Logo

    Hello VOA - វីអូអេ

    ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។
    km250 Episodes

    People also ask

    What is the main theme of the podcast?
    Who are some of the popular guests the podcast?
    Were there any controversial topics discussed in the podcast?
    Were any current trending topics addressed in the podcast?
    What popular books were mentioned in the podcast?

    Episodes (250)

    Hello VOA៖ ជំនួប​អាស៊ាន​នៅ​ភ្នំពេញ​រួតរឹត​ដោយ​វិបត្តិ​សកល​និង​តំបន់​ជុំ​ទិស - វិច្ឆិកា ០៤, ២០២២

    Hello VOA៖ ជំនួប​អាស៊ាន​នៅ​ភ្នំពេញ​រួតរឹត​ដោយ​វិបត្តិ​សកល​និង​តំបន់​ជុំ​ទិស - វិច្ឆិកា ០៤, ២០២២
    សាកល​លោក​និង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ហ៊ុម​ព័ទ្ធ​ដោយ​វិបត្តិធំៗ​នានា​ តួ​យ៉ាង​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន អស្ថិរភាព​ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ភូមា និង​ការ​ប្រជែង​ឥទ្ធិពល​ក្នុង​តំបន់​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​ប្រធានបទ​ «អាស៊ាន» នា​រាត្រីថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ពុយ គា ប្រធាន​ឆ្លើយ​ឆ្លង​ព័ត៌មាន​ ឱ្យ​ទីភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ លើក​ឡើង​ថា វិបត្តិ​ទាំង​នេះ​នឹង​គ្រប​ដណ្ដប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ដ៏​ច្រើនផ្សេង​ទៀត​ នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ នេះ៕

    Hello VOA៖ ពលករ​គួរ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​ធ្វើការ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ - តុលា ២៧, ២០២២

    Hello VOA៖ ពលករ​គួរ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​ធ្វើការ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ - តុលា ២៧, ២០២២
    គិត​មក​ត្រឹម​ដើម​ឆ្នាំ ២០២២ ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់​មាន​ចំនួន​ប្រហែល​ជា​១,៣​លាន​នាក់។ ខណៈ​ពេល​ដែល​ការធ្វើ​ចំណាកស្រុក​នៅតែ​បន្ត​កើត​មាន អ្នកជំនាញ​មើលឃើញ​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា​អាច​រង​ឥទ្ធិពល​នៃ​ការផ្លាស់ប្ដូរ​វប្បធម៌ ទំនៀមទម្លាប់ ភាសា និង​ប្រពៃណី។ កញ្ញា ថោង សារីបុត្ត អ្នកស្រាវជ្រាវ​វ័យក្មេង​ប្រចាំ​វេទិកា​អនាគត​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តីពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​គួរតែ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​កំពុង​ធ្វើការ ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​របស់​ពលករ​នៅ​ប្រទេស​ទាំងនោះ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ តុលា ២០២២)

    Hello VOA៖ បក្ស​កាន់​អំណាច​នឹង​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ថ្មីៗ ខណៈ​បក្ស​ប្រឆាំង​បន្ត​រង​សម្ពាធ មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់ - តុលា ១៨, ២០២២

    Hello VOA៖ បក្ស​កាន់​អំណាច​នឹង​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ថ្មីៗ ខណៈ​បក្ស​ប្រឆាំង​បន្ត​រង​សម្ពាធ មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់ - តុលា ១៨, ២០២២
    មិនដល់​មួយ​ឆ្នាំទេ​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​ នឹង​ឈាន​មក​ដល់។ លោក សេង សារី​ អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ ភាព​អយុត្តិធម៌​និង​វិសមភាព​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងនយោបាយ ​កំពុង​កើតឡើង​ខ្លាំង​ ចំពោះ​អ្នក​នយោបាយថ្មី​របស់​ក្រុម​គណបក្ស​ប្រឆាំង។ បញ្ហា​នេះ​កំពុង​បង្ក​ជា​ហេតុ​ធ្វើ​ឲ្យពួកគេ​មិនមាន​ឱកាស​នៅក្នុង​ការ​រៀបចំ​ខ្លួនឲ្យ​បាន​ល្អ​ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង ស្រប​ពេល​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​កើត​មានឡើង។ លោក សេង សារី​ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Hello VOA ថា ស្ថានភាព​នយោបាយ​មិន​ប្រែប្រួល​អ្វី​ច្រើន​ទេ ខណៈ​គណបក្ស​កាន់​អំណាច​នៅ​តែ​ក្តាប់​ណែន​ក្នុង​ដៃ​នូវ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ការ​ប្រកួតប្រជែងនយោបាយ ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៣ ​គណបក្ស​កាន់​អំណាច​នឹង​បន្ត​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ជំនាន់​ថ្មី​កាន់តែ​ច្រើន​របស់​ខ្លួន ដែល​មាន​វ័យ​ក្រោម​ ៥០ឆ្នាំ ​ដោយ​ផ្តល់ឱកាស​និងតួនាទី​នៅ​ក្នុងការ​ដឹកនាំ​ជាតិ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៧ តុលា ២០២២)

    Hello VOA៖ គណបក្ស​ភ្លើង​ទៀន​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត មុន​ការបោះឆ្នោត​ឆ្នាំ ២០២៣ - តុលា ១៣, ២០២២

    Hello VOA៖ គណបក្ស​ភ្លើង​ទៀន​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត មុន​ការបោះឆ្នោត​ឆ្នាំ ២០២៣ - តុលា ១៣, ២០២២
    កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ប្រព័ន្ធ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ហើយ​លោក​កំពុង​ជំរុញ​ឱ្យ​មាន​ការ​កែប្រែ ដើម្បី​ធានា​ថា ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ អាច​ទទួល​យក​បាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ តុលា ២០២២)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង «តោះអាន» ជួយ​​បង្កើនទម្លាប់ការ​​អាន​​របស់​កុមារ - តុលា ១០, ២០២២

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង «តោះអាន» ជួយ​​បង្កើនទម្លាប់ការ​​អាន​​របស់​កុមារ - តុលា ១០, ២០២២
    គម្រោង«តោះអាន» ឬ Let’s Read របស់អង្គការមូលនិធិអាស៊ី ​គឺ​ជា​កម្មវិធី​បច្ចេកវិទ្យា​មួយ​ ឬហៅ​ថា App ដែលមាន​សៀវភៅអាន​ភ្ជាប់​ជាមួយ​រូបភាពជាច្រើន​សម្រាប់​កុមារ​ មាន​ទាំង​ជា​ភាសាខ្មែរ និង​ភាសា​បរទេសមួយចំនួន​ទៀត។​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយអ្នកស្រី​ កាន់ វិច្ឆិកា​ នៃ​វីអូអេ លោក សរ វីរៈ​តារា មន្ត្រី​កម្មវិធី​នៃ​អង្គការ​មូលនិធិអាស៊ី ​បាន​ឲ្យ​ថា គម្រោង​«តោះអាន» ឬ​ Let’s Read មាន​សៀវភៅ និង​កម្ម​វិធី​មិនគិត​ថ្លៃ ​ដែល​ជួយ​ជំរុញ​ឱ្យ​កុមារ​បង្កើន​ទម្លាប់​ក្នុងការ​អាន​កាន់តែ​ច្រើន។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​នេះ​ទាំងស្រុង​ដូចតទៅ៕

    Hello VOA៖ ទស្សន​វិជ្ជា​គ្រប់​គ្រង​រដ្ឋ​របស់​ទិសាបាមោក្ខ​ឥណ្ឌា កៅឌីល្យៈ - តុលា ០៧, ២០២២

    Hello VOA៖ ទស្សន​វិជ្ជា​គ្រប់​គ្រង​រដ្ឋ​របស់​ទិសាបាមោក្ខ​ឥណ្ឌា កៅឌីល្យៈ - តុលា ០៧, ២០២២
    ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អាស៊ាន» ដែល​ចាក់​ផ្សាយ​កាល​ ពី​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​ចូល​មក​អន្តរាគមន៍ បកស្រាយ​អំពី​ទស្សនវិជ្ជា​គ្រប់គ្រង​រដ្ឋ សេដ្ឋកិច្ច ចារកម្ម និង​យោធា របស់​ទិសាបាមោក្ខ​ឥណ្ឌា​សម័យ​បុរាណ កៅឌីល្យៈ និង​ការ​ជាប់​ពាក់​ព័ន្ធ​នៃ​ទ្រឹស្ដី​របស់​លោក ទៅ​នឹង​ស្ថាន​ការណ៍​ភូមិសាស្ត្រ​នយោបាយ​សកល​នា​ពេល​បច្ចុប្បន្ន៕ ( អូន ឆេងប៉រ, Hello VOA, បែរឡាំង, ៦ តុលា ២០២២)

    Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ​ស្ត្រី​បន្ត​តស៊ូ​មតិ​ដើម្បី​ឲ្យ​សង្គម​ឲ្យ​​តម្លៃ​​​លើ​​កិច្ចការ​របស់​ស្ត្រី​ក្នុង​ការ​មើលថែ​កូន​និង​​បំពេញ​ការងារ​ក្នុង​សង្គម - តុលា ០៤, ២០២២

    Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ​ស្ត្រី​បន្ត​តស៊ូ​មតិ​ដើម្បី​ឲ្យ​សង្គម​ឲ្យ​​តម្លៃ​​​លើ​​កិច្ចការ​របស់​ស្ត្រី​ក្នុង​ការ​មើលថែ​កូន​និង​​បំពេញ​ការងារ​ក្នុង​សង្គម - តុលា ០៤, ២០២២
    អ្នកស្រី លឹម ​ប៊ួយហៀក បាន​ចាប់​ផ្តើម​សិក្សាថ្នាក់​បណ្ឌិត​ជំនាញចិត្តវិទ្យា​ព្យាបាល​ ដោយ​ផ្តោត​លើ​កុមារ​តូចៗ និង​មនុស្ស​វ័យជំទង់ នៅ​សាកល​វិទ្យា​ល័យ​ Vietnam National University នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ អ្នកស្រីចូលចិត្ត​ចែក​រំលែកចំណេះដឹង​អំពី​សុខភាព​ផ្លូវចិត្ត​កុមារ​ តាម​រយៈ​ការ​បង្កើត​មាតិកាវីដេអូតាម​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ ក្រោម​គម្រោងមួយ​ដែល​មាន​ឈ្មោះ​ថា​ «ដឹងគុណ-ចិត្តសាស្ត្រ​ និង​ការ​ចិញ្ចឹម​បីបាច់​កូន»។ ​អ្នកស្រី​លើក​ឡើង​ថា ថ្វី​ត្បិត​អ្នក​ជំនាញ​ចិត្ត​វិទ្យាមាន​ការ​កើន​ឡើងនៅកម្ពុជា​ក្តី​ ក៏កា​រយក​ចិត្ត​ទុក​ដាក់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​និង​មនុស្ស​វ័យ​ជំទង់នៅ​មាន​កម្រិតនៅ​ឡើយ​ ដោយ​អ្នក​ជំនាញ​ភាគ​ច្រើន​ផ្តោតលើ​មនុស្សពេញ​វ័យ។​ អ្នកស្រី​ លឹម ​ប៊ួយហៀក ថា ​អ្នកស្រី​នឹង​យក​ជំនាញដែល​ខ្លួន​ស្រលាញ់​នេះ ​ជួយ​ដល់​កុមារ​តូចៗ​ និង​មនុស្ស​វ័យ​ជំទង់​តាម​រយៈ​ការ​អប់រំ​ និងផ្តល់ការប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​គ្រួសារ។ អ្នកស្រី​ក៏បាន​គូសបញ្ជាក់ថា ​ស្ត្រី​ក៏​ត្រូវតែ​តស៊ូមតិ​ដើម្បី​ឲ្យ​សង្គម​ឲ្យតម្លៃនិងគាំទ្រ​ខ្លួន​ឲ្យ​មាន​ពេល​មើលថែ​កូន ស្របពេល​ខ្លួន​បំពេញ​ការងាររកចំណូល៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ៣ តុលា ២០២២)

    Hello VOA៖ ​​​​​វិស័យ​កសិកម្ម​នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ប្រសិន​បើ​កសិករ​នៅ​តែ​បន្ត​ធ្វើ​ចំណាកស្រុក​ - កញ្ញា ២៣, ២០២២

    Hello VOA៖ ​​​​​វិស័យ​កសិកម្ម​នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ប្រសិន​បើ​កសិករ​នៅ​តែ​បន្ត​ធ្វើ​ចំណាកស្រុក​ - កញ្ញា ២៣, ២០២២
    កសិករ​កម្ពុជា​ដែល​ពេញ​កម្លាំង ជារឿយៗ​ តែង​ធ្វើ​ចំណាក​ស្រុក​ពី​ស្រុក​កំណើតរបស់​ពួកគេ​ទៅកាន់​រាជធានី ឬ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដោយ​បោះបង់​មុខរបរ​កសិកម្មរបស់​ពួកគេ។ លោក ថេង សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC) ​ថ្លែង​ក្នុង​កម្មវិធី Hello VOA វិស័យ​កសិកម្ម និង​ការផ្គត់ផ្គង់​ស្បៀង​របស់​កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ ប្រសិន​បើ​កសិករ​ដែល​ពេញ​កម្លាំង​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ ហើយបោះបង់ការ​ធ្វើ​កសិកម្ម។​ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២២ កញ្ញា​ ២០២២)
    Hello VOA - វីអូអេ
    kmSeptember 22, 2022

    លោក យឹម ស៊ីណន៖ «បើ​មិន​មាន​សេរី​ភាព​លោក​ កឹម ​សុខា វាស្មើនឹង​ប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​» - កញ្ញា ១៩, ២០២២

    លោក យឹម ស៊ីណន៖ «បើ​មិន​មាន​សេរី​ភាព​លោក​ កឹម ​សុខា វាស្មើនឹង​ប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​» - កញ្ញា ១៩, ២០២២
    សេរី​ភាព​របស់​លោក កឹម សុខា គឺជា​អាទិភាពដំបូងដែល​ជម្រុញ​ឱ្យ​ក្រុមដែលមាន​និន្នាការ​គាំទ្រលោក កឹម សុខា​ អាចមកចូលរួមបោះឆ្នោត​នៅ​អាណត្តិក្រោយ។​ នេះជាការលើក​ឡើងរបស់​ លោក​ យឹម ស៊ីណន អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិប្រចាំ​ប្រទេសកូរ៉េខាង​ត្បូង​ នៅ​ក្នុងបទសម្ភាស​ហេឡូវីអូអេ។ លោកបន្តទៀតថា បើគ្មាន​សេរីភាព​សម្រាប់​លោក​កឹម សុខា នោះ​គឺស្មើ​នឹងប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​ និងមិនអនុលោមតាមស្តង់ដាដែលសហគម​ន៍អន្តរជាតិត្រូវការ​នោះ​ទេ៕ (​ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី​១៩ ខែ​កញ្ញា ឆ្នាំ២០២២​)
    Hello VOA - វីអូអេ
    kmSeptember 19, 2022

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ ក្រុម​យុវជន​ E-Robot ជួយ​តម្រង់​ទិស​សិស្ស​ឱ្យ​​​យល់​ពី​បច្ចេកវិទ្យា - កញ្ញា ១៣, ២០២២

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ ក្រុម​យុវជន​ E-Robot ជួយ​តម្រង់​ទិស​សិស្ស​ឱ្យ​​​យល់​ពី​បច្ចេកវិទ្យា - កញ្ញា ១៣, ២០២២
    យុវជន​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​គម្រោង​មួយ​ឈ្មោះថា E-Robot ដើម្បី​ផ្ដល់​ការ​បណ្ដុះ​បណ្ដាលការ​សរសេរ​កូដ និង​មនុស្ស​យន្ត​ទៅ​កាន់​សិស្ស​នៅ​ជន​បទ និង​លើក​ទឹក​ចិត្ត​សិស្ស​ស្រី ក្នុង​ការ​រៀន​បច្ចេកវិទ្យា​ដោយ​ឥតគិតថ្លៃ។​ កញ្ញា ផែន ផល្លីដែត ប្រធាន​ក្រុម​ទទួល​ខុស​ត្រូវ​ផ្នែក​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សង្គម​របស់​យុវជន​ E-Robot ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ E-Robot ជួយ​តម្រង់​ទិសសិស្ស​ឱ្យ​ស្គាល់​ពី​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា។ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កញ្ញា ២០២២)
    Hello VOA - វីអូអេ
    kmSeptember 12, 2022

    Hello VOA៖ គ.ជ.ប​ត្រូវ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​ធានា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និងយុត្តិធម៌ - កញ្ញា ០៩, ២០២២

    Hello VOA៖ គ.ជ.ប​ត្រូវ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​ធានា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និងយុត្តិធម៌ - កញ្ញា ០៩, ២០២២
    ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ មុន​នឹង​ការ​បោះ​ឆ្នោត​មក​ដល់ គណបក្ស​ចំនួន​៤ រួម​មាន​គណបក្ស​ភ្លើង​ទៀន ឆន្ទៈ​ខ្មែរ ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា បាន​រួម​គ្នា​ដាក់​សំណើ​ចំនួន​១៦​ចំណុច​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្មើ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត។ លោក​ គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ជំរុញ​ឱ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌។ លោក​បញ្ជាក់​ថា៖ «ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​ត្រូវ​តែ​មាន​គំនិត​របស់​ខ្លួន ក្នុង​ការ​ស្នើ​ទៅ​រដ្ឋាភិបាល​ ឬ​ក៏​ភាគី​ពាក់​ព័ន្ធ​ណាមួយ​ឲ្យ​មានការ​កែ​លម្អ​ចំណុច​ដែល​ខ្លួន​គិត​ថា​មិន​ត្រឹម​ត្រូវ​ហ្នឹង។ មិន​អាច​ចេះ​តែ​អនុវត្ត​ទាំង​ទទឹង​ទើស»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កញ្ញា ២០២២)
    Hello VOA - វីអូអេ
    kmSeptember 08, 2022

    Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ ការងារ​ដឹកនាំ​សហជីព​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ ​យ៉ាង សុភ័ណ្ឌ ក្លាយ​ជា​មនុស្ស​ដែល​​កាន់តែ​រឹងមាំ - កញ្ញា ០៦, ២០២២

    Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ ការងារ​ដឹកនាំ​សហជីព​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ ​យ៉ាង សុភ័ណ្ឌ ក្លាយ​ជា​មនុស្ស​ដែល​​កាន់តែ​រឹងមាំ - កញ្ញា ០៦, ២០២២
    អ្នកស្រី យ៉ាង សុភ័ណ្ឌ មិន​ដែល​រំពឹង​ថា​ខ្លួន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​សហជីព​មួយ​រូប​នោះ​ទេ។ ក៏ប៉ុន្តែ អ្នកស្រីបាន​ជម្នះឧបសគ្គ​ ខិតខំ​ប្រឹងប្រែង ដោយ​ឆ្លៀត​រៀនសូត្រ​បណ្តើរ​ធ្វើការ​បណ្តើរ ដើម្បី​បង្កើន​ចំណេះ​ដឹង​ខ្លួន​ឱ្យ​ទាន់​តាម​សម័យ​កាល​ និង​ដើម្បី​ឱ្យ​ខ្លួន​អាច​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​គេ​ទុកចិត្ត។ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​ ការ​ជម្នះ​ភាព​ភ័យខ្លាច​របស់​ខ្លួន​ និង​ការ​ខិតខំ​រៀនសូត្រ បាន​ធ្វើ​ឱ្យ​អ្នកស្រីស្គាល់​រស់​ជីវិត​ច្រើន។ ទោះ​ជាយ៉ាងណា​ ក្រោយ​ប្រឡូក​ការងារ​សហជីព​ជាង​២​ទសវត្សរ៍​មកនេះ​ ក៏​ធ្លាប់​ធ្វើ​ឱ្យ​អ្នកស្រី​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង ហើយ​ក៏ចង់​សម្រាក។ ក៏​ប៉ុន្តែដោយ​សារ​ នៅ​មាន​ទឹកចិត្ត​ស្រឡាញ់​អ្វី​ដែល​ខ្លួន​ធ្វើ​ និង​បាន​ឃើញ​ឥទ្ធិពល​នៃ​ការងារ​នេះ​ទៅ​លើ​ក្រុម​កម្មករ​ដែល​រង​ការ​រំលោភ​បំពាន​ អ្នកស្រី​ថា​ខ្លួន​មិន​ទាន់​អាច​ដើរ​ចេញ​ពី​តួនាទី​នេះ​បាន​នៅ​ឡើយ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី០៥ ខែកញ្ញា ឆ្នាំ២០២២)
    Hello VOA - វីអូអេ
    kmSeptember 05, 2022

    Hello VOA៖ ចំហាយ​នៃ​កម្ដៅ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មក​លើ​តំបន់​អាស៊ី​អាគ្នេយ៍ - កញ្ញា ០២, ២០២២

    Hello VOA៖ ចំហាយ​នៃ​កម្ដៅ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មក​លើ​តំបន់​អាស៊ី​អាគ្នេយ៍ - កញ្ញា ០២, ២០២២
    តំបន់​អាស៊ី​អាគ្នេយ៍​ពិត​ជា​ចៀស​មិន​រួច​ពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សន្ដិសុខ​ធ្ងន់ធ្ងរ​នោះ​ទេ បើ​សិន​ជា​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មែន​នោះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ុន គីម គ្រូ​ឧទ្ទេស​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែ​ក្រោម​មូល​បទ​«អាស៊ាន​» ជាមួយ​លោក អូន ឆេងប៉រ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​រាត្រី​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ២០២២៕
    Hello VOA - វីអូអេ
    kmSeptember 01, 2022

    Hello VOA៖ ​​​​​ការ​សម្រួល​ឱ្យ​ពលករ​​ធ្វើ​ឯកសារ​ស្របច្បាប់​អាច​​កាត់​បន្ថយ​ការ​ចាប់​ខ្លួន​​ដោយ​ប្រទេស​គោលដៅ - សីហា ២៦, ២០២២

    Hello VOA៖ ​​​​​ការ​សម្រួល​ឱ្យ​ពលករ​​ធ្វើ​ឯកសារ​ស្របច្បាប់​អាច​​កាត់​បន្ថយ​ការ​ចាប់​ខ្លួន​​ដោយ​ប្រទេស​គោលដៅ - សីហា ២៦, ២០២២
    ពលករ​កម្ពុជា​យ៉ាង​ហោច​ណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការនៅ​ប្រទេស​ថៃ។ ពលករ​ខ្មែរ​យ៉ាង​ច្រើន​នៅ​មិន​ទាន់​ទទួល​បាន​ការ​ការពារ​សមស្រប​ និង​ការ​គោរពសិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។ ហើយ​ជា​រឿយៗ គេ​តែង​ឮ​អំពី​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​ កញ្ញា ទ្រី សុភា មន្រ្តី​ផ្នែក​ទេសន្តរប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់ត្រាល់​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា អាជ្ញាធរ​គួរ​សម្រួល​ឱ្យ​ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេសទទួល​បាន​ឯកសារ​ស្រប​ច្បាប់ ដើម្បី​កាត់បន្ថយ​ការ​ចាប់​ខ្លួនដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ចំណាក​ស្រុកធ្វើ​ការ​ដោយ​គ្មាន​ឯកសារ។​ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA ពលករ​ចំណាក​ស្រុក, ភ្នំពេញ, ២៥ សីហា​ ២០២២)

    Hello VOA៖ លោក​ សុន​ ឆ័យ ​ថាជំទប់ឃុំ​​គណបក្ស​ភ្លើង​ទៀន​ជិត​៤០ភាគរយ​មិនទាន់​មាន​បន្ទប់​ធ្វើការ​ត្រឹម​ត្រូវ​នៅ​ឡើយ - សីហា ១៦, ២០២២

    Hello VOA៖ លោក​ សុន​ ឆ័យ ​ថាជំទប់ឃុំ​​គណបក្ស​ភ្លើង​ទៀន​ជិត​៤០ភាគរយ​មិនទាន់​មាន​បន្ទប់​ធ្វើការ​ត្រឹម​ត្រូវ​នៅ​ឡើយ - សីហា ១៦, ២០២២
    សមាជិក​គណបក្សភ្លើង​ទៀន​ដែលបានឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ចំនួន​ ២១៩៨ ក្រោយ​ពីការ​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី៥នេះ​ ភាគច្រើន​បានទទួល​តំណែងត្រឹមជា​ជំទប់ទី២​ និង​ជា​សមាជិក​។​ នេះ​បើតាម​លោក​ សុន​ ឆ័យ​ អនុប្រធានគណបក្ស​ភ្លើង​ទៀន ផ្តល់​បទ​សម្ភាស​ដល់វីអូអេ​។ លោក​បញ្ជាក់​ថា ប្រមាណជាង​មួយខែ​ ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មកពី​គណបក្សភ្លើងទៀន ​ចូលកាន់​តំណែង​រៀងៗ​ខ្លួន​ ពួកគេ​បាន​រាយការណ៍ថា​ នៅ​ជួប​ការ​លំបាកមួយ​ចំនួន ដូចជា​ភាព​យឺតយ៉ាវ​នៃ​ការ​រៀប​ចំឲ្យ​មាន​បន្ទប់​ធ្វើ​ការ​ងារ​ និង​ការផ្តល់​ឯកសណ្ឋាន​ជាដើម​ ដែល​អាច​នាំឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ភារកិច្ច​ និងបង្ហាញវប្បធម៌​រើសអើង​នៅតាម​ថ្នាក់មូលដ្ឋាន។ លោក​បន្តទៀតថា​ មកដល់​ពេល​នេះ​គណបក្សភ្លើងទៀន​ នៅ​មិនទាន់​គិតគូរ​នៅឡើយ​ ​ថាតើគណបក្សខ្លួននឹង​ជ្រើស​រើសបុគ្គលណាមួយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​ប្រកួតប្រជែង​ការបោះឆ្នោតថ្នាក់ជាតិ​ខាងមុខ។​ លោកថា អ្វីដែលជាអទិភាព​គឺការ​ការរៀបរចនា​សម្ព័ន្ធ​នៅថ្នាក់ក្រោម​អោយ​រឹងមាំ ​និងការដា​ក់​ចេញគោល​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​ក្រោយ​៕

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ វេទិកា The Thinker Cambodia​​​​ លើកកម្ពស់​ការ​យល់​ដឹង​​​វិស័យ​នយោបាយ​​ការបរទេស​​​ដល់​យុវជន - សីហា ០៩, ២០២២

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ វេទិកា The Thinker Cambodia​​​​ លើកកម្ពស់​ការ​យល់​ដឹង​​​វិស័យ​នយោបាយ​​ការបរទេស​​​ដល់​យុវជន - សីហា ០៩, ២០២២
    The Thinker Cambodia គឺជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស ផ្តោត​សំខាន់​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ វេទិកា​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​យុវជន សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅ​អាច​បញ្ចេញគំនិត និងទស្សនៈទៅលើបញ្ហាព្រួយបារម្ភរបស់ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​ពួកគាត់​អាច​ត្រូវ​បាន​ឮ​ជា​សាធារណៈ និង​ត្រូវ​បាន​ពិចារណា​ដាក់​បញ្ចូល​ទៅក្នុង​ដំណើរការ​រៀបចំ​គោល​នយោបាយ។ លោក វណ្ណ ប៊ុនណា ប្រធានវេទិកា​ The Thinker Cambodia ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា វេទិកា​ The Thinker Cambodia បង្កើន​ចំណេះដឹង និង​ផ្តល់ឱកាសឱ្យ​យុវជន​បញ្ចេញ​សំឡេង និង​កង្វល់ ជាពិសេស​ពាក់ព័ន្ធនឹង​ផ្នែក​នយោបាយការបរទេស៕ (អ្នកស្រី​ កាន់ វិច្ឆិកា, ភ្នំពេញ, ៨ សីហា ២០២២)

    Hello VOA៖ កម្សួល​ក្ដៅ​នៃ​បញ្ហា​តៃវ៉ាន់​-ភូមា-រុស្ស៊ី​ គ្រប​ដណ្ដប់​ជំនួប​អាស៊ាន​នៅ​ជ្រោយ​ចង្វា - សីហា ០៥, ២០២២

    Hello VOA៖ កម្សួល​ក្ដៅ​នៃ​បញ្ហា​តៃវ៉ាន់​-ភូមា-រុស្ស៊ី​ គ្រប​ដណ្ដប់​ជំនួប​អាស៊ាន​នៅ​ជ្រោយ​ចង្វា - សីហា ០៥, ២០២២
    ប្រមុខ​ការ​ទូត​អាស៊ាន​និង​ដៃគូ​សរុប​៣៧​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​នៅ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ។ ការ​ប្រមូល​ផ្ដុំ​កម្រិត​ខ្ពស់​នេះ​កើត​មាន​ចំ​ពេល​មាន​ភាព​តាន​តឹង​ក្រៃលែង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ភូមា និង​ជុំវិញ​សំណុំ​រឿង​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន។ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ បាន​ចូល​មក​វិភាគ​អំពី​បរិបទ​ និង​លទ្ធផល​ជាក់​ស្ដែង​នៃ​សំណុំរឿង​រសើបៗ​ខាង​លើ​អំឡុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​ដឹកនាំ​ដោយ​អាស៊ាន ក្នុង​កម្ម​វិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ​ក្រោម​មូល​បទ​«អាស៊ាន» ជាមួយ​លោក អូន ឆេងប៉រ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​រាត្រី​ថ្ងៃ​ទី០៥ ខែសីហា ឆ្នាំ២០២២៕

    Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យថាមពល - សីហា ០២, ២០២២

    Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យថាមពល - សីហា ០២, ២០២២
    កញ្ញា ពេជ្រ រតនា អ្នកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុន 500 Global បានថ្លែងថា ធនធានមនុស្សនៅ​ក្នុងវិស័យថាមពលស្អាតនៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ជាពិសេសគឺស្រ្តី បើទោះ​បីជាវិស័យនេះមានសារៈសំខាន់ក៏ដោយ។ យោងតាមបទពិសោធន៍របស់កញ្ញា រតនា មុខវិជ្ជា​នេះ​មិនសូវត្រូវបានគេចាប់អារម្មណ៍ទេ ហើយ​អ្នក​ដែល​បញ្ចប់ការសិក្សាមុខវិជ្ជានេះពិបាករក​ការងារ​ធ្វើ។ កញ្ញាបានបញ្ជាក់ថាវិស័យថាមពលស្អាតនេះមានសារៈសំខាន់ និងមាន​សក្ដានុពល​យ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិង​ភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២)

    Hello VOA៖ ពលរដ្ឋ​គួរ​ចាត់ទុក​ការធ្វើ​ចំណាកស្រុក​គឺ​ជា​ជម្រើស​ជាជាង​ភាពចាំបាច់ - កក្កដា ២៨, ២០២២

    Hello VOA៖ ពលរដ្ឋ​គួរ​ចាត់ទុក​ការធ្វើ​ចំណាកស្រុក​គឺ​ជា​ជម្រើស​ជាជាង​ភាពចាំបាច់ - កក្កដា ២៨, ២០២២
    ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ពីរលាននាក់ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ការ​សិក្សា​មួយចំនួន​បាន​រក​ឃើញ​ថា​ ​ជាច្រើន​ឆ្នាំមក​នេះ​ពលរដ្ឋ​កម្ពុជា​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស គឺ​ដោយសារ​កង្វះ​ទី​ផ្សារការងារ​ក្នុង​ស្រុក និងប្រាក់​ឈ្នួល​ទាប។​ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី​គម្រោង​ថ្នាក់​ជាតិ​នៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅកាត់​ថា IOM ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការ​ធ្វើ​ចំណាក​ស្រុក​គួរតែ​ជា​ជម្រើស ក្នុង​ករណី​ដែល​ពលរដ្ឋ​មិនមាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​កំណើត ជាជាង​គិត​ថា ជាភាព​ចាំ​បាច់​ដែល​ត្រូវ​តែធ្វើ​ចំណាក​ស្រុក៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ កក្កដា, ២០២២)

    ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម» - កក្កដា ១៨, ២០២២

    ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម»  - កក្កដា ១៨, ២០២២
    ក្រោយលទ្ធផលបោះឆ្នោត​ឃុំសង្កាត់ គណបក្ស​នយោបាយទាំង៩ បាន​ព្រមទទួល​យកកៅអី​ក្រុមប្រឹក្សា​ឃុំសង្កាត់រៀងៗ​ខ្លួន។ នៅ​ក្នុងចំណោម​កៅអី​ក្រុមប្រឹក្សាសរុប ១១.៦២២​ មាន​គណបក្ស​ធំៗ​ពីរ គឺគណបក្សប្រជាជន​កម្ពុជា និង​គណបក្សភ្លើង​ទៀន​។ ​គណបក្ស​ប្រជា​ជន​ទទួលបាន​តំណែងមេឃុំ​ស្ទើរតែ​ទាំងអស់​ ដែល​មាន​ចំនួន​ ១៦៤៨ ឃុំសង្កាត់​ ឯ​គណបក្ស​ភ្លើងទៀនទទួលបានតែ៤ឃុំ​ទេ​ គឺ ឃុំ​ចំណារ​លើ​ ឃុំដូង និង​ឃុំក្រយា នៅក្នុងខេត្តកំពង់ធំ និងឃុំ​ផ្តៅជុំ ​នៅខេត្តកំពង់​ចាម​។ ​ក្នុង​បទ​សម្ភាសនៃ​កម្មវិធី​ហេឡូវីអូអេនេះ លោក​ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ធិបតេយ្យ​កម្ពុជា​ ​បាន​លើកឡើង​ថា​ បើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើបនឹង​ឡើង​តំណែងថ្មី​ៗនេះ ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និង​ធ្វើការងារ​ជាក្រុម​ នោះពួកគេ​នឹងជាធនធានដ៏ប្រសើរ​សម្រាប់​ជួយដល់​ប្រជាពលរដ្ឋ៕ (​ខាន់ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី​១៨ ខែកក្កដា​ ឆ្នាំ២០២២​)
    Logo

    © 2024 Podcastworld. All rights reserved

    Stay up to date

    For any inquiries, please email us at hello@podcastworld.io