Logo

    Hello VOA - វីអូអេ

    ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។
    km250 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (250)

    Hello VOA៖ អ្នកការពារ​សិទ្ធិ​កម្មករ​ថា នៅ​ពេល​ច្បាប់​ការពារ​ប្រយោជន៍​វិស័យ​ឯកជន នោះ​កម្មករ​នឹង​ក្លាយ​ជា​ទាសករ​សម័យ​ទំនើប - កុម្ភៈ ០៩, ២០២៣

    Hello VOA៖ អ្នកការពារ​សិទ្ធិ​កម្មករ​ថា នៅ​ពេល​ច្បាប់​ការពារ​ប្រយោជន៍​វិស័យ​ឯកជន នោះ​កម្មករ​នឹង​ក្លាយ​ជា​ទាសករ​សម័យ​ទំនើប - កុម្ភៈ ០៩, ២០២៣
    កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ប្រើប្រាស់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ឃុំខ្លួន​សកម្មជន​សហជីព រឹតត្បិត​ការចុះ​បញ្ជី​សហជីព និង​បិទ​សិទ្ធិ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​សេវាកម្ម បាន​ថ្លែង​ថា នៅ​ពេល​ដែល​ច្បាប់​ការពារ​ប្រយោជន៍​របស់​វិស័យ​ឯកជន នោះ​កម្មករ​និយោជិត​នឹង​ក្លាយជា​ទាសករ​សម័យ​ទំនើប៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ កុម្ភៈ ២០២៣)

    Hello VOA៖ បណ្ឌិត អ៊ឹម សុខសម្ផស្ស ​ថា​ការ​តាំងចិត្ត​និង​មហិច្ឆតា​អាច​ធ្វើឱ្យ​ក្តីស្រមៃ​ក្លាយ​ជា​ការ​ពិត - កុម្ភៈ ០៦, ២០២៣

    Hello VOA៖ បណ្ឌិត អ៊ឹម សុខសម្ផស្ស ​ថា​ការ​តាំងចិត្ត​និង​មហិច្ឆតា​អាច​ធ្វើឱ្យ​ក្តីស្រមៃ​ក្លាយ​ជា​ការ​ពិត - កុម្ភៈ ០៦, ២០២៣
    បណ្ឌិត អ៊ឹម​ សុខសម្ផស្ស​ ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត​លើ​គោល​នយោបាយសាធារណៈ។​ អ្នកស្រី​មានប្រសាសន៍​ថា ដោយសារ​តែ​អ្នកស្រី​តែងតែ​ងឿង​ឆ្ងល់​ច្រើនកាលពី​នៅ​វ័យ​ក្មេង ទើប​ធ្វើ​ឱ្យ​អ្នកស្រី​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការងារ​ជា​អ្នកស្រាវ​ជ្រាវ រហូតបានបញ្ចប់ការសិក្សា​អប់រំ​កម្រិត​ខ្ពស់។ អ្នកស្រីបាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ នៅ​សាកលវិទ្យាល័យ​ហាវ៉ៃ នៃ​សហរដ្ឋ​អាមេរិក។ អ្នកស្រី​បាន​ថ្លែង​ថា ​ការ​តាំងចិត្ត​ដោយ​ខ្លួនឯង​ ការ​មាន​មហិច្ឆតា បូករួម​នឹងការ​ជំរុញ​លើកទឹក​ចិត្ត​ពី​គ្រួសារ បាន​ធ្វើ​ឱ្យ​អ្នកស្រី​ជម្នះ​ឧបសគ្គ​ រហូត​បានសម្រេច​ក្តី​ស្រមៃ។ សូម​អស់​លោក​អ្នកនាងស្តាប់​បទសម្ភាសន៍​នេះ​ទាំងស្រុង​ដូចតទៅ៕

    Hello VOA៖ ទំនាក់ទំនង​អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ - កុម្ភៈ ០៣, ២០២៣

    Hello VOA៖ ទំនាក់ទំនង​អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ - កុម្ភៈ ០៣, ២០២៣
    ទោះជា​ប្រទេស​ចិន​បាន​ជាប់គាំង​សេដ្ឋកិច្ច​៣ឆ្នាំ​ជាមួយ​នឹង​វិធានការ ​«សូន្យកូវីដ»​ តែ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន ​កាន់តែ​មាន​ភាព​រឹងមាំ ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច​បន្ត​ប្រឹងប្រែង​រិត​ចំណង​ទាក់ទង​ថែម​ទៀត​ជាមួយ​តំបន់​អាស៊ាន​ ជាពិសេស​ពេល​ចិន​បើក​ប្រទេស​ឡើងវិញ​នេះ។ អ្នកជំនាញ​កិច្ចការ​តំបន់ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​ថ្លែង​ថា ​ដោយឈរ​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ​ ក្នុង​តំបន់​ដែលមាន​សក្តានុពល​នេះ ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​បន្ត​ពង្រឹង​ អព្យាក្រឹតភាព ​មជ្ឈភាព និង​ សាមគ្តីភាព ​តំបន់ ទោះជា​មាន​ការ​ប្រែប្រួល​នយោបាយ​ខ្លះ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ក៏​ពិត​មែន។ នៅ​ក្នុង​កម្មវិធី ​ហេឡូវីអូអេ ​ប្រចាំខែ​កុម្ភ:​ ឆ្នាំ​២០២៣ ​ស្តីពី​អាស៊ាន ​ លោក​ សុខ ខេមរា ​នៃ វីអូអេ ​បាន​អញ្ជើញ​លោក​ ឈាង វណ្ណារិទ្ធ​ដើម្បី​ពន្យល់​អំពី​កិច្ចការ​តំបន់​មួយ​ចំនួន​ ទាក់ទង​ទៅនឹង​ «ទំនាក់​ទំនង អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ»៕

    Hello VOA៖ ការ​បង្កើន​ការងារ​ជនបទ​ជួយ​ឱ្យ​ពលករ​ធ្វើ​​​​ចំណាក​ស្រុក​​​មាន​ជម្រើស​ក្នុង​ស្រុក - មករា ២៧, ២០២៣

    Hello VOA៖ ការ​បង្កើន​ការងារ​ជនបទ​ជួយ​ឱ្យ​ពលករ​ធ្វើ​​​​ចំណាក​ស្រុក​​​មាន​ជម្រើស​ក្នុង​ស្រុក
 - មករា ២៧, ២០២៣
    ចាប់ពី​ពេល​ដែល​កម្ពុជា​រង​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩ តាំងពី​ដើម​ឆ្នាំ​ ២០២០ ​មក គេ​ឃើញ​ថា កម្មករ​និង​ពលករ​កម្ពុជាក៏​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ផងដែរ។ ពួកគេ​មួយ​ចំនួន​បាន​បាត់បង់​ការងារ ខ្លះ​ត្រូវបាន​កាត់​បន្ថយ​ប្រាក់​ចំណូល។ រីឯ ពលករ​ចំណាក​ស្រុក​នៅ​ក្រៅប្រទេស​ជា​ច្រើន ក៏​ត្រូវ​ធ្វើ​ដំណើរ​វិល​ត្រឡប់មក​ស្រុក​កំណើត​នៅ​កម្ពុជា​វិញ​ផងដែរ បន្ទាប់​ពី​បាត់បង់​ការងារ។​ កញ្ញា ទ្រី សុភា មន្ត្រី​ផ្នែក​ទេសន្ត​ប្រវេសន៍​នៃ​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់​ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា គម្រោង​បង្កើន​ការងារ​ជនបទ​ដើម្បីស្តារ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩ ជំរុញ​ឱ្យ​ពលករ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​មាន​ជម្រើស។ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៦ មករា ២០២៣)

    Hello VOA៖ អ្នក​ជំនាញ​អំពាវនាវ​កុំ​ឲ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ - មករា ១៦, ២០២៣

    Hello VOA៖ អ្នក​ជំនាញ​អំពាវនាវ​កុំ​ឲ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ - មករា ១៦, ២០២៣
    កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោតថ្នាក់ជាតិ នា​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក ស៊ឹង សែន​ករុណា អនុ​ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា​ លោក​មិន​ចង់​ឃើញ​ស្ថានភាព​នយោបាយ​ធ្លាក់​ធ្ងន់​ធ្ងរ វិល​ត្រឡប់​ជាន់​ដាន​ដដែល។ លោក​ក៏​អំពាវនាវ​កុំ​ឲ្យ​អ្នក​នយោបាយប្រើ​ប្រាស់​ «មធ្យោបាយ​ទុច្ចរិត» ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ ១៦ មករា ២០២៣)

    Hello VOA៖ ការ​តវ៉ា​ក្រោយ​បោះឆ្នោត​នៅ​តែ​កើត​មាន បើ​មិន​មាន​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​សំណើ​ពី​ភាគី​ពាក់ព័ន្ធ - មករា ១២, ២០២៣

    Hello VOA៖ ការ​តវ៉ា​ក្រោយ​បោះឆ្នោត​នៅ​តែ​កើត​មាន បើ​មិន​មាន​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​សំណើ​ពី​ភាគី​ពាក់ព័ន្ធ - មករា ១២, ២០២៣
    កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នៅ​ថ្ងៃអាទិត្យ ទី​ ២៣ ខែ​កក្កដា ប្រមាណ​កន្លះឆ្នាំ​ខាង​មុខ​នេះ។ នៅ​ខែមករា​នេះ​ លោក កន សាវាង្ស​ ជា​អ្នក​សម្រប​សម្រួល​ផ្នែក​កម្មវិធីអង្កេត​និងតស៊ូ​មតិនៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែងថា​ បើសិន​ជា​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) នៅ​តែ​បដិសេធ​ចំណុច​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ស្នើ​ នោះវា​មិន​ខុសពី​ឆ្នាំ​ ២០២២ ទេ ដែល​បញ្ហា​ផ្សេងៗ​និង​អាច​កើតឡើង​ដដែលៗ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែកក្កដា​នេះ។ លោក​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA បន្ថែម​ថា បើសិន​ គ.ជ.ប ​មិន​ព្យាយាម​ធ្វើការ​ដោះ​ស្រាយ​នូវ​សំណើ​របស់​ភាគី​ពាក់ព័ន្ធ​ទេ នោះ​ការ​តវ៉ាក្រោយ​បោះ​ឆ្នោតនឹងនៅ​តែ​កើតមាន​ឡើង ហើយ​ទាំង​ប្រជាពលរដ្ឋ និង​ភាគី​ប្រកួត​ប្រជែង​មិនអស់​ចិត្ត ​និង​មិន​ស្ងប់​ចិត្ត៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៦ មករា ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ទីធ្លា​សាធារណៈ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន - មករា ០៩, ២០២៣

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ទីធ្លា​សាធារណៈ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន - មករា ០៩, ២០២៣
    រាជធានី​ភ្នំពេញ​ជា​ទីប្រជុំជន​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​វប្បធម៌ ពាណិជ្ជកម្ម និង​នយោបាយ។ ប៉ុន្តែ​រាជធានី​ដែល​ស្ថិត​នៅ​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា ហើយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​នេះ បែរ​ជា​មិន​សូវ​សម្បូរ​ទីកន្លែង​សាធារណៈ​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​ទៅវិញ។ លោក សែស អរុណសក្តា អ្នកស្រាវជ្រាវ​ម្នាក់​ប្រចាំ​អង្គការ​វេទិកាអនាគត​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កង្វះ​ទីធ្លា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ៩ មករា ២០២៣)

    Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ដំណើរ​ស្វែងរក​ទេពកោសល្យ​ផ្ទាល់​ខ្លួន ដោយ​មិន​ផ្តោត​តែ​លើ​ពិការភាព - មករា ០២, ២០២៣

    Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ដំណើរ​ស្វែងរក​ទេពកោសល្យ​ផ្ទាល់​ខ្លួន ដោយ​មិន​ផ្តោត​តែ​លើ​ពិការភាព - មករា ០២, ២០២៣
    អ្នកស្រី​ អាន​ ស៊ីណែត ជាកីឡាការិ​នី និងជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​ជិះ​រទេះ​ជនពិការកម្ពុជា។ អ្នកស្រី​បាន​ថ្លែង​ផ្តាំទៅ​ដល់​អ្នក​មាន​ពិការ​ភាព​ផ្សេងទៀត ឲ្យ​តាំងចិត្ត​មុតមាំ​ និង​ឲ្យ​ច្បាស់លាស់​លើអ្វី​ដែល​ខ្លួនធ្វើ ហើយ​ខំប្រឹងធ្វើឲ្យ​អស់​លទ្ធភាព​ក្នុងការជម្នះ​អស់​រាល់​ឧបសគ្គ។ អ្នកស្រី​ ស៊ីណែត ដែល​ពីមុន​មក​ធ្លាប់​ជា​អ្នកកាត់ដេរ ​ បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​ក្នុងក្រុម​ជម្រើសជាតិ​លេង​បាល់​បោះ​ជិះរទេះ​ជនពិការ​កម្ពុជា។ ​អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA ស្ត្រី​និងភាព​ជា​អ្នក​ដឹកនាំ​ថា ការ​ផ្តល់​កម្លាំងចិត្ត ការ​ផ្តល់​យោបល់​ល្អៗ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ មិន​ថា​រវាង​អ្នកមាន​ពិការភាព ឬ​អ្នកគ្មាន​ពិការភាព​ មានសារៈសំខាន់​ខ្លាំងដើម្បី​គាំទ្រ​ដល់​ជនពិការ​ក្នុង​ការ​ស្វែងរក​និង​កសាង​ទេពកោសល្យ​របស់​ខ្លួន៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ០២ មករា ២០២៣)

    Hello VOA៖ ប្រមើមើល​នយោបាយ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ - ធ្នូ ២៩, ២០២២

    Hello VOA៖ ប្រមើមើល​នយោបាយ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ - ធ្នូ ២៩, ២០២២
    តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​លេច​វត្តមាន​ច្រើន​ជាងមុន​មែន​ទេ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ ខាង​មុខ? តើ​លោក​ ហ៊ុន ម៉ាណែត​ អាច​នឹង​កាន់​តួនាទី​អ្វី​ក្រោយ​ការ​បោះ​ឆ្នោត? ចុះ​សម្រាប់​បក្ស​ភ្លើង​ទៀន​វិញ​ នឹង​មាន​ជំហាន​នយោបាយ​បែប​ណា​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត? នៅ​ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​ប្រធានបទ «អាស៊ាន» លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​ បាន​ចូល​មក​អន្តរាគមន៍ វិភាគ​និង​ពន្យល់​ពី​សំណួរ​ចម្បងៗ​ខាង​លើ៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២៩ ធ្នូ ២០២២)

    Hello VOA៖ ពលករ​ចំណាកស្រុក​ត្រូវការ​កិច្ចគាំពារ​សង្គម​អំឡុងពេល​ធ្វើការ​និង​ត្រឡប់​មកវិញ - ធ្នូ ២២, ២០២២

    Hello VOA៖ ពលករ​ចំណាកស្រុក​ត្រូវការ​កិច្ចគាំពារ​សង្គម​អំឡុងពេល​ធ្វើការ​និង​ត្រឡប់​មកវិញ - ធ្នូ ២២, ២០២២
    ពលករ​កម្ពុជា​យ៉ាងហោចណាស់ ២ លាននាក់ កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ក្នុងនោះ​ជាង​មួយ​លាន​នាក់​នៅ​ប្រទេស​ថៃ។ កាលពី​ខែកញ្ញា ឆ្នាំ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ឱ្យ​ផ្តល់​សេវា​ព្យាបាល​ឥតគិតថ្លៃ​ដល់​ពលករ​ចំណាកស្រុក តាម​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន ដែល​ចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ ការគំាពារ​សង្គម ជា​ការអនុវត្ត​សិទ្ធិ​មនុស្ស។ លោក លឹង សុផុន មន្ត្រី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ក្នុង​កម្មវិធី Hello VOA ថា កម្មវិធី​កិច្ចគាំពារ​សង្គម​អាច​ជួយ​ឱ្យ​ពលករ​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស ទទួល​បាន​អត្ថប្រយោជន៍​ទាំងពេល​កំពុង​ធ្វើការ និង​ក្រោយ​ត្រឡប់​មក​ប្រទេស​ដើម​វិញ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២២ ធ្នូ ២០២២)

    Hello VOA៖ អ្នក​ស្រាវជ្រាវ​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ​នឹង​មិនមាន​ការ​ផ្លាស់ប្តូរ​អ្វី​ជា​ដុំកំភួន​ទេ​ - ធ្នូ ១៩, ២០២២

    Hello VOA៖ អ្នក​ស្រាវជ្រាវ​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ​នឹង​មិនមាន​ការ​ផ្លាស់ប្តូរ​អ្វី​ជា​ដុំកំភួន​ទេ​ - ធ្នូ ១៩, ២០២២
    លោក​ មាស នី អ្នក​ស្រាវជ្រាវការ​អភិវឌ្ឍ​សង្គម​ បាន​មើល​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នៅក្នុង​ឆ្នាំ​ ២០២៣ ​នឹង​មិនមានអ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន​ទេ​ពី​អាណត្តិ​មុនៗ ដោយ​លោក​អះអាង​ថា​មិនទាន់​ឃើញមាន​គណបក្ស​ណា​មួយ​ ដែលអាច​នឹង​ចូល​ប្រកួតប្រជែង​ដោយ​មាន​ឥទ្ធិពល​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្ស​កាន់អំណាច​បាន​នៅ​ឡើយ។​ លោក​ថា​ លុះ​ណា​តែ​មាន​ភាព​ចៃដន្យ​ណា​មួយ ដែល​អ្នក​នយោបាយខាង​គណបក្ស​ក្រៅពី​គណបក្ស​កាន់​អំណាច អាច​រៀប​ចំ​ខ្លួន​រួបរួមគ្នា​បាន​រហ័ស​ ដូចអ្វី​ដែលគណបក្ស​សង្គ្រោះជាតិបាន​ធ្វើ​ឡើង​កាលពី​មុន​ការបោះ​ឆ្នោត​ឆ្នាំ​ ២០១៣៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ១៩ វិច្ឆិកា ២០២២)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ បទពិសោធន៍​និង​ជំនាញ​ទន់​​ជួយ​ឱ្យ​យុវជន​​​ងាយ​ទទួល​បាន​​ជោគ​ជ័យ​ក្នុងការងារ - ធ្នូ ១៣, ២០២២

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ បទពិសោធន៍​និង​ជំនាញ​ទន់​​ជួយ​ឱ្យ​យុវជន​​​ងាយ​ទទួល​បាន​​ជោគ​ជ័យ​ក្នុងការងារ - ធ្នូ ១៣, ២០២២
    ការ​ជ្រើស​រើស​មុខវិជ្ជា​ ​ជំនាញ​ និង​ការ​ស្វែង​រក​ឱកាសការងារ នៅ​តែ​ជា​បញ្ហាប្រឈមរបស់​សិស្ស​និង​និស្សិត​នៅ​កម្ពុជា ​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​កំពុង​សិក្សា និង​ទើប​បញ្ចប់​ការ​សិក្សា។ ថ្មីៗនេះ គម្រោងមួយមាន​ឈ្មោះ​ថា មាគ៌ា ដែលត្រូវបាន​បង្កើត​ឡើង​ដោយ​យុវជន បាន​និង​កំពុង​គាំទ្រ​ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ និង​ទទួល​បាន​ឱកាស​ដើម្បី​អភិវឌ្ឍន៍​ជំនាញ និង​បង្កើត​បទពិសោធន៍។ លោក ឈឹម នព្វន្ត អ្នកដឹកនាំ​គម្រោង​មាគ៌ា ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា បទពិសោធន៍ និង​ជំនាញ​ទន់ជួយ​ឱ្យ​យុវជន​ងាយ​ទទួល​បានជោគ​ជ័យ​ក្នុង​ការងារ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១២ ធ្នូ ២០២២)

    Hello VOA៖ ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ» - ធ្នូ ០៩, ២០២២

    Hello VOA៖ ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ» - ធ្នូ ០៩, ២០២២
    កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ថ្លែង​ថា​ អ្នកស្រី​បារម្ភ​អំពី​ជម្លោះ​នយោបាយ​កើត​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​សហគ្រិនភាព​របស់​ស្ត្រី​កម្ពុជា​ក្នុង​វេទិកា​ជាតិ​និង​អន្តរជាតិ - ធ្នូ ០៥, ២០២២

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​សហគ្រិនភាព​របស់​ស្ត្រី​កម្ពុជា​ក្នុង​វេទិកា​ជាតិ​និង​អន្តរជាតិ - ធ្នូ ០៥, ២០២២
    អ្នកនាង លឹម លីដា ជា​សហស្ថាបនិក និង​ជា​ទីប្រឹក្សា​បច្ចេកទេស​នៃ​ស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់​វីអូអេ​ថា ក្រៅពី​ការផ្តល់​ទុន​វិនិយោគ​ទៅ​លើ​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី ការផ្តល់​ចំណេះដឹង និង​ជំនាញ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ជំនាញ​បច្ចេកវិទ្យា (បែបឌីជីថល) និង​ជំនាញ​ដទៃទៀត​ដល់​ពួកគេ គឺជា​គន្លឹះ​ក្នុង​ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី នៅក្នុង​ការពង្រីក​អាជីវកម្ម​ពួកគេ។ អ្នកនាង​មាន​ក្តីស្រមៃ​ថា នា​ពេល​អនាគត នឹង​មាន​ស្ត្រី​កម្ពុជា​ដែល​ជា​ម្ចាស់​អាជីវកម្ម​ជាច្រើន ចូលរួម​ផ្តល់​គំនិត​យោបល់​ក្នុង​គោលនយោបាយ​ជាតិ​សម្រាប់​វិស័យ​សហគ្រិនភាព ហើយ​ពួកគេ​មាន​ភាពក្លាហាន​បង្ហាញ​បទពិសោធន៍​ខ្លួន​ក្នុង​វេទិកា​ជាតិ និង​អន្តរជាតិ​ស្តីពី​សហគ្រិន៕ (អ្នកនាង​ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ៥ ខែធ្នូ ឆ្នាំ២០២២)

    Hello VOA អភិបាលកិច្ចល្អ៖ នយោបាយ​អន្តរ​ជាតិ​ប្រែ​ប្រួល​ក្រោយ​ជំនួប​អាស៊ាន​នៅ​ភ្នំពេញ - វិច្ឆិកា ២៨, ២០២២

    Hello VOA អភិបាលកិច្ចល្អ៖ នយោបាយ​អន្តរ​ជាតិ​ប្រែ​ប្រួល​ក្រោយ​ជំនួប​អាស៊ាន​នៅ​ភ្នំពេញ - វិច្ឆិកា ២៨, ២០២២
    ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អភិបាលកិច្ចល្អ» ដែល​ចាក់ផ្សាយ​កាលពីរាត្រីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ អ្នក​ឯកទេស​អភិបាលកិច្ច បាន​បកស្រាយ​អំពី​ចរន្ត​ប្រែ​ប្រួល​នយោបាយ​អន្តរ​ជាតិ​ ក្រោយ​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​វិចិ្ឆកា ​ឆ្នាំ​ ២០២២​ កន្លង​ទៅ​នេះ៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២៨ វិច្ឆិកា ២០២២)

    Hello VOA៖ ​​​​​​ពលករ​ចំណាក​ស្រុកខ្មែរភាគ​ច្រើន​​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដោយសារ​​បរិយាកាស​រស់នៅ និង​សម្ពាធ​ការងារ - វិច្ឆិកា ២៥, ២០២២

    Hello VOA៖ ​​​​​​ពលករ​ចំណាក​ស្រុកខ្មែរភាគ​ច្រើន​​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដោយសារ​​បរិយាកាស​រស់នៅ និង​សម្ពាធ​ការងារ - វិច្ឆិកា ២៥, ២០២២
    ពលករ​កម្ពុជា​យ៉ាងហោចណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស។ ពលករ​ចំណាក​ស្រុក​ខ្មែរ​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​សំណង់​អ្នក​បម្រើ​តាម​ផ្ទះ​សេវាកម្ម​ឧស្សាហ​កម្ម​ផលិតកម្ម​ និង​ចិញ្ចឹម​សត្វ។​ ពួក​គេ​ភាគ​ច្រើន​ទទួល​បាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ​ហើយ​ជាប់​បំណុល​ធនាគារ។​ លោក​ ប៉ាល់ ចំរើន អ្នកស្រាវជ្រាវ​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ភាគ​ច្រើន​នៃ​ពលករ​ចំណាក​ស្រុកខ្មែរ​មាន​ជំងឺ​ផ្លូវ​ចិត្ត ដោយសារបរិយាកាស​រស់នៅ និង​សម្ពាធ​ការងារ។​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ វិច្ឆិកា ២០២២)

    Hello VOA៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផ្តោត​លើ​ខេត្តធំៗ​៥​ ជា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ - វិច្ឆិកា ២១, ២០២២

    Hello VOA៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផ្តោត​លើ​ខេត្តធំៗ​៥​ ជា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ - វិច្ឆិកា ២១, ២០២២
    ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ ញឹក ប៊ុនឆៃ​ បានឲ្យ​ដឹងថា​ គណបក្ស​របស់​លោក​កំពុង​តែ​មមាញឹក​រៀបចំ និង​ពង្រឹង​រចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ ក្រោយ​មាន​ការ​ចុះចូល​ពី​សមាជិក​គណបក្ស​ផ្សេងៗ និង​ការ​រួបរួម​ជាមួយ​នឹង​គណបក្ស​កម្ពុជា​និយម​របស់​លោក យ៉ែម​ បុញ្ញឫទ្ធិ។ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ផ្តោត​អាទិភាព​លើ​ខេត្ត​ធំៗ​តែ ៥ ប៉ុណ្ណោះ​ ដើម្បី​ប្រឹងប្រែង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យទទួល​បាន​អាសនៈ​ពី​ការ​បោះឆ្នោតថ្នាក់​ជាតិ​នា​ឆ្នាំ ២០២៣ ខាង​ពេលមុខ​នេះ៕ (ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ, ២១ វិច្ឆិកា ឆ្នាំ២០២២)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ សិល្បៈ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​ - វិច្ឆិកា ១៤, ២០២២

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ សិល្បៈ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​ - វិច្ឆិកា ១៤, ២០២២
    បញ្ហា​ផ្លូវ​ចិត្តនៅ​តែ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ ជាពិសេស​យុវជនយក​មក​ជជែក និង​ស្វែង​យល់​បន្ថែម បន្ទាប់​ពី​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​អ្នកជំនាញ​អះអាង ថា​ កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ហើយ​ឈាន​ដល់​ការធ្វើ​អត្តឃាតជាដើម។ ថ្មីៗ​នេះ អ្នក​ជំនាញ​មួយចំនួន​បាន​ប្រើប្រាស់​សិល្បៈ​ធ្វើ​ជា​វិធី​មួយ​ក្នុង​ការ​ព្យាបាល​ផ្លូវចិត្ត។ កញ្ញា រី មុនីសុវណ្ណយ៉ា ស្ថាបនិក​និងជាប្រធានគ​ម្រោង​សិល្បៈនិង​សុខភាព​ផ្លូវចិត្ត ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា សិល្បៈ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​សម្រាប់​អ្នក​មានវិបត្តិ​ផ្លូវ​ចិត្ត​កម្រិត​ស្រាល៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១៤ វិច្ឆិកា ២០២២)

    Hello VOA៖ ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​ជំរុញ​កុំ​ឱ្យ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​អ្នកបោះឆ្នោត - វិច្ឆិកា ១០, ២០២២

    Hello VOA៖ ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​ជំរុញ​កុំ​ឱ្យ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​អ្នកបោះឆ្នោត - វិច្ឆិកា ១០, ២០២២
    កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិក និង​ជា​អតីត​ប្រធាន​គណបក្ស​កម្ពុជា​និយម បាន​ថ្លែង​ថា នៅ​មាន​ភាពមិន​ប្រក្រតី​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​កែលម្អ ដើម្បី​ធានា​ថា ការបោះឆ្នោត​មួយ​អាច​ទទួល​យក​បាន។ លោក​ថ្លែង​បន្ថែម​ថា គំនាប​ផ្លូវចិត្ត​លើ​អ្នក​បោះឆ្នោត​នៅតែ​ជា​បញ្ហា ដូចជា​ករណី​បើ​ពលរដ្ឋ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច មាន​ការលើក​ឡើង​ថា ពួកគេ​នឹង​ត្រូវបាន​ដក​បណ្ណក្រីក្រ វត្តមាន​មេភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជិត​ការិយាល័យ​បោះឆ្នោត និង​ការលើក​ឡើង​ថា បោះ​ឱ្យ​អ្នក​ណា ក៏​គេ​ដឹង និង​ការគំរាម​ថា សង្គ្រាម​អាច​មាន​ជាដើម បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ការបោះឆ្នោត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១០ វិច្ឆិកា ២០២២)

    Hello VOA ស្ត្រីនិង​ភាពជា​អ្នកដឹកនាំ៖ ពី​អ្នក​និយម​អាន​សៀវភៅ​រហូត​ក្លាយជា​អ្នកនិពន្ធ​និង​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព - វិច្ឆិកា ០៧, ២០២២

    Hello VOA ស្ត្រីនិង​ភាពជា​អ្នកដឹកនាំ៖ ពី​អ្នក​និយម​អាន​សៀវភៅ​រហូត​ក្លាយជា​អ្នកនិពន្ធ​និង​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព - វិច្ឆិកា ០៧, ២០២២
    អ្នកស្រី ហួត សុជាតា មាន​បទពិសោធន៍​ជាង​មួយ​ទសវត្សរ៍​ពី​ផ្នែក​គ្រប់គ្រង​បោះពុម្ព​ផ្សាយ​សៀវភៅ​នៅ​អង្គការ​ស៊ីប៉ា និង​ធ្លាប់​សហការ​ជាមួយ​នឹង​មិត្តភក្តិ​របស់​ខ្លួន​បង្កើត​គ្រឹះស្ថាន​បោះ​ពុម្ព​ «កម្ពុមេរា»។ ថ្មីៗ​នេះ អ្នកស្រី​បាន​បង្កើត​គ្រឹះស្ថាន​បោះពុម្ព​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា «អវតា» ក្នុង​គោលបំណង​ពាំនាំ​នូវ​ប្រលោម​លោក​ប្រភេទ​ផ្សេងៗ​ទៀត​ឱ្យ​សម្បូរបែប ក្រៅតែ​អំពី​ប្រលោម​លោក​បែប​ស្នេហា និង​សៀវភៅ​រឿង​បែប​ជីវប្រវត្តិ។ ហើយ​គ្រឹះស្ថាន​របស់​អ្នក​ស្រី​បាន​រៀបរៀង​បោះពុម្ព​សៀវភៅ​ប្រលោម​លោក​បែប​ស៊ើប​អង្កេត​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស​រឿង Sherlock Holmes ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ជា​ភាសា​ខ្មែរ ក្រោម​ចំណង​ជើង​ថា «ឃាតករ​មុខក្រហម»។ សៀវភៅ​នេះ​ត្រូវបាន​ប្រែសម្រួល​ដោយ​អ្នកស្រី ហួត សុជាតា ផ្ទាល់។ អ្នកស្រី​បាន​លើក​ឡើង​ថា​ ការ​បង្កើន​គុណភាព​សៀវភៅ​តាម​រយៈការ​រចនា​គម្រប​សៀវភៅ ការ​តុបតែង​ទំព័រ​ខាង​ក្នុង​នៃ​ផ្ទៃ​សៀវភៅ និង​ការជ្រើសរើស​សន្លឹក​សៀវភៅ​ជាដើម អាច​ធ្វើ​ឱ្យ​អ្នកអាន​មាន​បទពិសោធន៍​រីករាយ​ក្នុង​ការអាន និង​សម្រួល​ដល់​ភ្នែក​របស់​ពួកគេ។ ហើយ​នេះ​គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ ដើម្បី​ទាក់ទាញ​ការអាន​សៀវភៅថែម​មួយ​កម្រិត​ទៀត៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ, ភ្នំពេញ, ៧ វិច្ឆិកា ២០២២)
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io