៖ បរិយាកាស​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​អំណោយផល​ដល់​ការ​ប្រជែង​ដោយ​ស្មើ​ភាព​​​ - កុម្ភៈ ២១, ២០២៣
    ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ ខេត្ត​កំពង់ធំ​ លោក ស៊ុន ចន្ធី ​លើក​ឡើងថា​ នៅ​តាម​មូលដ្ឋាន​ ការ​យារយី ការទិញ​ទឹកចិត្តសកម្មជន​ ជាពិសេស​ការ​បង្ខំ​សកម្មជន​នៅ​មូលដ្ឋាន​ឱ្យ​ចាកចេញ​ពី​គណបក្ស​ខ្លួន និង​ការ​ដាក់​សម្ពាធ​ឱ្យ​សកម្មជន​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ទម្លាក់​ស្លាក​គណបក្ស​ជាដើម​ នៅតែ​កើត​មាន​ឡើង​ដដែល​និង​ជា​បន្តបន្ទាប់​ មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣ ឈាន​មក​ដល់។ លោក​ថ្លែង​បន្ត​ថា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន តែង​មាន​វត្តមាន​ ថតរូប​ និង​បង្ក​ការ​រំខាន​នៅ​ទីតាំង​សកម្មភាព​ជួបប្រជុំ​របស់​គណបក្ស​ភ្លើងទៀន​ បើ​ទោះ​បី​ជា​គណបក្ស​នេះ​ បាន​ជូន​ដំណឹង​មុន​ហើយ​ក៏​ដោយ។ លោក ស៊ុន ចន្ធី បាន​សង្កត់​ធ្ងន់​ថា បរិយាកាស​បែបនេះនឹង​មិន​អាច​ឱ្យ​គណបក្ស​តូចៗ​ដូច​ជា​គណបក្ស​ភ្លើងទៀន ​ទទួល​បាន​ភាព​ស្មើភាព​គ្នា​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​បាន​ទេ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី២០ ខែ​កុម្ភៈ​ ឆ្នាំ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រីរៀន​សរសេរកូដ​កុំព្យូទ័រ​ការ - កុម្ភៈ ១៤, ២០២៣

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រីរៀន​សរសេរកូដ​កុំព្យូទ័រ​ការ - កុម្ភៈ ១៤, ២០២៣
    សរសេរ​កូដ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា STEM ដែល​សំដៅ​លើ​មុខជំនាញ​ផ្នែក ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ ការ​សរសេរ​កូដកុំព្យូទ័រ​នេះ​ គឺជាមេរៀន​ថ្មី​នៅ​កម្ពុជា ជាពិសេស​សម្រាប់​ក្មេងស្រី។ បច្ចុប្បន្ន​នៅ​កម្ពុជា គេ​ឃើញមាន​យុវជន​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​ក្លឹប​សរសេរ​កូដ​មួយឈ្មោះថា Code for Girls ដើម្បី​បង្រៀន​ដល់​យុវតី​ឱ្យ​ចេះ​សរសេរ​កូដ ​និង​បង្កើត​កម្មវិធី​នានាក្នុងវិស័យ​ព័ត៌មានវិទ្យា​ដោយ​ឥតគិតថ្លៃ។ កញ្ញា រិទ្ធិ សុវណ្ណដាលីន ស្ថាបនិក​គម្រោង Code For Girls ​ថ្លែង​នៅ​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រី​ចូលរួម​ក្នុង​ការ​សរសេរ​កូដ​កុំព្យូទ័រកាន់​តែច្រើន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៣ កុម្ភៈ ២០២៣)
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io